សោកនាដកម្មដ៏គួរឱ្យរន្ធត់ នៃការធ្លាក់យន្តហោះ ដែលបានផ្តាច់ជីវិតមនុស្សជាច្រើននាក់នៅក្នុងប្រវតិ្តសាស្រ្ត

ការយន្តធ្លាក់ហោះនៅក្នុងប្រទេសជប៉ុនកាលពី ៣៥ឆ្នាំមុន ត្រូវបានគេដឹងថាជាសោកនាដកម្មដ៏ធំមួយ ដែលបានផ្តាច់ជីវិតមនុស្សអស់ជាច្រើននាក់។ ហេតុការនៃការធ្លាក់យន្តនៅក្នុងប្រវតិ្តសាស្រ្តនេះ គឺជាយន្តហោះម៉ាក Boeing 747 មួយគ្រឿង ដែលស្ថិតនៅលើភ្នំ Takamagahara នៅក្នុងប្រទេសជប៉ុន។

A1

ការធ្លាក់យន្តហោះនេះបានកើតឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៥ ដែលនៅក្នុងហេតុការណ៍នេះបានធ្វើអោយមនុស្ស ៥២០នាក់បានបាត់បង់ជីវិត ហើយមានមនុស្សតែ ៤នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ យន្តហោះដែលធ្លាក់នេះមានជើងហោះហើរលេខ ១២៣ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនឈ្មោះ Japanan Air lines និងបានជួបគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរចេញពីអាកាសយានដ្ឋានពីទីក្រុងតូក្យូ ឆ្ពុះទៅកាន់អាកាសយានដ្ឋាន អូសាកា នៅក្នុងប្រទេសជប៉ុន។

A2

យន្តហោះមួយនេះមានផ្ទុកមនុស្សសរុបចំនួន ៥២៤នាក់ ដែលមានក្រុមការងារលើយន្តហោះចំនួន ១៥នាក់ និងអ្នកដំណើរចំនួន ៥០៩នាក់។ យន្តហោះនេះបានធ្លាក់ក្រោយពីការហោះហើរ ៣០នាទី ចេញពីទីក្រុងតូក្យូដោយមានការផ្ទុះនៅផ្នែកខាងក្រោយរបស់យន្តហោះ ដែលបណ្តាលអោយកន្ទុយផ្លិតចង្កូតរបស់វាដាច់ចេញទៅបាត់ ហើយក៏បានប៉ះពាល់ទៅដល់ប្រព័ន្ធបំពង់ Hydraulic Pipe ដែលជាផ្នែកសំខាន់បំផុតសម្រាប់គ្រប់គ្រងការហោះហើររបស់យន្តហោះទាំងមូល។

A3

តាមការស៊ើបអង្កេតបានបង្ហាញថាបញ្ហាខាងលើនេះ គឺបណ្តាលមកពីការជួសជុលខុសបចេ្ចកទេស ដែលវាបានពាក់ព័ន្ធដល់សន្ទះដ៏សំខាន់មួយនៅក្នុងកន្ទុយយន្តហោះ។ ទោះបីជាការផ្ទុះធ្វើអោយដាច់ផ្លិតចង្កូត និងប្រព័ន្ធហោះហើរក៏ដោយ ក៏ក្រុមអាកាសយានិកដ៏អង់អាចបានរក្សាយន្តហោះរបស់ពួកគេនៅលើផ្ទៃអាកាសបានមួយសន្ទុះធំមុនពេលដែលវាហោះទៅបុកនឹងភ្នំ ដែលមិនអាចចៀសផុតនោះដែរ។


A4

គួរអោយកត់សម្គាល់ផងដែរថា តាមការពិតទៅមានមនុស្សមួយចំនួនទៀតដែលនៅរស់រានមានជីវិតក្រោយពីយន្តហោះបានធ្លាក់ភ្លាមៗ ក៏ប៉ុន្តែដោយសារតែក្រុមជួយសង្គ្រោះរបស់ជប៉ុនប្រើពេលវេលាយូរខ្លាំងពេកទម្រាំតែឡើងទៅដល់កន្លែងកើតហេតុនៅលើភ្នំ ម៉្យាងវិញទៀតដោយសារតែរាជរដ្ឋាភិបាលរបស់ជប៉ុនបានបដិសេធមិនព្រមទទួលយកជំនួយសង្គ្រោះពីកងយោធាសហរដ្ឋអាមេរិក ទើបបានជារឿងក្លាយទៅជាបែបនេះ។

A5

ហើយហេតុការណ៍ធ្លាក់យន្តហោះម៉ាក Boeing 747 នេះដែរ ត្រូវបានគេចាត់ទុកជាសោកនាដកម្មប្រវត្តិសាស្រ្តដែលបណ្តាលអោយបាត់បង់ជីវិតមនុស្សរហូតដល់ទៅ ៥២០នាក់ ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត៕

 

ប្រភព ៖បរទេស