ក្រោយជោគជ័យខ្លាំង លោក ឈិត តេងរិទ្ធ​ ដឹកដៃប្អូនចូលមកក្នុងវិស័យនិពន្ធបទភ្លេងម្នាក់ទៀត

បន្ទាប់ពីតស៊ូមិនសូវបានដេកពួនអស់រយៈពេលជាច្រើនឆ្នាំយ៉ាងជូរចត់មក លោក ឈិត តេងរិទ្ធក៏អាចសម្រេចក្តីស្រមៃរបស់ខ្លួនបាន ព្រមទាំងខ្លាចជាអ្នកនិពន្ធភ្លេងដ៏មានសមត្ថភាពមួយរូបដែលទទួលស្គាល់ក្នុងប្រទេសកម្ពុជាផងដែរ។

៣

មកដល់ពេលនេះកេរ្តិ៍ឈ្មោះរបស់លោក ឈិត តេងរិទ្ធ ពិតជាល្បីខ្លាំងមែនទែន ព្រោះលោក មានទាំងសមត្ថភាពខ្លាំងទាំងការនិពន្ធទំនុកភ្លេង ព្រមទាំងនិពន្ធទំនុកច្រៀងបានល្អថែមទៀតផង។

៤

មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងដែលលោកនិពន្ធឡើងមកភាពច្រើន សុទ្ធតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រនិងប្រជាជនទូទាំងប្រទេសយ៉ាងគគ្រឹកគគ្រេងតែម្តង។


ហើយមកដល់ពេលនេះហើយសង្កេតឃើញថា លោក ឈិត តេងរិទ្ធក៏បាននាំយកប្អូនប្រុសបង្កើតមកស្នាក់នៅជាមួយព្រមទាំង ចាប់ផ្តើមបង្រៀនភ្លេងដល់ប្អូនផង និង ជួលគ្រូបន្ថែមដើម្បីឲ្យប្អូនរបស់ខ្លួនអាចនឹងមានសមត្ថភាពខ្លាំងដូចខ្លួនដែរ។

១

២

លោក ឈិត សុគន្ធ ប្អូនប្រុសរបស់លោក ឈិត តេងរិទ្ធ ក៏ព្យាយាមយ៉ាងស្វាហាប់ក្នុងការហាត់រៀននិពន្ធទំនុកភ្លេងពីបងប្រុស ព្រមទាំងគ្រូដទៃៗទៀតយ៉ាងយកចិត្តទុកដាក់ព្រោះលោកចង់មានឈ្មោះបោះសម្លេងនិងមានស្នាដៃល្អដូចបងប្រុសនិងរាមច្បងដទៃទៀតដែរ។

អត្ថបទដោយ៖ ស្លាបប៉ាកកាមាស