ត្រូវតែប្រុងប្រយ័ត្ន! ព្រោះអាហារសម្រន់ និងភេសជ្ជៈ ៤ប្រភេទនេះ អាចធ្វើឱ្យអ្នកមានសុបិនអាក្រក់បាន

ប្រសិនបើអ្នកស្ត្រេស ឬមើលខ្សែភាពយន្តរន្ធត់ៗ ដែលចាក់បង្ហាញតាមទូរទស្សន៍ នោះវានឹងអាចធ្វើឱ្យអ្នកមានសុបិនអាក្រក់ ។ ប៉ុន្តែសូម្បីតែការញុំាអាហារសម្រន់ និងភេសជ្ជៈខ្លះក៏អាចបណ្តាលអោយមានផលប៉ះពាល់ដល់ដំណេករបស់អ្នក និងមានសុបិនអាក្រក់ជាដើម។

ហេតុនេះដើម្បីទទួលបានការគេងលក់ស្រួល និងមានសុខភាពល្អអ្នកគួរតែជៀសវាងអាហារសម្រន់ និងភេសជ្ជៈទាំង៤ប្រភេទខាងក្រោមនេះ!

Woman Sleeping At Home

១.សូដា (Soda)

ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនដូចជាភេសជ្ជៈសូដា អាចធ្វើឱ្យអ្នកគេងមិនលក់ និងអាចបង្កទៅជាជំងឺមួយចំនួនដូចជា៖ ជម្ងឺទឹកនោមផ្អែម, ការឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺបេះដូងថែមទៀតផង។ ម៉្យាងវិញទៀតដោយសារតែវាមានផ្ទុកនូវជាតិស្ករ និងជាតិកាហ្វេអ៊ីន ទើបបានជាបណ្តាលអោយមានការរំញោចដល់ខួរក្បាលអំឡុងពេលដែលអ្នកគេងលក់ និងធ្វើអោយមានយល់សប្តិអាក្រក់ជាដើម។

ខួរក្បាលរបស់អ្នកមិនអាចសម្រាកបានពេញលេញនោះទេ ដូចនេះអ្នកគួរតែជៀសវាងការញាំជាតិកាហ្វេអ៊ីនមុនពេលចូលគេង ៤ ទៅ ៨ ម៉ោង ដើម្បីកាត់បន្ថយនៃការយល់សុបន្តិមិនល្អផ្សេងៗ។

A1

២.សូកូឡា (Chocolate)

យោងតាមរបាយការណ៍របស់អ្នកវិទ្យាសាស្ត្របាននិយាយថា សូកូឡាក៏មានផលរំខានដល់ដំណេក និងបង្កឱ្យមានសុបិនអាក្រក់សម្រាប់អ្នកបានផងដែរ។ សូកូឡាមិនខុសពីសូដានោះទេ ព្រោះវាមានផ្ទុកនូវសារជាតិកាហ្វេអ៊ីន ដែលអាចបង្កឱ្យមានសុបិនអាក្រក់ ហើយជាតិផ្អែមរបស់វាដែលមានផ្ទុក theobromine អាចធ្វើឱ្យចង្វាក់បេះដូងលោតខ្ពស់ និងធ្វើឱ្យអ្នកភ្ញាក់ពីដំណេកនៅពេលពាក់កណ្តាលយប់ថែមទៀតផង ដូច្នេះអ្នកគួរតែជៀសវាងការញាំវានៅពេលយប់ និងមុនពេលចូលគេងដើម្បីគេងបានឆ្អែត និងមានសុខភាពល្អ។

A2


៣. ការ៉េម

នៅពេលដែលអ្នកបរិភោគការ៉េមមុនពេលចូលគេង វាពិតជាផ្តល់ផលប៉ះពាល់ខ្លាំងណាស់ ព្រោះវាមានផ្ទុកនូវសារជាតិខ្លាញ់ និងស្ករ ដែលអាចបង្កអោយរូបរាងកាយរបស់អ្នកមិនមានពេលគ្រប់គ្រាន់សម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ទាន់ពេលវេលា។ ការបរិភោគការ៉េមហាក់ដូចជាគ្មានអ្វីប្លែកនោះទេ ប៉ុន្តែវានឹងបង្កអោយមានគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកច្រើនជាងអ្វីដែលអ្នកបានដឹងទៅទៀត ព្រោះការ៉េមមិនត្រឹមតែធ្វើអោយអ្នកមានសុបនអាក្រក់នោះទេ ប៉ុន្តែជាតិស្ករក្នុងខ្លួនរបស់អ្នកបានប្រែទៅជាខ្លាញ់ និងអាចធ្វើអោយអ្នកមានជំងឺធាត់ថែមទៀតផង ។

A3

៤. ទឹកជ្រលក់ម្ទេស

យោងតាមការសិក្សាថ្មីៗនេះដែលបានចេញផ្សាយនៅក្នុង Frontiers in Psycholog បានបង្ហាញថា អ្នកដែលទទួលទានទឹកជ្រលក់ម្ទេសមុនពេលចូលគេង គឺប្រាកដជាមានបញ្ហាគេងមិនលក់ និងបញ្ហាស្ត្រេសជាក់ជាមិនខាន។ ម្យ៉ាងទៀតមានការដកពិសោធន៏នៅសាកលវិទ្យាល័យមួយនៃអូស្ត្រាលី បានរកឃើញថាការញុំាទឹកជ្រលក់ម្ទេសពិតជាធ្វើអោយមានសុបិនអាក្រក់ពិតមែន ព្រោះទឹកជ្រលក់នោះបង្កើនសីតុណ្ហភាពរាងកាយដល់សកម្មភាពខួរក្បាល ដែលត្រូវបានបង្ករទៅជាការយល់សប្តិមិនល្អ និងបណ្តាលអោយពួកគេបែកញើសជោកខ្លួនដោយសារតែសីតុណ្ហភាពនៅក្នុងទឹកជ្រលក់ម្ទេសនោះ។

A4

សរុបមក កាលដែលអ្នកបរិភោគអាហារមិនល្អមិនត្រឹមតែធ្វើអោយអ្នកមានសុបិនអាក្រក់នោះទេ ប៉ុន្តែវាក៏អាចបណ្តាលអោយមានផលប៉ះពាល់ចំពោះសុខភាព និងធ្វើអោយមានអារម្មណ៏មិនល្អផងដែរ។ ហើយការជ្រើសរើសអាហារសម្រាប់រូបរាងកាយរបស់មនុស្សគ្រប់គ្នា គឺពិតជាសំខាន់ខ្លាំងណាស់ ដូចនេះសូមជ្រើសរើសការបរិភោគអាហារល្អៗ និងការធ្វើលំហាត់ប្រាណជាដើម ដើម្បីអោយអ្នកអាចគេងលក់ស្កប់ស្កល់ និងមានសុខភាពល្អប្រសើរ៕

 

ប្រភព ៖ បរទេស