សណ្ឋាគារមរណៈ Cecil ដែលមានមនុស្ស ស្លា.ប់ និង ឃាត.កម្មជាច្រើនកើតឡើង

សព្វថ្ងៃនេះមានករណីឃាតកម្មជាច្រើនដែលបានកើតឡើង ពោលគឺសឹងតែជារៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែងដោយឃាតកម្មទាំងអស់នោះពិតជាគួរអោយខ្លាចនិងរន្ធត់ខ្លាំងណាស់។

ឃាតកម្មខ្លះមានសភាពឃោឃៅដែលយើងនឹកស្មានមិនដល់ ហើយក៏មានមនុស្សជាច្រើនដែលបានស្លាប់នៅក្នុងហេតុការណ៍ទាំងអស់នោះ ជាពិសេស គឺនៅក្នុងសណ្ឋាគារមួយដែលមានឈ្មោះថា Cecil ដែលស្ថិតនៅក្នុងរដ្ឋ (Los Angeles)។

A1

បន្ទាប់ពីសាងសង់អស់រយៈពេល ៣ ឆ្នាំសណ្ឋាគារ Cecil បានបើកនៅកណ្តាលទីក្រុង Los Angeles ក្នុងឆ្នាំ ១៩២៧ ដែលរចនាឡើងជាសណ្ឋាគារថ្នាក់កណ្តាលសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើជំនួញជាដើម ប៉ុន្តែក្រោយមកកេរ្តិ៍ឈ្មោះរបស់វាត្រូវបានបំផ្លាញដោយសារការធ្លាក់ចុះមហាវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ហើយសណ្ឋាគារនេះក៏បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកសម្រាប់សកម្មភាពឧក្រិដ្ឋ និងអំពើហឹង្សានានា ដែលមានមនុស្សជាច្រើនបានបាត់បង់ជីវិតក្នុងសណ្ឋាគារនេះដោយអំពើឧក្រិដ្ឋកម្ម និងការធ្វើអតឃាតជាដើម។

A2

ការស្លាប់ដំបូងបង្អស់នៅឯសណ្ឋាគារ Cecil បានកើតឡើងនៅថ្ងៃទី ២២ ខែមករាឆ្នាំ ១៩២៧ នៅពេលដែលបុរសអាយុ ៥២ ឆ្នាំម្នាក់មានឈ្មោះថា Percy Ormond បានធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារ បន្ទាប់ពីមិនបានផ្សះផ្សារទំនាក់ទំនងជាមួយប្រពន្ធនិងកូនរបស់គាត់។ ក្រោយមកក៏មានការធ្វើអត្តឃាតមួយករណីទៀតដែលកើតឡើងនៅឆ្នាំ ១៩៣១ ដោយភ្ញៀវម្នាក់ឈ្មោះ W.K. ន័រតុនបានលេបថ្នាំពុលសម្លាប់ខ្លួននិងស្លាប់នៅក្នុងបន្ទប់របស់គាត់។ មិនត្រឹមតែប៉ុណ្ណោះមានករណីអ្នកស្លាប់ជាបន្តបន្ទាប់ ដែលកាន់តែសាហាវទៅៗ និងមានរឿងរ៉ាវឃាតកម្មខ្លះបានធ្វើអោយមានការចាប់អារម្មណ៏ជាខ្លាំង។

ករណីទី១៖ ក្នុងឆ្នាំ ១៩៤៧ គឺជាឃាតកម្មដ៏ឃោរឃៅមួយរបស់ អេលីសាបេត ដោយសាកសពរបស់នារីអាយុ ២២ ឆ្នាំម្នាក់នេះត្រូវបានគេរកឃើញនៅសង្កាត់ Leimert Park នៃរដ្ឋ Los Angeles ជាច្រើនថ្ងៃក្រោយពីនាងបានបាត់ខ្លួន។ សាកសពរបស់នាងត្រូវបានគេអារនៅត្រង់កន្លែងចង្កេះ ហើយវះមាត់រហូតដល់គុម្ភត្រចៀកថែមទៀតផង ដែលឃាតកម្មនេះបានបង្កភាពវឹកវរតាមជាខ្លំាងនៅតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើការស្វែងរកឃាតករនៅទូទាំងប្រទេស។

A3

ករណីទី២៖ មានក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់ឈ្មោះ Dorothy Jean Purcell បានផ្តល់កំណើតដល់ទារកនៅក្នុងបន្ទប់ទឹកសណ្ឋាគារ ខណៈពេលដែលស្នាក់នៅជាមួយដៃគូអាយុ ៣៨ ឆ្នាំរបស់នាង។ ហើយដោយសារតែនាងមិនចង់ចិញ្ចឹមទារកនិងមិនដឹងត្រូវធ្វើបែបណា ដូចនេះនាងក៏បោះទារកនោះចេញតាមបង្អួចបន្ទប់ទឹក។ ក្រោយកើតហេតុការណ៍នេះភ្លាម នាងក៏ត្រូវបានគេចាប់ខ្លួនពីបទសម្លាប់កូនខ្លួនឯង។

ករណីទី៣៖ ក្នុងឆ្នាំ ១៩៦៤ មានស្ត្រីម្នាក់ឈ្មោះ Pigeon Goldie Osgood ត្រូវបានគេរំលោភនិងសម្លាប់នៅក្នុងសណ្ឋាគារមួយនេះ ហើយអំពើឃាតកម្មរបស់នាងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែសាកសពរបស់នាងត្រូវបានជនដៃដល់ច្របាច់ក រំលោភផ្លូវភេទ និងចាក់សម្លាប់នាងនៅក្នុងបន្ទប់។


ករណីទី៤៖ ក្នុងរយៈពេលជាច្រើនខែនៅចន្លោះឆ្នាំ ១៩៨៤ ដល់ ១៩៨៥ លោក Ramirez បានធ្វើការរំលោភផ្លូវភេទនិងសម្លាប់ទៅលើមនុស្សរាប់សិបនាក់ ហើយនៅទីបំផុតគាត់ក៏ត្រូវបានចាប់ខ្លួន។ ប៉ុន្តែមុនពេលត្រូវបានគេចាប់ខ្លួន គាត់បានស្នាក់នៅក្នុងបន្ទប់មួយនៅជាន់ខាងលើនៃសណ្ឋាគារ Cecil ក្នុងតម្លៃ ១៤ ដុល្លារក្នុងមួយយប់។ នៅពេលនោះ គាត់បានសម្លាប់ជនរងគ្រោះម្នាក់និងបានវិលត្រឡប់ទៅសណ្ឋាគារវិញដោយបោះខោអាវប្រឡាក់ឈាមចូលក្នុងគំនរសំរាមនៅខាងក្រោយសណ្ឋាគារ និងឡើងទៅបន្ទប់របស់គាត់ទាំងអាក្រាតកាយ។

A4

ករណីទី៥៖ សាកសពរបស់និស្សិតជនជាតិកាណាដាម្នាក់ឈ្មោះ Elisa Lam ត្រូវបានគេរកឃើញនៅក្នុងធុងទឹក លើដំបូលសណ្ឋាគារ Cecil បន្ទាប់ពីនាងបានបាត់ខ្លួនអស់ជាច្រើនសប្តាហ៍។ ការបាត់ខ្លួនមួយនេះបានបង្កឱ្យមានការស៊ើបអង្កេតជាច្រើន ហើយបានរកឃើញថានាងមានជំងឺធ្លាក់ទឹកចិត្តនិងជំងឺបាយប៉ូឡា។

ប៉ុន្តែអ្វីដែលដែលគួរអោយភ្ញាក់ផ្អើលនោះគឺរឿងរ៉ាវរបស់នាងត្រូវបានគេថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពមួយនៅក្នុងជណ្តើរយន្ត ដោយមានឥរិយាបទខុសប្រក្រតីនិងមើលទៅហាក់ដូចជានាងកំពុងលាក់ខ្លួនពីនរណាម្នាក់អញ្ចឹង។ ចំណែកឯសាកសពរបស់នាងត្រូវបានគេរកឃើញនៅក្នុងធុងទឹកលើដំបូលសណ្ឋាគារនៅថ្ងៃទី ១៩ ខែកុម្ភៈបន្ទាប់ពីភ្ញៀវដែលស្នាក់នៅទីនោះ បានត្អូញត្អែរពីសម្ពាធទឹកទាបនិងទឹកដែលមានពណ៌ប្រផេះ។

A5

A6

ខាងលើនេះគឺសុទ្ធតែជាហេតុការណ៍ដែលធ្វើអោយកក្រើក និងភ័យខ្លាចរបស់សណ្ឋាគារមរណៈមួយនេះ ដែលមានអ្នកស្លាប់ជាច្រើននាក់បន្តបន្ទាប់គ្នា។ ហើយចំនួនអ្នកស្លាប់សរុបគឺ ១៦ នាក់ដែលបានបង្កឡើងពីករណីឃាតកម្មនិងការធ្វើអត្តឃាត រហូតត្រូវបានប្រជាជនដាក់ឈ្មោះក្រៅអោយសណ្ឋាគារមួយនេះថាជា “ សណ្ឋាគារមរណៈ”

 

ប្រភព ៖ បរទេស