ប្រវត្តិនៃកោះតុក្កតាជ័រដ៏គួរឲ្យខ្លាច ( Isla de las Munecas )

បើបានទៅលេងកោះមួយនេះ អ្នកគ្រាន់តែឃើញកូនតុក្កតាជ័រចាស់ៗត្រូវបានពន្យួរនៅលើដើមឈើ និង តាមរបងហ្នឹងវាគួរឲ្យខ្លាចស្រាប់ទៅហើយ ទម្រាំតែអ្នកបានដឹងពីប្រវត្តិដ៏ព្រឺព្រួចនៃកោះមួយនេះទៀត នោះអ្នកប្រាកដជាមានការភ្ញាក់ផ្អើលជាក់ជាមិនខាន។ គួរអោយដឹងដែរថា កោះមួយនេះមានឈ្មោះថា Isla de Munecas ដែលជាកោះមួយមានកូនតុក្កតាជ័រដែលមានសភាពចាស់ ពុកផុយពន្យួរគ្រប់ទីកន្លែងដ៏គួរឲ្យខ្លាច។

X1

ប្រវត្តិនៃកោះមួយនេះគឺតំណាលទៅរករឿងរ៉ាវដែលទាក់ទងជាមួយនឹងបុរសម្នាក់ឈ្មោះ Don Julian Santana Barrera ដែលបានចាកចោលប្រពន្ធ និង ក្រុមគ្រួសារមករស់នៅកោះដាច់ស្រយាលមួយនេះម្នាក់ឯង។ ប៉ុន្តែគេមិនដឹងថាហេតុផលអ្វីទើបបានគាត់សម្រេចចិត្តដូច្នោះទេ គ្រាន់តែដឹងថាបុរសនោះមានសតិមិនសូវល្អប៉ុន្មានទេ។ បន្ទាប់ពីបានមករស់នៅលើកោះមួយនេះបានមួយរយះគាត់ក៏ប្រទះឃើញសាកសពក្មេងស្រីម្នាក់ដែលលង់ទឹកស្លាប់នៅមាត់ច្រាំង ហើយគាត់ក៏បានប្រទះឃើញតុក្កតាជ័រមួយដែលអណ្តែតមកតាមទឹកជាមួយសាកសពនោះ ដូចនេះហើយគាត់ក៏សម្រេចចិត្តពន្យួរតុក្តតានោះលើដើមឈើដើម្បីឧទ្ទិសដល់វិញ្ញាណខណ្ធក្មេងស្រីដែលបានស្លាប់ទៅ។ ប៉ុន្តែគាត់គិតថាតុក្កតាតែមួយគឺមិនគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបចាប់ពីពេលនោះមកគាត់ក៏ចាប់ផ្តើមដើរប្រមូលកូនតុក្តតាចាស់ៗមកពន្យួរគ្រប់ទីកន្លែងអស់រយៈពេល៥០ឆ្នាំ។ ដោយតុក្តតាខ្លះគាត់ពន្យួរទាំងមូល ខ្លះត្រូវបានកាត់ដៃកាត់ជើងចោលនៅសល់តែខ្លួនឬក្បាលជាដើម។

X2


លុះមកដល់ឆ្នាំ២០០១ លោក Don Julian Santana Barrera ក៏បានស្លាប់នៅកន្លែងដែលគាត់រកឃើញសពក្មេងស្រីនោះតែម្តង ដែលជារឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ម្យ៉ាងទៀត អ្នកទេសចរណ៍គឺតែងតែឈាងចូលទៅកោះនោះពន្យួរតុក្កតាតាមគាត់ដែរ ពោលគឺដើម្បីរំលឹកវិញ្ញាណខណ្ធរបស់លោក និង ក្មេងស្រីដែលស្លាប់ទៅនោះ៕

X3

X4

ប្រភព ​៖ បរទេស