តោះ! មកស្វែងយល់ពីការកោររោម និង បករោម ថាមួយណាល្អជាង?

សំណួរមួយដែលគេតែងតែលើកឡើងនោះគឺថា តើគួរប្រើវិធីសាស្រ្តអ្វីដើម្បីជម្រុះរោមឲ្យមានប្រសិទ្ធិភាពបំផុត? ព្រោះក្នុងនោះការកោររោមមានលក្ខណៈងាយស្រួលដែលត្រូវការតែឡាម និង គ្រីមសម្រាប់កោរប៉ុណ្ណោះ។ ចំណែកឯការប្រើប្រាស់ Laser វិញគឺមានតម្លៃថ្លៃ និង ត្រូវការអ្នកដែលមានជំនាញច្បាស់លាស់ជាមួយហ្នឹងឧបករណ៍ត្រឹមត្រូវថែមទៀតផង។ ប៉ុន្តែសម្រាប់ការបករោមវិញគឺអាចមានតម្លៃថ្លៃជាងការកោររោមបន្តិចមែន តែក៏មានប្រសិទ្ធិភាពគួរសម្យដែរ។ អញ្ចឹងតោះ! មកវែកញែកទាំងអស់គ្នាថាតើរវាងវិធីសាស្រ្តទាំងពីរនេះ មួយណាល្អជាង?

A1

ក្រៅពីភាពងាយស្រួល អ្នកក៏គួរតែគិតទៅដល់លទ្ធផលដែលចេញពីការប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះផងដែរ ព្រោះការកោររោមមានលក្ខណៈឆាប់រហ័ស និង ងាយស្រួលពិតមែន ប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់មករោមនឹងដុះមកវិញដូចដើម។ រីឯការបករោមវិញគឺវាមានប្រសិទ្ធភាពបានយូរជាង ដោយសារការជម្រុះបានដល់គល់រោម ប៉ុន្តែគ្មាននរណាម្នាក់ដែលថាមិនស្រែកខណៈពេលដែលបករោមនោះទេ។

A2

រីឯគុណសម្បត្តិចម្បងនៃការកោររោមគឺវាចំណាយពេលតិច មិនឈឺហើយអាចអនុវត្តទៅលើកន្លែងស្បែកដែលងាយនឹងប្រតិកម្មថែមទៀតផង។ ប៉ុន្តែចំពោះគុណវិបត្តិវិញ គឺវាអាចនាំរោមឲ្យដុះកប់ក្រោមស្បែក រមាស់និងរបួសជាដើម។ ហើយដូចដែលបានដឹងស្រាប់អញ្ចឹង រោមនឹងឆាប់ដុះមកវិញបន្ទាប់ពីពីរឬបីថ្ងៃបន្ទាប់ពីកោរ។


A4

ងាកមកមើលពីគុណសម្បត្តិនៃការបករោមវិញគឺវាជួយជម្រុះនូវកោសិកាចាស់ៗ ដែលបកមកជាមួយនឹងរោមផងដែរ។ ហើយបើទោះបីជាវាមានភាពឈឺចាប់មែន តែវាអាចមានប្រសិទ្ធភាពរហូតដល់រយៈពេលប្រហែល១ខែឯណោះទម្រាំរោមទាំងនោះដុះមកវិញ។ ចំណែកឯគុណវិបត្តិវិញ អ្នកត្រូវចាំរហូតដល់រោមដុះប្រវែងវែងល្មមមុននឹងបកទើបមានប្រសិទ្ធិភាពខ្ពស់។ ជារួម ការកោររោម និង បករោមគឺសុទ្ធតែមានគុណប្រយោជន៍ និង គុណវិបត្តិដោយឡែកពីគ្នា ដូចនេះអ្នកគួរតែគិតថាវិធីសាស្រ្តមួយណាដែលសាកសមបំផុតសម្រាប់អ្នក៕

A5

 

ប្រភព ៖ បរទេស