ដឹងទេថា ការគេងបើកភ្លើងក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នកបានដែរ!

ពន្លឺគឺជាកត្តាខាងក្រៅដ៏សំខាន់បំផុត ដែលជះឥទ្ធិពលដល់ដំណេករបស់មនុស្សគ្រប់គ្នា ដែលអ្នកមិនបានចាប់អារម្មណ៍ពីមុនមក។ ពន្លឺគឺជះឥទ្ធិពលទៅដល់ចង្វាក់ circadian ផលិតកម្មមេឡានីន និងវដ្តនៃការគេង ហេតុនេះហើយនៅពេលដែលភ្នែករបស់អ្នកមើលឃើញពន្លឺ នោះវានឹងផ្ញើសារដល់ខួរក្បាលរបស់អ្នក ហើយខួរក្បាលនឹងចាប់ផ្តើមបកស្រាយដោយមិនឈប់ឈរ និងមិនបានសម្រាក។

ខាងក្រោមនេះគឺជាផលប៉ះពាល់ដល់រូបរាង្គកាយ និងសុខភាពរបស់អ្នកដោយការគេងបើកភ្លើង៖

A1

១. ការធ្វើឱ្យឡើងទំងន់៖

ការបើកភ្លើងនៅក្នុងអំឡុងពេលគេងហាក់ដូចជាប៉ះពាល់ដល់បទបញ្ជានៃការរំលាយអាហារ និងបង្កើនហានិភ័យនៃការឡើងទំងន់អញ្ចឹង បើទោះបីជាការគេងខ្លួនឯងមិនត្រូវបានរំខានក៏ដោយ។ ការសិក្សាមួយត្រូវបានបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយស្ត្រីម្នាក់ដែលគេងដោយបើកទូរទស្សន៍ ឬការបើកភ្លើងចោលគឺធ្វើអោយនាងឡើងទម្ងន់ ១០ ផោន ឬលើសពី ២៣ ដង សូម្បីតែគេបានគ្រប់គ្រងកត្តារបបអាហារ និងទម្លាប់ហាត់ប្រាណរបស់ពួកគេក៏ដោយ។

A6

២. សំពាធភ្នែក៖

សូម្បីតែកម្រិតពន្លឺទាបក្នុងពេលគេង ក៏វាអាចជាប់ទាក់ទងនឹងជំងឺភ្នែកបានដែរ វានិងបណ្តាលឱ្យភ្នែកអ្នកឈឺ ភាពហត់នឿយ និងមិនស្រួលក្នុងភ្នែក ក៏ដូចជាពិបាកនឹងផ្តោតអារម្មណ៍ខ្លាំងណាស់។


A3

៣. ហានិភ័យនៃជំងឺមហារីក៖

ការសិក្សាស្រាវជ្រាវមួយបានរកឃើញថាមានការផ្សារភ្ជាប់គ្នារវាងមនុស្ស ២៤ នាក់ដែលផ្ទះរបស់ពួកគេមានពន្លឺសិប្បនិម្មិតខ្ពស់នៅពេលយប់ បានបង្កទៅជាហានិភ័យនៃជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាតបានទៀតផង ហើយអ្នកស្រាវជ្រាវនឹងធ្វើការសិក្សាបន្ថែមទៀតដើម្បីយល់ពីទំនាក់ទំនងរបស់វា។

Nike Jun Talaroc/EyeEm/Getty Images

លើសពីនេះទៀតអ្នកគួរតែចាត់វិធានការនៃដំណេករបស់អ្នកឡើងវិញ ពោលគឺជៀសវាងការគេងបើកភ្លើង និងទទួលទាននូវជាតិកាហ្វេអ៊ីនច្រើនពេក ក៏ដូចជាមានកាលវិភាគគេង និងហាត់ប្រាណអោយបានទៀងទាត់ដើម្បីអាចជួយដល់ការគេងរបស់អ្នកឱ្យបានត្រឹមត្រូវ និងមានសុខភាពល្អផងដែរ៕

A5

 

ប្រភព ៖ បរទេស