វិធីសាស្រ្តធម្មជាតិទាំង៥យ៉ាង អាចបំបាត់ស្នាមខ្មៅនៅលើជង្គង់ និងកែងដៃយ៉ាងមានប្រសិទ្ធិភាព!

មូលហេតុដែលធ្វើអោយជង្គង់និងកែងដៃរបស់អ្នកខ្មៅ គឺមកពីការប្រមូលផ្តុំកោសិកាស្បែកងាប់ឬការប៉ះទៅនឹងកម្តៅព្រះអាទិត្យនិងអតុល្យភាពអ័រម៉ូនជាដើម ព្រោះដោយសារតែផ្នែកទាំងនេះនៃរាងកាយរបស់យើងគឺមិនមានក្រពេញខ្លាញ់ដូចផ្នែកដទៃទៀតទេ ហេតុនេះហើយវាពិតជាសំខាន់ណាស់ក្នុងការការពារពួកវាពីភាពស្ងួតតាមរយះការថែទាំនិងអនាម័យត្រឹមត្រូវ។

ដូច្នេះហើយថ្ងៃនេះយើងនឹងបង្ហាញពីវិធីសាស្រ្ត ៥ យ៉ាងដែលមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយចិញ្ចឹមស្បែករបស់អ្នកនិងបំបាត់ស្នាមខ្មៅទាំងនោះ ៖

A1

១.ត្រសក់

ត្រសក់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ជង្គង់ និងកែងដៃខ្មៅ ព្រោះវាអាចជួយជម្រុះនូវកោសិកាស្បែកងាប់ និងថែរក្សាស្បែករបស់អ្នកអោយមានសំណើម។ ហើយវីតាមីន A និង C ដែលមាននៅក្នុងត្រសក់នឹងជួយឱ្យស្បែករបស់អ្នកអោយមានសភាពទន់ និងស្រស់ថ្លា។

របៀបធ្វើ: ចិតត្រសក់ជាចំនិតក្រាស់ៗ រួចត្រដុសវាថ្នមៗនៅលើកែងដៃនិងជង្គង់របស់អ្នករយៈពេល ១៥ នាទី បន្ទាប់មកទុកវាចោល ៥ នាទីទៀត រួចលាងវាចេញជាមួយទឹកត្រជាក់ ហើយអ្នកអាចអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ។

A2

២.ក្រូចឆ្មា និងម្សៅ Baking Soda

ក្រូចឆ្មាគឺជាសមាសធាតុជំនួយស្បែកដ៏ល្អមួយដែលសំបូរទៅដោយអង់ទីអុកស៊ីដង់និងវីតាមីន C ដែលជួយលើកកម្ពស់ការបង្កើតកោសិកាឡើងវិញ និងធ្វើអោយស្បែកមានភាពប្រសើរឡើង។ ចំណែកម្សៅ Baking Soda គឺដើរតួជាអ្នកសំអាតដ៏ល្អឥតខ្ចោះនិងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការកម្ចាត់ស្បែកខ្មៅ។

របៀបធ្វើ: យកក្រូចឆ្មាមួយផ្លែហើយចិតវាជា ២ ផ្នែក (ឬច្របាច់យកទឹក) បន្ទាប់មកដាក់ម្សៅ Baking Soda ១ ស្លាបព្រាបាយនៅពីលើក្រូចឆ្មា។ រួចយកវាមកលាបនៅលើកែងដៃនិងជង្គង់របស់អ្នករយៈពេល ១ នាទី ហើយទុកចោល១៥ នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ឌៗជាការស្រេច។

A3

៣.ប្រទាលកន្ទុយក្រពើនិងទឹកដោះគោ

ប្រទាលកន្ទុយក្រពើមានផ្ទុកនូវសារធាតុដែលអាចជួយផ្តល់សំណើមដល់ស្បែករបស់អ្នក, ធ្វើអោយស្បែកមានពណ៌ស្មើរគ្នា, អាចជួយប្រឆាំងបាក់តេរី និងប្រឆាំងជម្ងឺផ្សិតថែមទៀតផង។ ការលាយបញ្ចូលគ្នារវាងប្រទាលកន្ទុយក្រពើ និងទឹកដោះគោគឺជាវិធីសាមញ្ញមួយដែលមានប្រយោជន៍ក្នុងការធ្វើអោយស្បែករបស់អ្នកភ្លឺថ្លាតាមបែបធម្មជាតិ។


របៀបធ្វើ: លាយទឹកដោះគោនិងជែលប្រទាលកន្ទុយក្រពើក្នុងបរិមាណស្មើគ្នា ហើយលាបល្បាយនោះនៅលើស្បែករបស់អ្នក។ រួចទុកវាចោលមួយយប់ បន្ទាប់មកលាងវាចេញជាមួយទឹកស្អាតនៅព្រឹកបន្ទាប់។

A4

៤.ដំឡូងបារាំង

ដំឡូងបារាំងគឺសំបូរទៅដោយអង់ស៊ីម catecholase ដែលអាចធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា ម្យ៉ាងទៀតការប្រើប្រាស់ដំឡូងបារាំងជារៀងរាល់ថ្ងៃនឹងធ្វើឱ្យស្បែករបស់អ្នកទន់ ហើយអាចជួយអ្នកកម្ចាត់កែងដៃនិងជង្គង់ខ្មៅបានផងដែរ។

របៀបធ្វើ: គិន ឬចិតដំឡូងបារាំងជាចំនិតស្តើងៗ ហើយច្របាច់យកទឹករបស់វានិងយកមកលាបនៅលើស្បែករបស់អ្នកនៅត្រង់កែងដៃឬជង្គង់ខ្មៅ។ បន្ទាប់មកទុកវាចោលនៅលើស្បែករបស់អ្នករយះពេល ១៥ នាទី រួចមកលាងវាចេញជាមួយទឹកស្អាត ហើយជាចុងក្រោយលាបក្រែមដែលផ្តល់សំណើមដល់ស្បែករបស់អ្នក។

A5

៥.ប្រេងដូង

ប្រេងដូងត្រូវបានគេដឹងថាសំបូរទៅដោយអាស៊ីតខ្លាញ់សំខាន់ៗនិងវីតាមីន E ដែលអាចជួយជួសជុលស្បែកខ្មៅនិងខូចបានយ៉ាងប្រសើរ។

របៀបធ្វើ: បន្ទាប់ពីងូតទឹករួចសូមលាបប្រេងដូងទៅលើតំបន់ដែលមានបញ្ហា បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗរយៈពេល ២-៣ នាទីរហូតទាល់តែជាតិខ្លាញ់ជ្រាបចូលទៅក្នុងស្បែក។ មួយវិញទៀតអ្នកក៏អាចបន្ថែមទឹកក្រូចឆ្មាស្រស់ ១/២ ស្លាបព្រាកាហ្វេ និងប្រេងដូង ១ ស្លាបព្រាបាយលាយបញ្ចូលគ្នាហើយធ្វើការម៉ាស្សាថ្នមៗនៅលើជង្គង់និងកែងដៃរបស់អ្នករយះពេល ២-៣នាទី បានផងដែរ ដើម្បីទទួលបាននូវស្បែកទន់រលោង មានសំណើម ស្រស់ថ្លា និងគេចផុតពីស្នាមខ្មៅដែលមាននៅលើជង្គង់និងកែងដៃទាំងនោះ៕

A6

 

ប្រភព ៖ បរទេស