ចម្លែកខ្លាំង! កុលសម្ព័ន្ធមួយនេះបែរជាបញ្ចុះសពដោយបរិភោគសាកសពសមាជិកគ្រួសាររបស់ពួកគេទៅវិញ

ប្រពៃណីប្លែកៗមួយចំនួនគឺនៅតែត្រូវបានគេអនុវត្តជាប្រចាំនៅតាមតំបន់ផ្សេងៗលើពិភពលោក។ ហើយក្នុងនោះ មានកុលសម្ព័ន្ធមួយក្រុមនៅប្រទេសអាមេរិកខាងត្បូងដែលគេហៅថា The Yanomami ឬ Yanam ឬ Senema ដែលរស់នៅតាមតំបន់វេនេហ្សុយអេឡា និង មួយប៉ែកនៅប្រេស៊ីល។ ពួកគេទាំងនោះគឺរស់នៅដោយប្រកាន់ខ្ជាប់នូវប្រពៃណីរបស់ខ្លួនបានយ៉ាងជាប់លាប់ និង មិនទទួលឥទ្ធិពលពីប្រទេសលោកខាងលិចឡើយ។ ម្យ៉ាងទៀត កុលសម្ព័ន្ធមួយនេះគឺមានទម្លាប់ដ៏ចម្លែកមួយក្នុងការបញ្ចុះសពរបស់សមាជិកគ្រួសារពួកគេ។

A1

ទំនៀមទម្លាប់មួយនោះមានឈ្មោះថា “ Endocannibalism ” ដែលពួកគេធ្វើការរំលាយសាកសពមនុស្សដែលស្លាប់រួចបរិភោគសាកសពនោះតែម្តង។ ព្រោះពួកគេមានជំនឿថា រាល់ព្រលឹងទាំងឡាយគឺត្រូវនៅការពារ រាងកាយរបស់ពួកគេបន្ទាប់ពីបានស្លាប់ទៅ។ ដូចនេះការប្រព្រឹត្តពិធីនេះគឺអាចជួយអោយព្រលឹងអ្នកដែលស្លាប់ទៅនោះនឹងទទួលបានសេចក្តីស្ងប់នៅពេលដែលសាកសពត្រូវបានសមាជិកគ្រួសារគេយកទៅដុតរួចចែកគ្នាបរិភោគ។

A3


ក្នុងពិធីចម្លែកមួយនេះ នៅជំហានទីមួយ ពួកគេដុតសាកសពអ្នកដែលស្លាប់ហើយប្រើផេះដែលសល់មកលាបលើមុខរួចទ្រហោរយំដើម្បីបង្ហាញភាពសោកសៅ។ បន្ទាប់មក ពួកគេនឹងប្រមូលឆ្អឹងដែលនៅសល់មកចម្រាញ់ជាម្សៅលាយជាមួយនឹងផេះ។ ហើយបន្ទាប់មកគេនឹងលាយល្បាយនោះជាមួយនឹងផ្លែចេករួចយកទៅធ្វើជាស៊ុបចេកចែកអ្នករាល់គ្នាបរិភោគ។ ដោយពួកគេជឿថាការធ្វើបែបនេះ អាចបញ្ចូនព្រលឹងអ្នកដែលបានចែកឋានទៅដោយស្ងប់ និង មិនមករំខានអ្នកដែលនៅមានជីវិតឡើយ៕

A4

 

ប្រភព ៖ បរទេស