ប្រវត្តិនៃការចាក់សាក់ និង អត្ថន័យតំណាងអោយរូបទាំង៥ដែលល្បីល្បាញជាងគេ

បច្ចុប្បន្នមានមនុស្សជាច្រើនដែលនិយមនូវការចាក់សាក់ ដោយវាគឺជាសិល្បៈម៉្យាងដែលត្រូវបានគេដឹងថាមានដើមកំណើតជាយូរលង់ណាស់មកហើយ។ ហើយបុគ្គលមួយចំនួនវិញ គឺបានសាក់រូបនៅលើស្បែកស្ទើរតែពេញរាងកាយរបស់ពួកគេទៅហើយ ដោយសារតែការស្រលាញ់ចូលចិត្ត។ ម្យ៉ាងទៀតការសាក់នីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យរបស់វាផ្សេងៗគ្នា។

A1

គួរអោយដឹងដែរថា ការចាក់សាក់គឺត្រូវបានគេអនុវត្តនៅទូទាំងពិភពលោកតាំងពីសម័យយុគសម័យថ្មរំលីងមកម្ល៉េះ ដោយភស្តុតាងនៃការចាក់សាក់គឺមាននៅក្នុងមរតកសិល្បៈបុរាណ និង កំណត់ត្រាបុរាណវិទ្យាជាដើម។ មួយវិញទៀតពួកគេបានរកឃើញស្នាមសាក់ចាស់បំផុតនៅលើរាងកាយរបស់ Iceman ដែលមានអាយុកាលចន្លោះពីឆ្នាំ ៣៣៧០ ដល់ ៣១០០ មុន គ.ស។ កាលនោះការចាក់សាក់ត្រូវបានប្រព្រឹត្តទៅតាមក្បួនបុរាណ ដោយប្រើម្ជុលតូចមួយ និង ទឹកថ្នាំពណ៌ខ្មៅចាក់ទៅលើស្បែក។ ចំណែកឯរូបសាក់វិញ គឺគេផ្អែកទៅលើអបិយជំនឿ និង ការចូលចិត្តរបស់មនុស្សជំនាន់នោះ។ ក្រោយមកវាក៏បានរីកសុះសាយទៅកាន់តំបន់ផ្សេងៗគ្នានៅពាសពេញពិភពលោករហូតមកដល់សព្វថ្ងៃនេះ។

ខាងក្រោមនេះគឺជាអត្ថន័យរបស់រូបសាក់តំណាងទាំង ៥ ៖

A2

១.រូបយុថ្កា

យុថ្កាគឺជាស្នាមសាក់ដែលមានប្រជាប្រិយយ៉ាងខ្លាំង មិនថានៅសម័យដើម ឬ បច្ចុប្បន្ននេះទេ។ វាជានិមិត្តរូបនៃភាពរឹងមាំស្ថិរភាព ភាពស្មោះត្រង់ និង មិនចុះចាញ់។ ហើយវាមិនប្លែកនោះទេដែលគេចូលចិត្តសាក់រូបយុថ្កានេះ ពោលគឺដោយសារតែវាមានអត្ថន័យពេញលេញ និង ជាផ្នែកមួយនៃជំនឿផងដែរ។

A3

២.រូបសត្វស្លាប

សត្វស្លាបជានិមិត្តរូបតំណាងអោយសេរីភាព ហើយវាគឺជាស្នាមសាក់មួយក្នុងចំណោមការចាក់សាក់ពេញនិយមបំផុតនៅក្នុងវប្បធម៌ទំនើប។ មួយវិញទៀត វាក៏តំណាងអោយភាពក្លាហាន និង ការដោះលែងផងដែរ។

A4


៣.រូបនាគ

បើក្រឡេកទៅមើលមនុស្សមួយចំនួនវិញ បានធ្វើការចាក់សាក់រូបនាគនៅលើខ្លួនរបស់ពួកគេ ដោយជឿជាក់ថានាគគឺនាំមកនូវភាពអង្គអាច ការគោរព និង នាំលាភសំណាងទៅដល់ពួកគេ។ ហើយការពេញនិយមសាក់រូបនាគច្រើនជាងគេនោះគឺមាននៅប្រទេសជប៉ុន និង ប្រទេសចិនជាដើម។

A5

៤.រូបផ្កាឈូក

ផ្កាឈូកមិនត្រឹមតែត្រូវបានគេកោតសរសើរចំពោះភាពស្រស់ស្អាតរបស់វានោះទេ ប៉ុន្តែវា៏ជាផ្កាមួយនៅក្នុងចំណោមវប្បធម៌នៃការចាក់ក៏មានការពេញនិយមផងដែរ។ ដោយក្នុងនោះផ្កាឈូកគឺពោរពេញទៅដោយអត្ថន័យដែលតំណាងអោយ ភាពស្មោះត្រង់ ភាពបរិសុទ្ធ និង មានសមាធិផងដែរ។

A6

៥.រូបខ្លា

រូបសត្វខ្លាក៏ជាជម្រើសដ៏ពេញនិយមផងដែរ ដោយសារតែសត្វខ្លាត្រូវបានគេចាត់ទុកថាជាសត្វដ៏ពិសិដ្ឋមួយក្នុងចំណោមសត្វពិសិដ្ឋទាំងបួននៅក្នុងលោក។ ហើយការសាក់រូបខ្លាគឺតំណាងអោយភាពកាចសាហាវ អង់អាច រឹងមាំ មានអំណាច និងមានអាយុវែង ដូច្នេះទើបគេជ្រើសរើសយករូបសត្វខ្លាមកសាក់ជាច្រើនបែបនេះ៕

A7

 

ប្រភព ៖ បរទេស