មិនធម្មតា! សត្វចិញ្ចឹមទាំង១០ប្រភេទនេះមានតម្លៃថ្លៃកប់ពពក ស្ទើរតែមិនគួរឱ្យជឿ

នៅលើលោកយើងនេះ គឺមានប្រភេទសត្វចិញ្ចឹមខុសៗគ្នាជាច្រើន ហើយតម្លៃក៏មិនដូចគ្នាដែរ ពោលគឺមានទាំងតម្លៃថោក ធម្មតា និងថ្លៃ ទៅតាមតម្រូវការរបស់អតិថិជន។

ប៉ុន្តែសត្វចិញ្ចឹមខ្លះត្រូវបានគេរកឃើញថាមានតម្លៃថ្លៃកប់ពពក ដែលមិនគួរអោយជឿ ម្យ៉ាងទៀតបើនិយាយចំពោះអ្នកស្រឡាញ់សត្វវិញ បើទោះបីជាថ្លៃក៏ពួកគេហ៊ានចំណាយដែរ ប្រសិនបើមានចិត្តស្រឡាញ់ និងចង់បាន ដូចសត្វខាងក្រោមទាំង១០នេះអញ្ចឹង។

១. The Green Monkey

ឈ្មោះថា Monkey ក៏ពិតមែន ប៉ុន្តែមិនមែនជាសត្វស្វាទេ វាគឺជាសត្វសេះ ដែលមានតម្លៃ១៦,០០០,០០០ ដុល្លារ នៅពេលគេដាក់ឲ្យដេញថ្លៃកាលពីឆ្នាំ ២០០៦។

A1

២. គោញី Missy

គោញីប្រភេទនេះត្រូវបានគេស្គាល់ថាជាគោ ដែលផលិតទឹកដោះក្នុងបរិមាណច្រើនជាងគេ ហើយត្រូវបានជនជាតិកាណាដាមួយក្រុមទិញយកដើម្បីបង្កាត់ពូជក្នុងតម្លៃ ១.២០០.០០០ ដុល្លារក្នុងឆ្នាំ២០០៩។

A2

៣. ឆ្កែពូជ Tibetan Mastiff

ជាពូជឆ្កែដែលគេបង្កាត់ដើម្បីយាមពពួកសត្វស្រុកដូចជាចៀម ពពែជាដាដើម។ នៅចិនពូជឆ្កែនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៥៨២,០០០ ដុល្លារ។

A3

៤. Sir Lancelot Encore

ឆ្កែមួយក្បាលនេះត្រូវបានគ្រួសារមួយបន្តពូជចេញពីពូជឆ្កែ Labrador មួយក្បាលទៀតឈ្មោះ Sir Lancelot ដែលស្លាប់ដោយសារជម្ងឺមហារីក។ មូលហេតុគឺដោយសារតែការស្រលាញ់ និងនឹករលឹកដល់ឆ្កែឈ្មោះ Sir Lancelot ពេក ទើបគ្រួសារនោះបានចំណាយលុយ ១៥៥.០០០ ដុល្លារដើម្បីបន្តពូជកូនឆ្កែមួយនេះចេញពី DNA ឆ្កែដែលស្លាប់នោះហើយដាក់ឈ្មោះថា Sir Lancelot Encore។

A4

៥. កូនតោពណ៌ស

ទោះបីជាមានឈ្មោះថាជាសត្វព្រៃក៏ដោយ ប៉ុន្តែប្រទេសខ្លះបានអនុញ្ញាតឲ្យទុកកូនតោពណ៌សប្រភេទនេះជាសត្វចិញ្ចឹមនៅក្នុងផ្ទះបាន។ ចំណែកឯកូនតោរោមពណ៌សដ៏គួរឲ្យស្រលាញ់មួយនេះមានតម្លៃ ១៣៨.០០០ ដុល្លារ។

A5


៦. សត្វកញ្ចែដ៏កម្រ

សត្វកញ្ជែប្រភេទនេះ គឺជាប្រភេទសត្វល្អិតដែលថ្លៃជាងគេបំផុត និងលក់ដោយអ្នកបង្កាត់ពូជសត្វជនជាតិជប៉ុនម្នាក់ក្នុងតម្លៃ ៨៩,០០ ដុល្លារ។

A6

៧. សត្វសេក Palm Cockatoo

សត្វសេកប្រភេទនេះខុសពីសត្វសេកដ៏ទៃទៀត ដោយសារតែវាមានរោមពណ៌ខ្មៅ និងលក់នៅក្នុងតម្លៃ ១៦០០០ ដុល្លារ។

A7

៨. សត្វសេក Hyacinth Macaw

វាជាប្រភេទសត្វសេក ដែលមានពូជច្រើន និងអាចរស់បានយូរ ហើយសត្វសេកនេះមានតម្លៃប្រហែល១៤.០០០ ដុល្លារ។

A8

៩. សត្វស្វា De Brazza

សត្វស្វាឪ ឬ Chimpanzee មានតម្លៃប្រហែល៥ ម៉ឺនដុល្លារ ចំណែកឯកូនស្វាតូចមួយនេះវិញ អ្នកអាចរកទិញបានក្នុងតម្លៃប្រហែល១០០០០ដុល្លារ។

A9

១០. បក្សី Toucan

បក្សីប្រភេទនេះមានចំពុះធំ ចម្រុះពណ៌ និងអាចញាស់ពងបានរហូតទៅដល់២១គ្រាប់ ហើយវាភាគច្រើននៅតែឯងមិននៅជាក្រុមទេ រីឯតម្លៃចំពោះបក្សីមួយនេះវិញគឺ ១០០០០ ដុល្លារ៕

A10

 

ប្រភព​ ៖ បរទេស