អស្ចារ្យណាស់! សត្វអណ្តើកមួយក្បាលនេះមានអាយុរហូតទៅដល់ ១៨៩ឆ្នាំ

នៅលើពិភពលោកយើងនេះគឺពិតជាមានរឿងប្លែកៗកើតឡើងជាច្រើនដែលយើងនឹកស្មានមិនដល់ ហើយក្នុងនោះក៏មានរឿងមួយដែលពាក់ព័ន្ធទៅនឹងសត្វអណ្តើកមួយក្បាលដែលមានអាយុវែងជាងគេនៅលើពិភពលោក។ សត្វអណ្តើកមួយក្បាលនេះមានឈ្មោះថា Jonathan ដែលត្រូវបានគេដឹងថាមានវ័យចំណាស់ជាងគេនៅលើពិភពលោក ហើយនៅតែមានជីវីតរស់នៅរហូតមកដល់សព្វថ្ងៃនេះ។

A1

Jonathan បានកើតនៅឆ្នាំ ១៨៣២ ហើយមកដល់ឆ្នាំ ២០២១ នេះគឺវាមានអាយុ ១៨៩ ឆ្នាំហើយ។ តាមប្រភពព័ត៌មានបានអោយដឹងថាថា សត្វអណ្តើកមួយក្បាលនេះគឺត្រូវបានគេនាំយកមក Saint Helena នៅមហាសមុទ្រឥណ្ឌាក្នុងឆ្នាំ ១៨៨២ ដោយរួមជាមួយសត្វអណ្តើកបីក្បាលផ្សេងទៀតដែលមានអាយុប្រហែល៥០ឆ្នាំ។

A2

សត្វអណ្តើក Jonathan គឺបានបន្តរស់នៅលើទឹកដីនៃផ្ទះចម្ការដែលជាទីលំនៅដ្ឋានផ្លូវការរបស់អភិបាលដែលនៅទីនោះ ហើយត្រូវបានថែរក្សាដោយរដ្ឋាភិបាលរបស់ Saint Helena ផ្ទាល់តែម្តង។ ហើយវាលស្មៅ និងចម្ការ ដែលសត្វអណ្តើកដ៏ចំណាស់នេះរស់នៅ ត្រូវបានគេស្គាល់ថាជាវិមាន Georgian ដែលបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌាខាងកើតនៅក្នុងឆ្នាំ ១៧៩១ ដល់ឆ្នាំ ១៧៩២។

A3


អ្វីដែលគួរអោយសោកស្តាយនោះ ដោយសារតែមានវ័យចាស់ពេក Jonathan បានកើតនូវជំងឺភ្នែកឡើងបាយ និងពិបាកក្នុងការមើលជាខ្លាំង ប៉ុន្តែវាក៏អាចរក្សាការស្តាប់បានល្អនិងនៅតែមានចំណង់អាហារ ហើយព្រមទាំងមានសុខភាពល្អថែមទៀតផង។

គួរអោយដឹងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ Jonathan ត្រូវបានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេស ដែលជាសត្វអណ្តើកមានអាយុវែងជាងគេនៅលើពិភពលោក។ ម្យ៉ាងទៀត គេនៅតែមើលថែទាំវាបានយ៉ាងល្អ រួមទាំងមានការគ្រប់គ្រងរបបអាហារ និងសកម្មភាពប្រចាំថ្ងៃជាដើម ដើម្បីជួយរក្សាជីវិតរបស់វាអោយរស់នៅបានយូរអង្វែងជាងនេះទៅទៀត៕

A5

A6

ប្រភព ៖ បរទេស