ប្រវត្តិព្រៃផ្សៃរបស់ស្តេច Leopold II ដែលបានស. ម្លាប់ជនជាតិអាហ្រិកជិត ១៥លាននាក់

លោក Leopold II បានកើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៨៣៥ នៅក្នុងទីក្រុង Brussels ប្រទេសបែលហ្ស៊ិក។ នៅឆ្នាំ ១៨៥៣ គាត់បានរៀបការជាមួយ Maries Henriette ជាកូនស្រីរបស់លោក Joseph Joseph archduke ដែលជាជនជាតិអូទ្រីស និងមានកូនចំនួនបីនាក់។ បន្ទាប់មកគាត់ក៏បានស្នងរាជ្យបន្តពីបិតារបស់គាត់ក្នុងរាជបល្ល័ង្កបែលហ្ស៊ិកនៅក្នុងឆ្នាំ ១៨៦៥ ដល់ ១៩០៩ ហើយគាត់ក៏ក្លាយជាអ្នកដឹកនាំដំបូងគេបង្អស់របស់អឺរ៉ុបក្នុងការអភិវឌ្ឍន៍ទន្លេ Congo ដែលបានបង្កើតនៅឆ្នាំ ១៨៨៥ នៃរដ្ឋ Congo។ ប៉ុន្តែបើទោះបីជាគាត់បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍រដ្ឋបែលហ្ស៊ិកយ៉ាងណាក៏ដោយ គាត់ក៏ត្រូវតែទទួលខុសត្រូវចំពោះអំពើដ៏ឃោរឃៅដែលបានប្រព្រឹត្តក្រោមការគ្រប់គ្រងរបស់គាត់ផងដែរ។

A1

ការសោយរាជ្យរបស់គាត់គឺមានរយះពេល ៤៤ ឆ្នាំរហូតដល់គាត់សោយទិវង្គត្តទៅវិញ ហើយនេះគឺជារជ្ជកាលដែលមានការគ្រងរាជយូរជាងគេបំផុតបើធៀបទៅនឹងស្តេចអង្គមុនៗរបស់រាជានិយមបែលហ្ស៊ិក។ រជ្ជកាលរបស់ព្រះអង្គ Leopold II នេះត្រូវបានគេសម្គាល់ថាឃើញមានការវិវត្តនយោបាយសំខាន់ៗមួយចំនួនដូចជាការដាក់អាណានិគមទៅលើតំបន់អាហ្វ្រិក , ការអភិវឌ្ឍន៏នៃរដ្ឋ Congo និងជាពិសេសនោះគឺការបង្កើតច្បាប់ថ្មីដោយអោយពួកសេរីនិយមគ្រប់គ្រងទៅលើបែលហ្ស៊ិកពីឆ្នាំ ១៨៥៧ ដល់ ១៨៨០។

A5

ម្យ៉ាងទៀត នៅខណៈពេលដែលព្រះអង្គ Leopold II ដាក់អាណានិគមទៅលើតំបន់អាហ្វ្រិក គាត់បានសន្យាធ្វើនូវបេសកកម្មមនុស្សធម៌ និងសប្បុរសធម៌ជាច្រើនដល់ជនជាតិអាហ្វ្រិក ដូចជាសន្យាថានឹងជួយធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើង តែផ្ទុយទៅវិញវាបានក្លាយទៅជារបបឃោរឃៅ និងមានការកេងប្រវ័ញ្ចយ៉ាងបើកចំហរ ដោយគាត់បានប្រើកម្លាំងពលកម្មរបស់ប្រជាជនអាហ្វ្រិកទំាងនោះអោយដាំដុះកៅស៊ូ, រកភ្លុកដំរី និងជីករ៉ែជាដើម។

A3

អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅពេលដែលតម្រូវការផលិតជ័រកៅស៊ូមានការយឺតយ៉ាវ គាត់នឹងធ្វើការដាក់ទោសទៅលើប្រជាជនអាហ្វ្រិកដូចជា ការកាត់ផ្តាច់ដៃទាំំងសងខាង ការបាញ់សម្លាប់ភ្លាមៗ និងទារុណកម្មរហូតដល់ស្លាប់ក៏មាន។ ហើយរបបដ៏ព្រៃផ្សៃនេះបានធ្វើឪ្យ បុរស ស្ត្រី និងកុមារជនជាតិអាហ្វ្រិកច្រើននាក់ត្រូវបានស្លាប់ប្រមាណ ១៥ លាននាក់ ពោលគឺដោយសារតែការគៀបសង្កត់ ការដាក់ទោសដ៏ឃោរឃៅ និងការធ្វើឃាតមនុស្សដោយមិនញញើតទំាងនោះ ហើយវាក៏បានក្លាយជារឿងដែលខ្លោចផ្សារបំផុតចំពោះមនុស្សជាតិទំាងមូលផងដែរ។

A4


ក្រោយមកដោយសារតែគាត់បានសម្លាប់មនុស្សច្រើនពេក នៅឆ្នាំា ១៩០៨ ប្រជាជនក៏ចាប់ផ្តើមធ្វើការបេះបោល ហើយរបបអំណាចដ៏ឃោឃៅរបស់ស្តេច Leopold II នេះក៏បានដួលរលំ និងត្រូវបានគេផ្លាស់ប្តូរទៅជាអាណានិគមដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សភាវិញ។ ហើយនៅពេលនោះព្រះអង្គ Leopold II បានព្យាយាមយ៉ាងខ្លាំងដើម្បីលាក់ភស្តុតាងនៃការធ្វើខុសក្នុងកំឡុងពេលដែលគាត់ធ្វើជាអ្នកគ្រប់គ្រងអាណានិគមឯកជនរបស់ខ្លួន។

A7

រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩០៩ លោកLeopold II បានស្លាប់នៅ Laeken ហើយមកុដរបស់បែលហ្ស៊ិកក៏បានប្រគល់ឱ្យ Albert I ដែលត្រូវជាក្មួយប្រុសរបស់លោក Leopold វិញ។ ចំណែកឯនៅពិធីបុណ្យសពរបស់គាត់គឺត្រូវបានហ្វូងមនុស្សជាច្រើនទៅស្រែកទាមទារយុត្តិធម៌ចំពោះការគ្រប់គ្រងផ្តាច់ការនិងភាពសាហាវយង់ឃ្នងរបស់គាត់ទៅលើជនជាតិអាហ្រ្វិកនិងរដ្ឋ Congo។ មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាគាត់បានស្លាប់ទៅហើយក្តី ឈ្មោះរបស់គាត់នៅតែត្រូវបានគេយកមកនិយាយជារឿយៗ និងបានចារក្នុងប្រវត្តិសាស្រ្តថាជាជនដែលព្រៃផ្សៃជាងគេ៕

A2

A6

 

ប្រភព ៖ បរទេស