គុណសម្បត្តិនៃការហាត់ក្បាច់គុណតៃជី (Tai Chi) ដែលអ្នកមិនគួរមើលរំលង!

ក្បាច់គុណតៃជី មានដើមកំណើតនៅក្នុងប្រទេសចិន និងត្រូវបានបង្កើតឡើងសម្រាប់ការពារខ្លួនពីសត្រូវ ប៉ុន្តែមកដល់បច្ចុប្បន្នគេនិយមហាត់ក្បាច់គុណនេះដើម្បីសម្រួលសរសៃ និងបំបាត់ភាពតានតឹងចិត្តជាដើម។ ដូចនេះប្រសិនបើអ្នកកំពុងស្វែងរកវិធីបំបាត់ស្រ្តេសដែលមានប្រសិទ្ធិភាព នោះអ្នកអាចសាកល្បងហាត់គុណតៃជីបាន។

A2

តៃជី មានលក្ខណៈខុសពី Yoga ព្រោះវាមានច្រើនបែបហើយផ្តោតសំខាន់ទៅលើការធ្វើចលនាទៅវិញទៅមកសន្សឹមៗ និងចលនាដង្ហើមមួយៗ។ នរណាៗក៏អាចហាត់គុណតៃជីបានដែរ ជាពិសេសគឺមនុស្សចាស់ដែលមានកម្លាំងខ្សោយ និងមិនអាចធ្វើចលនាខ្លាំង ឬលើកអ្វីធ្ងន់ៗបាន។ អ្នកក៏អាចហាត់គុណតៃជីបានគ្រប់ទីកន្លែងផងដែរ បើទោះបីជានៅក្នុងផ្ទះ ឬនៅខាងក្រៅក៏ដោយ ហើយក៏មិនចាំបាច់ត្រូវការសម្ភារៈអ្វីដែរ។

A1

គុណសម្បត្តិនៃការហាត់ក្បាច់គុណតៃជីមានដូចជា៖

•បំបាត់ភាពតានតឹងចិត្ត ស្ត្រេស និងជម្ងឺបាក់ទឹកចិត្តជាដើម

•ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

•ជំនួយកម្លាំង និងជួយអោយគិតបានលឿន

•ជំនួយសាច់ដុំឲ្យរឹងមាំ


•បង្កើនភាពសុំា ទប់ទល់នឹងជម្ងឺផ្សេងៗ

•ជួយឲ្យសម្ពាធឈាមទាប

•ធ្វើឲ្យគេងលក់ស្រួល

ដូច្នេះអ្នកគួរតែចាប់ផ្តើមហាត់តៃជីចាប់ពីពេលនេះទៅដោយមើលវីដេអូនៅក្នុង YouTube ឬក៏អាចស្វែងរកគ្រូបង្ហាត់ដោយផ្ទាល់ដែលនៅជិតលោកអ្នកជាដើម៕

A3

 

 

ប្រភព ៖ បរទេស