គួរឱ្យសរសើរ! ជប៉ុនបានច្នៃកាកសំណល់ធ្វើជាមេដាយសម្រាប់ការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងតូក្យូ

លោកអ្នកប្រាកដជាបានដឹងហើយថាការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២១នេះគឺប្រព្រឹត្តទៅនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ ហើយក្នុងនោះដែរក្នុងនាមជាម្ចាស់ផ្ទះ ជប៉ុនត្រូវផលិតមេដាយចំនួន ៥០០០មេដាយមាស ប្រាក់ និងសំរិទ្ធ។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺពួកគេបានប្រើប្រាស់កាកសំនល់អេឡិចត្រូនិចដែលមានរួមទាំងទូរសព្ទដៃខូចជាច្រើនផងដែរដើម្បីផលិតធ្វើជាមេដាយ។

A1

ហើយវាពិតជារឿងគួរអោយកោតសរសើរណាស់ ដែលប្រជាជនជប៉ុនបានរួមចំណែកក្នុងការបរិច្ចាគទូរសព្ទដៃខូចៗរបស់ពួកគេទាំងនោះអោយទៅរដ្ឋាភិបាលខ្លួន។ម្យ៉ាងទៀតការយល់ដឹងនិងចូលរួមក្នុងការប្រើប្រាស់កាកសំណល់មិនចាំបាច់មកប្រើប្រាស់ម្តងទៀតនេះ ក៏បានបង្ហាញទៅដល់ពិភពលោកនូវការកែច្នៃនិងការខិតខំប្រកបដោយនិរន្តរភាពរបស់ប្រទេសជប៉ុនផងដែរ។'

A2

ដោយគំរោងការក្នុងការប្រមូលគ្រឿងអេឡិចត្រូនិចនេះមានរយះពេល២ឆ្នាំ បើគិតតាំងពីដើមឆ្នាំ២០២០ ដោយប្រមូលបានគ្រឿងអេឡិចត្រូនិចចំនួន៧៨.៩៨៥ តោន និងរួមទាំងទូរស័ព្ទដៃចំនួន ៦.២១ លានគ្រឿងដើម្បីយកទៅឆ្លងកាត់ការផលិតមេដាយអូឡាំពិក២០២១នេះ។

A3


គួរអោយដឹងដែរថា នេះគឺជាលើកទី១ហើយ ដែលមេដាយអូឡាំពិកត្រូវបានគេយកកាកសំណល់មកកែច្នៃ ហើយវាក៏ជាលើកដំបូងដែលប្រជាជនបានចូលរួមក្នុងការផលិតនេះផងដែរ។ មួយវិញទៀតសូម្បីតែឯកសណ្ឋានកីឡាក៏ត្រូវបានគេប្រើប្រាស់កាកសំណល់ប្លាស្ទិកដើម្បីកែច្នៃផងដែរ។

A4

ហើយក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកអន្តរជាតិលើកនេះ ជប៉ុនដែលជាម្ចាស់ផ្ទះក៏បានធ្វើអោយប្រទេសដែលចូលរួមមានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះសូម្បីតែគ្រែសំរាប់គេងក៏ត្រូវបានគេផ្គុំចេញពីក្រដាសកាតុងដែលត្រូវបានគេកែច្នៃផងដែរ ដោយវាមានលក្ខណៈរឹងមាំនិងព្រមទាំងមានផាសុខភាពថែមទទៀតផង៕

A5

ប្រភព ៖ បរទេស