កម្ពុមេរា ដែលជាគ្រឹះស្ថានមួយផលិតសៀវភៅមានគុណភាព និងគោរពតាមវិជ្ជាជីវៈពិតប្រាកដ

គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា គឺមានច្រើនណាស់ ដែលសព្វថ្ងៃនេះ គេហទំព័រក្នុងស្រុក ពិបាកនឹងរៀបរាប់ជូនប្រិយមិត្តអ្នកអានឱ្យបានស្គាល់ តែនៅថ្ងៃនេះ “គេហទំព័រក្នុងស្រុក” សូមណែនាំលោកអ្នកឱ្យស្គាល់នូវ “គ្រឹះស្ថានបោះពុម្ពផ្សាយ កម្ពុមេរា ដែលជាគ្រឹះស្ថានមួយផលិតសៀវភៅមានគុណភាព និងគោរពតាមវិជ្ជាជីវៈកម្មសិទ្ធិបញ្ញា

FB_IMG_1627981101955

បើតាមឱ្យដឹងពី អ្នកស្រី សូ ភីណា ដែលជាសហស្ថានិក  នៃគ្រឹះស្ថាន កម្ពុមេរា អ្នកស្រីបានឲ្យដឹងថាការផលិតសៀវភៅ គឺមានភាពស្មុគស្មាញ ត្រូវការចំណាយច្រើន និងត្រូវសុំសិទ្ធិកម្មសិទ្ធិបញ្ញាពីម្ចាស់ដើមផងដែរ។ ជុំវិញរឿងស្នើសុំសិទ្ធិដើម្បីបោះពុម្ពផ្សាយជាសៀវភៅខ្មែរនេះ ក្នុងស្រុកបានសួរអ្នកស្រីថា៖

តើការស្នើសុំសិទ្ធិបកប្រែមកជាភាសាខ្មែរ ឆ្លងលក្ខខណ្ឌអ្វី ពីម្ចាស់ដើម?

ចម្លើយទាំងស្រុងរបស់សហស្ថានិក៖

“ទាក់ទងនឹងការស្នើសុំសិទ្ធិបកប្រែពីម្ចាស់ដើម (គ្រឹះស្ថានបោះពុម្ពផ្សាយ Seagull Books) មកជាភាសាខ្មែរមិនមានលក្ខខណ្ឌអ្វីច្រើនទេ។ បន្ទាប់ពីចាប់អារម្មណ៍លើសៀវភៅណាមួយហើយ ពួកយើងបានសរសេរអ៊ីម៉ែលទៅកាន់ Seagull Books ហើយប្រាប់ពីចំណាប់អារម្មណ៍របស់ពួកយើង។ ក្រោយមក គឺការចរចាបង់ប្រាក់សុំទិញសិទ្ធិ។ បន្ទាប់ពីទទួលបានការព្រមព្រៀងរួចមក Seagull Books បានផ្ញើកិច្ចព្រមព្រៀងមួយ។ អ្វីដែលសំខាន់ក្នុងកិច្ចព្រមព្រៀងគឺការរក្សាឈ្មោះ ដើមរបស់ ម្ចាស់កម្មសិទ្ធិបញ្ញា  (ទាយាទរបស់ អ្នកនិពន្ធ)។ បន្ទាប់ពីកិច្ចព្រមព្រៀង និងការបង់ប្រាក់ចប់ សព្វគ្រប់ហើយ ការបកប្រែក៏ចាប់ផ្តើម។ កម្ពុមេរា តែងតែទទួលបានការ សហការ និងការគាំទ្រពី Seagull Books ជានិច្ច។ ត្រង់នេះគួរបញ្ជាក់ថា ការស្នើសុំទិញសិទ្ធិពីម្ចាស់កម្មសិទ្ធិបញ្ញា គឺជារឿងដែល អាចធ្វើបាន និងគួរតែធ្វើ។

FB_IMG_1626083200435

ត្បិតថាពិបាកក្នុងការផលិតយ៉ាងណា ក៏គ្រឹះស្ថាននៅតែបន្តផលិតសៀវភៅដ៏មានគុណភាព និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីដើរតួនាទីជាគំរូសម្រាប់អ្នកបោះពុម្ពផ្សាយសៀវភៅដទៃផ្សេងទៀតឱ្យយកគំរូតាម និងសម្រាប់អ្នកអានរបស់កម្ពុជាដែលអាចទទួលយកសៀវភៅល្អៗ ពី “កម្ពុមេរា” សម្រាប់អំណានជីវិត។


គួរបញ្ជាក់ផងដែរ កម្ពុមេរា បានផលិតសៀវភៅទាំងបកប្រែពីភាសាបរទេស និងសៀវភៅស្នាដៃថ្មីៗពីអ្នកនិពន្ធកម្ពុជារបស់យើង។ ចាប់តាំងពីឆ្នាំ ២០១៥ មក កម្ពុមេរ៉ា បានផលិតសៀវភៅចំនួន៧ចំណងជើង មានដូចជា៖

កម្ពុ_1

កម្ពុ_2

កម្ពុ_3

កម្ពុ_4

ត្បិតថា "គ្រឹះស្ថានបោះពុម្ពផ្សាយ កម្ពុមេរា" ជាគ្រឹះស្ថានគំរូ ហើយក៏មានគ្រឹះស្ថានល្អៗកម្ពុជាមានច្រើន ហើយក៏មានគ្រឹះស្ថានគំរូផ្សេងទៀតដែល គេហទំព័រក្នុងស្រុក ពុំទាន់បានចុះផ្សាយ។ យ៉ាងណា នៅអត្ថបទក្រោយៗទៀត ក្នុងស្រុកនឹងចុះផ្សាយជូនប្រិយមិត្តជាក់ជាមិនខាន៕