មានដឹងឬអត់ថា IQ របស់សត្វជ្រូកគឺខ្ពស់ជាងសត្វសុនខ និង កូនក្មេងអាយុ ៣ឆ្នាំទៅទៀត

អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់គិតហើយថាសត្វជ្រូកជាសត្វដ៏ល្ងង់ ខ្ជិលច្រអូស និង ថែមទាំងស៊ីអាហារច្រើន។ ប៉ុន្តែផ្ទុយទៅវិញវាជាសត្វមួយដែលមានភាពវៃឆ្លាត និង អាចរស់នៅដោយខ្លួនឯង ទោះបីគ្មានម្ចាស់ចិញ្ចឹមក៏ដោយ។ យោងតាមការពិសោធន៍របស់អ្នកវិទ្យាសាស្រ្តមួយចំនួនបានរកឃើញថា សត្វជ្រូកត្រូវបានគេរកឃើញថាវាមាន IQ ខ្ពស់ជាងសត្វឆ្កែ និង កូនក្មេង ៣ឆ្នាំទៀត។

A1

នៅក្នុងការពិសោធន៍ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ សត្វជ្រូកត្រូវបានគេបង្រៀនពីភារកិច្ចជាច្រើនដោយប្រើល្បែងរូបផ្គុំ ដើម្បីអោយវាដោះស្រាយ និង ផ្គុំរូបនោះអោយបានត្រឹមត្រូវ។ ហើយជាលិទ្ធផលវាបានតំរៀបរូបផ្គុំនោះឡើងវិញបានយ៉ាងល្អ និង ត្រឹមត្រូវថែមទៀតផង។

A2

រីឯការពិសោធន៍លើកទី២ ត្រូវបានគេបញ្ចាក់ថាសត្វជ្រូកពិតជាមានការចង់ចាំបានយូរ និង មិនងាយភ្លេចនោះទេ។ ដោយក្នុងនោះគេបានប្រើទស្សន៍ទ្រនិចនៅលើអេក្រង់កុំព្យូទ័រ បន្ទាប់មកសត្វជ្រូកបានរៀនពីភារកិច្ចទាំងនោះបានយ៉ាងឆាប់រហ័ស ដោយវាអាចរំកិលទស្សន៍ទ្រនិចនៅលើអេក្រង់ដោយប្រើចុងច្រមុះរបស់វា ក៏ដូចជាប្រើទស្សន៍ទ្រនិច ដើម្បីបែងចែករវាងស្នាមដែលវាបានដឹង និង អ្វីដែលវាបានឃើញជាលើកដំបូង។

A3


មួយវិញទៀតមនុស្សតែងតែឃើញសត្វជ្រូកជាមួយនឹងភាពរញ៉េរញ៉ៃ ដោយឃើញពួកវារមៀលជុំវិញភក់ជាដើម ប៉ុន្តែតាមពិតទៅមូលហេតុដែលពួកវាវិលជុំវិញភក់នោះគឺដើម្បីធ្វើឱ្យត្រជាក់ ព្រោះពួកវាមិនមានក្រពេញញើសនោះទេ៕

A4

A5

 

ប្រភព ៖​ បរទេស