ព្រឹត្តិការណ៍រលំអគារនៅរដ្ឋ Florida បានស.ម្លាប់មនុស្សអស់៣ នាក់ និង៩៩នាក់ទៀត កំពុងបាត់ខ្លួន

ប្រហែលម៉ោង១កន្លះរំលងអាធ្រាត នៅថ្ងៃព្រហស្បតិ៍ ទី២៤ ថ្មីៗនេះ ខាងក្រុមពន្លត់អគ្គីភ័យ Miami-Dade Fire Rescueបានទទួលព័ត៍មានថា អគារខុនដូមួយនៅជិតឆ្នេរ Miami បានបាក់ស្រុត និងត្រូវការជំនួយជាបន្ទាន់។ ការរុករក និងជីកកកាយរកមនុស្សដែលនៅមានជីវិតត្រូវបានធ្វើឡើងតាំងពីមុនថ្ងៃរះមកម្ល៉េះ ហើយក្រុមការងារបានសង្គ្រោះជីវិតមនុស្សបាន៣៥នាក់ ដែលបានជាប់នៅក្រោមគំនរបាក់បែកនោះ។

A6

មន្រ្តីនៅ Miami-Dade County បានឲ្យដឹងថា រហូតមកដល់ពេលនេះចំនួនអ្នកដែលស្លាប់គឺមាន៣នាក់ ហើយ៩៩នាក់ទៀតកំពុងស្ថិតនៅក្រោមការស្វែងរកដ៏ស្វះស្វែងពីសំណាក់ក្រុមការងារ។

A5

អ្នកដែលកំពុងបាត់ខ្លួននោះរួមមានជនជាតិព័រទុយហ្កាល់ អាហ្សង់ទីន វេនេស៊ូអេឡា និងកូឡំប៊ីជាដើម។ ក្រុមគ្រួសារអ្នកដែលបានបាត់ខ្លួនកំពុងកើតមានការព្រួយបារម្មណ៍យ៉ាងខ្លាំង និងកំពុងរងចាំទទួលដំណឹងពីខាងក្រុមសង្គ្រោះ។ Gabe Nir រួមទាំងម្តាយ និងប្អូនស្រីរបស់គាត់គឺជាអ្នកដែលបានរស់រានមានជីវិតក្នុងព្រឹត្តិការណ៍ដ៏រន្ធត់មួយនេះបានឲ្យដឹងថា នៅពេលដែលគាត់ឮសម្លេងភ្លាម គាត់ក៏បាននាំគ្រួសារគាត់រត់ចេញយ៉ាងលឿនពីអគារទាំងដីហុយទ្រលោមនាំឲ្យគាត់ពិបាកដកដង្ហើមយ៉ាងខ្លាំង តែទោះជាលំបាកប៉ុណ្ណាក៏ដោយ គាត់នៅតែសប្បាយចិត្តដែលនៅរស់រានមានជីវិត។

A3


ចំណែកឯមូលហេតុដែលនាំឲ្យហេតុការណ៍រលំអគារខុនដូមួយនេះកើតឡើង គឺនៅមិនទាន់ត្រូវបានរកឃើញនោះទេ ប៉ុន្តែបើតាមមេធាវីម្នាក់ឈ្មោះលោក Kenneth Direktor បានលើកឡើងថាវាអាចមកពីភាពស្រាំ ឬសឹករឹចរិលនៃអាគារ ហើយក៏អាចបណ្តាលមកពីការសាងសង់អគារមួយនេះនៅលើមហាសមុទ្រផងដែរ។ គាត់ក៏បានបន្ថែមទៀតថា រយៈពេល៤០ឆ្នាំហើយតាំងពីចេញធ្វើការ គាត់មិនដែលជួបប្រទះហេតុការណ៍បែបនេះទេ។ ហើយនៅពេលនេះអាជ្ញាធរក៏បានបង្កើតនូវ hotline មួយដើម្បីឲ្យគ្រួសារជនរងគ្រោះអាចទាក់ទងមកក្រុមការងារអោយជួយរកសមាជិកក្នុងគ្រួសារបាន៕

A9

A7

 

 

ប្រភព ៖ បរទេស