ទំលាប់នៃឥរិយាបថគេងរបស់អ្នកគឺអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នកបាន!

ឥរិយាបទល្អក្នុងការគេងគឺអាចជួយអោយអ្នកមានសុខភាពល្អ និង មានអារម្មណ៍ស្រស់ស្រាយពេលភ្ញាក់ពីដំណេក ប៉ុន្តែបើឥរិយាបទនៃការគេងរបស់អ្នកមិនត្រឹមត្រូវនោះទេ នោះវានឹងអាចបណ្តាលឱ្យឈឺក ឬ ខ្នង ហើយវាក៏អាចរារាំងផ្លូវដង្ហើមទៅសួតរបស់អ្នកដែលនាំឱ្យមានបញ្ហាដូចជាការស្ទះដង្ហើមពេលគេងថែមទៀតផង។ នៅក្នុងនោះមានការស្រាវជ្រាវខ្លះថែមទាំងបានបង្ហាញថា ការគេងមិនត្រឹមត្រូវគឺអាចបណ្តាលឱ្យជាតិពុលច្រោះចេញពីខួរក្បាលអ្នកយឺតផងដែរ។

ខាងក្រោមនេះគឺជាការៀបរាប់ឥរិយាបថនៃការគេងទាំង៤ដែលអ្នកគួរតែស្វែងយល់!

A1

១.ការគេងផ្កាប់មុខ

ប្រហែលជា៧%ដែលមានអ្នកទំលាប់គេងបែបនេះ ហើយបើទោះបីជាវាកាត់បន្ថយដល់ការគេងស្រមុកមែន ក៏ប៉ុន្តែវាអាចធ្វើអោយស្ទះខ្យល់ដកដង្ហើម ធ្វើអោយឆ្អឹងក, ខ្នងឈឺ, អាចបណ្តាលអោយមានការស្ពឹកស្រពន់ដល់សសៃប្រសាទ និង ធ្វើអោយមានបញ្ហាសុខភាពដូចជាក្រពះជាដើម។ ដូចនេះប្រសិនបើអ្នកមិនអាចកែទំលាប់គេងបែបនេះបានទេ អ្នកគួរតែប្រើខ្នើយអោយខ្ពស់គេងដើម្បីអោយងាយស្រួលក្នុងការដកដង្ហើម និង គេងលក់ស្កប់ស្កល់។

A2

២.គេងផ្ងារដាក់ដៃស្មើរ

ការគេងបែបនេះនឹងធ្វើអោយអ្នកគេងមិនលក់ស្កប់ស្កល់ និង អាចធ្វើអោយអ្នកមានការស្រមុកខ្លាំងរំខានដល់ដំណេកជាដើម។

A3


៣.ការគេងលើកដៃទទឹមក្បាល

មនុស្សប្រហែល៥%ចូលចិត្តគេងរបៀបនេះ ហើយវាក៏ជាឥរិយាបថគេងដែលធ្វើអោយអ្នកមិនអាចគេងលក់ស្កប់ស្កល់ផងដែរ។

A4

៤.ការគេងចំហៀង

ឥរិយាបថគេងចំហៀងគឺមានការពេញនិយមជាងគេ និង មានទំរង់ល្អបើយោងទៅតាមការស្រាជ្រាវ។ ម្យ៉ាងទៀត វាអាចជួយបន្ធូរអារម្មណ៍ , ជួយដល់ការដកដង្ហើម និង គេងលក់ស្រួលផងដែរ។ ហើយជំរើសដ៏ល្អបំផុតនោះគឺអ្នកគួរតែគេងផ្អៀងទៅខាងឆ្វេង ដើម្បីជៀសវាងការឈឺចាប់ពេលក្រពះបញ្ចេញជាតិអាស៊ីដនៅពេលយប់៕

A5

 

ប្រភព ៖ បរទេស