តោះ! មកដឹងពីមូលហេតុដែលជនជាតិកូរ៉េឈឺចាប់ និង ស្អប់ជនជាតិជប៉ុនខ្លាំងយ៉ាងនេះ

បើតាមការស្ទង់មតិរបស់ជនជាតិកូរ៉េ ការស្អប់ ឬ ការមិនចូលចិត្តជនជាតិជប៉ុនគឺមានរហូតដល់ប្រហែល៧៥%ឯណោះ ដោយការឈឺចាប់រវាងប្រជាជនកូរ៉េ និង ជប៉ុននោះគឺកើតឡើងតាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ។ រឿងរ៉ាវបានចាប់ផ្តើមដោយប្រទេសជប៉ុនបានធ្វើសង្គ្រាមជាមួយប្រទេសកូរ៉េ និង បានគ្រប់គ្រងប្រទេសកូរ៉េកំឡុងឆ្នាំ១៩១០-១៩៤៥ ដោយពួកគេបានចាប់ក្មេងស្រី និង ស្រ្តីជនជាតិកូរ៉េជាច្រើននាក់ធ្វើជាទាសករផ្លូវភេទរបស់ទាហាទជប៉ុន។

A2

ក្មេងស្រីជាច្រើនត្រូវបានគេកុហកថាត្រូវយកទៅធ្វើការនៅរោងចក្រ និង គំរាមសំលាប់ទាំងគ្រួសារប្រសិនបើនាងមិនធ្វើតាម ផ្ទុយទៅវិញពួកនាងត្រូវបានគេយកទៅដាក់នៅស្ថានីយដែលមានស្រ្តីជាច្រើនត្រូវបានគេប្រមូលផ្តុំប្រហែល២០ម៉ឺននាក់ ដើម្បីទុកបង្ខំបម្រើផ្លូវភេទដល់ទាហាទជប៉ុនទាំងក្មេងស្រីខ្លះអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ។

A3

A4

មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ត្រូវបានគេវាយធ្វើទារុណកម្មផងដែរ ហើយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ដែលបានរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២ឈ្មោះ Kim Bok-dong បានបង្ហាញពីការឈឺចាប់របស់នាងដោយបានរៀបរាប់ថាថ្ងៃខ្លះនាងត្រូវបានគេបង្ខំអោយបម្រើពួកទាហាទជប៉ុនរហូតដល់៥០នាក់ក្នុងមួយថ្ងៃ រីឯថ្ងៃខ្លះទៀតនាងមិនអាចកំរើកខ្លួនបានឡើយ និង ពេលខ្លះសន្លប់ថែមទៀតផង។

A5

A6


ក្រោយមកទៀតក្នុងឆ្នាំ១៩៤៥ Kim Bok-dong ត្រូវបានគេជំលៀសខ្លួនទៅប្រទេសសីង្ហបុរី ហើយត្រូវបានគេជួយនាំមកប្រទេសកូរ៉េវិញនៅក្នុងឆ្នាំ១៩៤៧។ បន្ទាប់ពីមកដល់ប្រទេសកូរ៉េគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរតែត្រូវបានសាស្រ្តាចារ្យម្នាក់បានព្យាបាលក្នុងរយះពេលជាង៤០ឆ្នាំ និង លើកទឹកចិត្តគាត់អោយនិយាយរឿងឈឺចាប់ដែលគាត់ទទួលបានជាសាធារណះ ដើម្បីលើកទឹកចិត្តស្រ្តីផ្សេងទៀតដែលទទួលរងនូវការរំលោភបំពានដូចជាគាត់។

A7

យ៉ាងណាមិញ គាត់បានស្លាប់នៅក្នុងវ័យ៩២ឆ្នាំ ក្នុងឆ្នាំ២០១៩ ដែលធ្វើអោយជនជាតិកូរ៉េកាន់តែមានការខឹងសម្បារជាខ្លាំងដោយសារតែគាត់ជាជនរងគ្រោះដែលមិនបានទទួលការសុំទោសពីការរំលោភបំពានដ៏សាហាវរបស់ជនជាតិជប៉ុន។ ហើយការប្រារព្ធពិធីបុណ្យសពរបស់គាត់គឺធ្វើឡើងយ៉ាងធំដោយមានការដង្ហែរមឈូសឆ្លងកាត់ស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល ដែលជាការជូនដំណើរចុងក្រោយ និង ព្រមទាំងមានការដង្ហែស្លាកប៉ាណូធំគ្រវីពីភាពអយុត្តិធម៌របស់គាត់ផងដែរ៕

A8

A9

 

ប្រភព ៖ បរទេស