៩ឆ្នាំមុន ពីកុមារ នុត បានផ្លាស់មកជាកំលោះសង្ហា ជាមួយនឹងការប្រកាសចាប់ផ្ដើមវិស័យសិល្បៈជាផ្លូវការ

កាលពី ៩ឆ្នាំមុន ខ្សែភាពយន្តខ្នាតធំ កុមារី ២៥ ឆ្នាំទទួលបានការគាំទ្រជាខ្លាំង ថែមទាំងមានអ្នកទស្សនាភ្លូកទឹកភ្លូកដី ព្រោះតែខ្សែភាពយន្តនេះបានធ្វើឱ្យអ្នកទស្សនាសើចសប្បាយរីករាយ សូម្បីតែបទចម្រៀង Ost «លោកពូ» ក្នុងខ្សែភាពយន្តនេះ ក៏បង្កប់នូវភាពកំភ្លុកកំប្លែងដែរ ​ដែលត្រូវបានដឹងថាច្រៀងដោយកុមារា ម៉ុង ម៉ានុត (ច្រៀងធ្វើជាសម្លេងស្រី) ត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង និងអ្នកនិពន្ធល្បី ម៉ានិត ថែមទាំងជាចៅប្រុសបង្កើតរបស់ អ្នកស្រី ពាន់ ភួងបុប្ផា ​អ្នកដឹកនាំរឿង កុមារី ២៥ឆ្នាំនេះផ្ទាល់តែម្តង។

4678

Screenshot_2020 09 21 Manuth Jupiter ( Manuthjpiter) • Instagram Photos And Videos(1)

អស់រយៈកាលជាច្រើនឆ្នាំកន្លងមក ដោយមានឈាមជ័រជាអ្នកសិល្បៈ ទោះមិនបានចេញមុខក្នុងនាមជាអ្នកសិល្បៈផ្ទាល់ ម៉ានុត ក៏បានរួមចំណែកធ្វើការងារជាច្រើនទាក់ទងនឹងការសិល្បៈដូចជាការនិពន្ធ ជំនួយការដឹកនាំរឿង និងជាអ្នកចម្រៀងជាដើម ក្នុងបទចម្រៀង « ស្រលាញ់លោកពូជាងគេ » ក្នុងរឿងកុមារី ២៥ ឆ្នាំវគ្គ ៣ កាលពីឆ្នាំ ២០២០ កន្លងទៅ។ តែមកដល់ពេលនេះ កុមារ នុត ដែលផ្លាស់រូបរាងជាកំលោះសង្ហា នុត បានប្រកាសជាសាធារណៈហើយថា នឹងចាប់ផ្ដើមប្រឡូកវិស័យសិល្បៈជាផ្លូវការ​ ធ្វើឱ្យមហាជនដែលធ្លាប់គាំទ្រមានក្តីរំភើបជាខ្លាំង។

158629021_2084855204987526_7386331813115649698_n

តាមរយៈគណណីហ្វេសប៊ុកផេកជាផ្លូវការរបស់ ម៉ានុត Nuth - នុត បានឱ្យដឹងថា៖

«ស្វាគមន៍មកកាន់ការចាប់ផ្ដើមនៃវិស័យសិល្បៈរបស់ខ្ញុំ»

កន្លងទៅអស់៩ឆ្នាំហើយ បន្ទាប់ពីបទចម្រៀងដំបូងរបស់ខ្ញុំបានចេញផ្សាយ។ ខ្ញុំតែងតែរង់ចាំពេលវេលាដ៏ស័ក្តិសមមួយក្នុងការបង្ហាញនូវបទចម្រៀងថ្មីរបស់ខ្ញុំ ជូនដល់អ្នកទាំងអស់គ្នា ហើយទីបំផុតវេលាមួយនោះក៏បានមកដល់។


ការចេញចម្រៀងលើកដំបូងជាផ្លូវការនេះ គឺមានន័យខ្លាំងណាស់ចំពោះខ្ញុំ ពីព្រោះខ្ញុំមិននឹកស្មានថាអ្នកដែលបានចូលរួមនៅក្នុងការបង្កើតស្នាដៃនេះឡើង គឺសុទ្ធតែជាមនុស្សដែលខ្ញុំស្រឡាញ់ និងតែងតែស្ញើចសរសើរពីស្នាដៃរបស់ពួកគាត់កន្លងមកនោះទេ។ ប្រាប់ត្រង់ទៅអ្នកទាំងអស់គ្នាចុះ ខ្ញុំមានអារម្មណ៍ភ័យណាស់ តែក៏លាយឡំជាមួយភាពត្រកអរបំផុតផងដែរ។

អ្នកទាំងអស់គ្នាបានស្ដាប់នូវសំឡេងរបស់ កុមារ នុត រួចហើយ តែឆាប់ៗនេះ អ្នកនឹងបានឮនូវសំឡេងរបស់ខ្ញុំបាទ នុត ជាថ្មីម្ដងទៀត ក្នុងបទចម្រៀងថ្មីដែលនិពន្ធដោយខ្ញុំផ្ទាល់។ រីឯចំណងជើងបទចម្រៀងវិញគឺ…. សុំលាក់សិនណា៎! »។

 

Screen Shot 2021 08 16 At 2.42.24 AM

គួរឱ្យដឹងផងដែរថា បើតាមរយៈការបង្ហើបរបស់ម៉ានុតលើគណនីហ្វេសប៊ុកផ្ទាល់ បទចម្រៀងថ្មីដែលមានអត្ថន័យពិសេសនឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ៕

231456651_1637921826412651_6968900267228564869_n

231382749_1637669976437836_8397835409908588985_n