អត្ថប្រយោជន៍នៃឈើអែម ចំពោះសុខភាព ដែលមនុស្សគ្រប់គ្នាមិនដែលចាប់អារម្មណ៍!

ឈើអែម (Cinnamon) ត្រូវបានគេប្រើប្រាស់ជាគ្រឿងទេសក្នុងសម្លការីនិងបង្អែមផ្សេងៗទៀតជាច្រើន ដើម្បីបន្ថែមនូវក្លិនឈ្ងុយនិងឱជារសទ្វេរដង។ គ្រឿងទេសប្រភេទនេះត្រូវបានចម្រាញ់ចេញពីសម្បកឈើរបស់ដើម Evergreen ហើយសម្បកឈើនោះត្រូវបានគេយកទៅហែកជាចម្រៀកៗរួចហាលឲ្យស្ងួត ហើយគេក៏អាចកិនវាជាម្សៅផងដែរដើម្បីងាយស្រួលក្នុងការបង់ចូលម្ហូបអាហារ។

ម្យ៉ាងទៀតតាមការសិក្សាជាច្រើនបានបង្ហាញថាក្រៅពីជាគ្រឿងទេស ឈើអែមក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដោយក្នុងនោះមានដូចជា៖

A1

១. ប្រឆាំងនឹងវីរុស បាក់តេរី មេរោគផ្សិតផ្សេងៗ

ឈើអែមក៏ត្រូវបានគេប្រើប្រាស់នៅក្នុងថ្នាំចិនសែផងដែរ ដើម្បីព្យាបាលរោគផ្សេងៗព្រោះក្លិនឈ្ងុយក្រអូបមាននៅក្នុងសម្បកឈើអែមដែលគេហៅថា Cinnamaldehyde គឺមានមុខងារប្រឆាំងនឹងភ្នាក់ងារមេរោគ វីរុស បាក់តេរី និងផ្សិតជាដើម។

A2

២. មានសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ដែលមាននៅក្នុងផ្លែឈើ បន្លែ និងជីជាដើម គឺជាសារធាតុដែលជួយការពាររាងកាយរបស់អ្នកពីការឆ្លងជម្ងឺផ្សេងៗ ។ ចំណែកឯនៅក្នុងឈើអែមក៏មានផ្ទុកនូវសារធាតុ Antioxidants ដែលជួយទប់ទល់រាល់ជម្ងឺប្រចាំកាយផ្សេងៗផងដែរ។

A3

៣. សម្រួលប្រព័ន្ធរំលាយអាហារ


ឈើអែមត្រូវបានគេចម្រាញ់យកទៅប្រើប្រាស់នៅក្នុងថ្នាំព្យាបាលជម្ងឺក្រពះមួយចំនួន ដោយសារតែវាមានឥទ្ធិពលក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារអោយដំណើរការបានល្អ។ ដោយអ្នកខ្លះឆុងតែជាមួយនឹងម្សៅឈើអែមបន្តិចដើម្បីសម្រួលការឆ្អល់ក្រពះថែមទៀតផង។

A4

៤. បញ្ចុះសម្ពាធឈាម

ការសិក្សាមួយចំនួនបានរកឃើញថា ឈើអែមមានសារធាតុជួយសម្រួលដល់សម្ពាធឈាមឲ្យនៅទាបក្នុងរយៈពេលខ្លី ប៉ុន្តែគេមិនទាន់អាចសន្និដ្ធានបានថាឈើអែមនេះពិតជាអាចព្យាបាលអ្នកដែលមានសម្ពាធឈាមខ្ពស់នោះទេ វាគ្រាន់តែជួយសម្រួលបានមួយភាគតូចប៉ុណ្ណោះ។

A5

៥.កាត់បន្ថយជាតិស្ករក្នុងឈាមនិងប្រឆាំងជម្ងឺទឹកនោមផ្អែម

ឈើអែម មានតួនាទីជួយត្រួតពិនិត្យសកម្មភាពអាំងស៊ុយលីននៅក្នុងឈាម ហើយវាក៏ជួយប្រឆាំងនឹងហានិភ័យក្នុងការកើតជម្ងឺទឹកនោមផ្អែមបានដែរ។ ដូច្នេះអ្នកគួរតែចាប់ផ្តើមបូកបញ្ចូលឈើអែមទៅក្នុងរបបអាហាររបស់អ្នកដើម្បីទទួលបានសុខភាពល្អ៕

A6

 

ប្រភព ៖ បរទេស