ប៉េងប៉ោះ​ មានអត្ថប្រយោជន៍សំខាន់ណាស់ ចំពោះសុខភាព និងស្បែករបស់អ្នក!

ផ្លែប៉េងប៉ោះ ត្រូវបានគេចាត់ទុកថាជាផ្លែឈើផង និងបន្លែផង ដោយសារតែវាមានគុណប្រយោជន៏ជាច្រើនទាំងការបរិភោគស្រស់ៗ ឬយកមកចំអិនជាអាហារ។ អ្នកក៏ប្រហែលជាធ្លាប់ដឹងហើយថា ផលិតផលស្បែកមុខ និងដងខ្លួនជាច្រើនក៏ត្រូវបានគេយកប៉េងប៉ោះមកប្រើធ្វើជាធាតុផ្សំគោលផងដែរ។

ផ្លែប៉េងប៉ោះ សំបូរទៅដោយអាហាររូបត្ថម្ភ ដែលលោកអ្នកត្រូវការចាំបាច់ជាប្រចាំថ្ងៃ ដូចនេះលោកអ្នកគួរតែឧស្សាហ៍ញុំាវាអោយបានច្រើន ដើម្បីទទួលបានអត្ថប្រយោជន៏ដូចខាងក្រោមនេះ!

A1

១.សំបូរដោយវីតាមីនសេ វីតាមីនអេ វីតាមីនខេ និងប៉ូតាស្យូម

ប៉េងប៉ោះតែមួយផ្លែអាចផ្តល់នូវកំរិតអប្បបរមាប្រហែល៤០%នៃវីតាមីនសេដែលអ្នកត្រូវការជាប្រចាំថ្ងៃ ម្យ៉ាងទៀតវាក៏ផ្ទុកនូវវីតាមីនអេដែលអាចជំនួយដល់ភ្នែក និងសុខភាពស្បែក,វីតាមីនខេជួយអោយឆ្អឹងរឹងមាំ,ប៉ូតាស្យូមជាសារធាតុចិញ្ចឹមសំខាន់ជួយដល់មុខងារបេះដូង ការកន្រ្តាក់សាច់ដុំ រក្សាសម្ពាធឈាម និងរក្សាសមតុល្យទឹកក្នុងរាងកាយ។

A2

២.ជួយអោយបេះដូងមានសុខភាពល្អ

ប៉េងប៉ោះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលហៅថាលីកូប៉ែន។ ផ្លែប៉េងបោះត្រូវបានគេបរិភោគដើម្បីអាចរក្សាកម្រិតឈាម កាត់បន្ថយអត្រាស្លាប់ដោយសារការដាច់សសៃឈាមនិងកត្តាហានិភ័យដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង ទឹកនោមផ្អែមនិងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

A8

៣.ជំនួយភ្នែក

លីកូប៉ែនក្នុងផ្លែប៉េងបោះក៏ល្អសម្រាប់ភ្នែករបស់អ្នកដែរ មិនតែប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកសារជាតិ lutein និង beta-carotene ទៀតផង។ យោងតាមការស្រាវជ្រាវបានអោយដឹងថា សារធាតុចិញ្ចឹមទាំងនោះ គឺជំនួយដល់ភ្នែក, ការពារប្រឆាំងនឹងស្ថានភាពភ្នែក , ជំងឺភ្នែកឡើងបាយ និងការចុះខ្សោយភ្នែកជាដើម។

A4

៤.ជំរុញសុខភាពរំលាយអាហារ


សារធាតុរាវ និងជាតិសរសៃនៅក្នុងប៉េងប៉ោះ អាចមានប្រយោជន៍ចំពោះការទល់លាមក ព្រោះបើយោងតាម USDA បានអោយដឹងថា ប៉េងប៉ោះដ៏ធំមួយមានផ្ទុកជាតិទឹក ៦ អោន និងជាតិសរសៃ ១.៥ ក្រាម ដែលអាចជួយអោយរាងកាយរបស់អ្នករំលាយអាហារបានល្អ និងមានភាពងាយស្រួលក្នុងការបត់ជើងធំថែមទៀតផង។

A5

៥.ជួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម

ប៉េងប៉ោះ អាចជាអាហារការពារសម្រាប់អ្នក ដែលមានជំងឺទឹកនោមផ្អែមទាំង ២ ប្រភេទ។ ក្នុងការសិក្សាមួយបាននិយាយថាអ្នកដែលមានជំងឺទឹកនោមផ្អែម ដែលបរិភោគប៉េងប៉ោះរយៈពេល ៣០ថ្ងៃ នោះជាតិខ្លាញ់របស់ពួកគេនឹងធ្លាក់ចុះ និងអាចបំផ្លាញនូវហានិភ័យនៃជំងឺបេះដូងបានយ៉ាងល្អ ហើយវាក៏អាចជួយអ្នកដែលជំងឺទឹកនោមផ្អែមក្នុងការកាត់បន្ថយនៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងថែមទៀតផង។

A6

៦.ជួយដល់សុខភាពស្បែក

តាមការសិក្សាក្នុងឆ្នាំ ២០១១ បានរកឃើញថាការរួមបញ្ចូលគ្នារបស់ប៉េងប៉ោះ និងប្រេងអូលីវអាចប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ និងជួយជំរុញការផលិតកូឡាជែនដែលអាចរក្សាសុខភាពស្បែករឹងមាំ និងក្មេងជាងវ័យ ហើយអ្នកវិទ្យាសាស្ត្រជឿជាក់ថាលីកូឡែន ដែលមាននៅក្នុងប៉េងប៉ោះ គឺសំខាន់ខ្លាំងណាស់សម្រាប់ស្បែករបស់អ្នក។

A7

៧. ប្រឆាំងនឹងជំងឺមហារីក

ការសិក្សាអង្កេតបានរកឃើញភាគល្អិតតូចៗរបស់លីកូប៉ែន ដែលមានក្នុងប៉េងបោះ ដែលអាចជួយអ្នកដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត មហារីកក្រពេញអូវែ មហារីកសួត និងក្រពះផងដែរ៕

A3

 

ប្រភព ៖ បរទេស