គន្លឹះជោគជ័យក្នុងអាជីវកម្មចំនួន ៣ របស់លោក Bernard Arnault ម្ចាស់ក្រុមហ៊ុន Louis Vuitton

លោក Bernard Arnault គឺជាប្រធាន និង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន L VMH Moët Hennessy និង Louis Vuitton SE ដែលជាក្រុមហ៊ុនទំនិញដ៏ប្រណីត និង ធំបំផុត។ គួរអោយដឹងដែរថា លោក Arnault គឺជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨.៥ ពាន់លានដុល្លា។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះ គឺលោកបានចែករំលែកនូវគន្លឹះសំខាន់ៗចំនួន ៣ ដើម្បីធ្វើអោយអាជីវកម្មមួយជោគជ័យសម្រាប់អ្នកដែលទើបតែបង្កើតអាជីវកម្មលើកដំបូង។

តោះមកដឹងទាំងអស់គ្នា ថាតើគន្លឹះទាំង៣នោះគឺជាអ្វីខ្លះ?

A2

១.ចក្ខុវិស័យរយៈពេលវែង

លោក Arnault បានធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩១ ហើយកាលនោះលោកបានឃើញថាប្រទេសចិនមានតែកង់ប៉ុណ្ណោះ ដោយមិនមានឡាន ម៉ូតូ និង អគារខ្ពស់ៗដូចសព្វថ្ងៃនេះទេ។ ចំណែកឯផលិតផលក្នុងស្រុកវិញគឺមានចំនួនសរុបត្រឹមតែ ៤% ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ គាត់ក៏បានសម្រេចចិត្តបើកហាង Louis Vuitton ដំបូងគេបង្អស់របស់គាត់នៅទីនោះ។ លុះមកទល់សព្វថ្ងៃនេះ Louis Vuitton ក៏បានក្លាយជាម៉ាកប្រណិតលំដាប់លេខមួយនៅទូទាំងពិភពលោក ។ ហើយចំពោះភាពជោគជ័យមួយនេះគឺបានមកដោយសារតែលោក Arnault បានមើលឃើញពីចក្ខុវិស័យនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។

A3

២.ការដើរចេញពីការិយាល័យហើយឡើងទៅជាន់របស់ហាង

ជារឿយៗលោកតែងតែមានប្រសាសន៍ថា “យើងគួរតែមានអាកប្បកិរិយាដូចជាពេលយើងចាប់ផ្តើមដំបូង និង កុំទៅការិយាល័យច្រើនពេក សូមនៅជាមួយអតិថិជនរបស់អ្នក ឬ នៅជាមួយអ្នកច្នៃម៉ូតនៅពេលដែលពួកគេធ្វើការ” ។ លោក Arnault តែងតែអនុវត្តនូវអ្វីដែលគាត់អធិប្បាយនេះ ដែលគាត់តែងតែចំណាយពេលវេលាទៅហាងរៀងរាល់សប្តាហ៍ និង ស្វែររកអ្នកគ្រប់គ្រងហាងដើម្បីបរិយាយអំពីការលក់ទំនិញ និង បញ្ហានានា។ ម្យ៉ាងទៀត លោកតែងតែសំលឹងមើលដោយផ្ទាល់ពីសកម្មភាពអំឡុងពេលពួកគេធ្វើការ ពោលគឺមិនមែនមើលពួកគេពីក្នុងកាំម៉េរ៉ាសុវត្ថិភាពក្នុងហាង ឬ មើលត្រឹមក្រដាស់ការងារនោះទេ។


A4

៣.ការអត់ធ្មត់

ការសោកស្តាយមួយរបស់លោក Arnault គឺការធ្វើអោយស្លាកយីហោមិនមានដំណើរការល្អ។ លោក Arnault បានរក្សាក្រុមហ៊ុននាបច្ចុប្បន្ននេះ ដោយសារតែការដកស្រង់ពីចំណុចខ្វះខាតដែលជាការបរាជ័យរបស់អាជីវកម្មមុនៗរបស់លោកដែលមានដំណើរការមិនល្អ។ ហើយដើម្បីស្វែងយល់ពីអាជីវកម្មឱ្យបានល្អលោកត្រូវការភាពអត់ធ្មត់ជាខ្លាំង ដោយគាត់ត្រូវចំណាយពេលជាច្រើនឆ្នាំនៅក្នុងពិភពច្នៃប្រឌិត ដើម្បីធ្វើឱ្យអ្វីៗដំណើរការល្អតាមការគ្រោងទុករបស់លោក។

មួយវិញទៀត លោកនឹងខិតខំពង្រឹងបន្ថែម បើទោះបីថ្ងៃក្រោយមិនមានវត្តមានគាត់ជាម្ចាស់របស់វាទៀតក៏ដោយ។ នេះហើយគឺជាគោលការណ៍សំខាន់ទាំង៣ដែលគាត់តែងតែប្រកាន់ខ្ជាប់កន្លងមក ហើយវាគឺជាគន្លឹះសំខាន់បំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្តើមអាជីវកម្មអាចអនុវត្តតាម ដើម្បីទទួលបានជោគជ័យដូចគាត់៕

A5

A6

ប្រភព ៖ បរទេស