សន្សំសំចៃគឺល្អ តែត្រូវប្រើលុយរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយមានគោលដៅច្បាស់លាស់ និងមិនហួសប្រមាណ

ប្តីប្រពន្ធមួយគូ ក្រោយរៀបការហើយ រស់នៅយ៉ាងសន្សំសំចៃ មួយថ្ងៃៗពួកគាត់គិតតែខំរកសុី។ ហាងគាត់ បើកលឿនជាងគេនៅពេលព្រឹក ហើយបិទយឺតជាងគេនៅពេលយប់។

១០ឆ្នាំក្រោយ ដោយសារតែប្រពន្ធពូកែសន្សំលុយពួកគេមានប្រាក់ចំនួន ៣០ មុឺនដុល្លារនៅក្នុងធនាគារ។ ស្រ្តីជាប្រពន្ធ សន្សំសំចៃណាស់ ទិញសំលៀកបំពាក់ថ្មីតែ ៣ ឈុតក្នុងមួយឆ្នាំ គឺកំឡុងពេលចូលឆ្នាំថ្មី។ កាបូបមិនដែលមានម៉ាក ហើយមិនដែលចូលរួមកម្មវិធីសង្គម ឬដើរលេងជាមួយមិត្តភក្តិឡើយ។

Poor Young Couple Bread Floor Near Wall Poor Young Couple Bread Floor Near Brick Wall 145676472

ប្តីប្រពន្ធនេះ ក៏មិនដែលធ្វើដំណើរកំសាន្តដែរ។ សូម្បីតែទៅញ៉ាំបាយនៅភោជនីយដ្ឋាន មួយឆ្នាំ ២ដង ក៏អាចរាប់ថាច្រើន សូម្បីតែអ្នកជិតខាងក៏កម្រនិយាយលេងជាមួយណាស់។

នៅអាយុ ៤៥ ឆ្នាំ ស្រ្តីជាប្រពន្ធស្រាប់តែគាំងបេះដូងស្លាប់។ មិនដល់មួយឆ្នាំផង បុរសជាប្តីបានរៀបការជាមួយនារីជំនួយការហាងរបស់គាត់។ ប្រពន្ធថ្មីម្នាក់នេះ តែងប្រាប់អ្នកជិតខាង ដោយស្នាមញញឹមរីករាយថា "​ អរគុណថៅកែស្រី ដែលខំរកលុយមួយជីវិតទុកឱ្យខ្លួន " ។

0e1781b9 0737 4536 A8c9 6b4e26ee4c61

#ដំបូន្មានសំរាប់មនុស្សស្រី៖

១. ថែរក្សាសុខភាពរបស់អ្នក ដោយការធ្វើលំហាត់ប្រាណ និងទទួលទានអាហារដែលមានជីវជាតិល្អ

២. ថែរក្សារូបរាងកាយអ្នកឱ្យនៅក្មេង

៣. ស្លៀកសម្លៀកបំពាក់សមរម្យ


៤. ប្រើរបស់ល្អ តាមលទ្ធភាព

៥. ចេញទៅដើរលេងជាមួយគ្រួសារអោយបាន ២ ៣ដងក្នុងមួយឆ្នាំ

៦. បង្កើតមិត្ត ជាមួយមនុស្សល្អអោយច្រើន

៧. ផ្តល់អំណោយសប្បុរសធម៌

៨. ត្រូវចេះស្វែងរកចំណេះដឹងថ្មីៗ

1617210169_297879

សន្សំសំចៃគឺល្អ តែត្រូវប្រើលុយរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយមានគោលដៅច្បាស់លាស់ និងមិនហួសប្រមាណ។

តែបើអ្នកមិនចេះប្រើលុយអោយជីវិតបានរីករាយខ្លះទេ ពេលស្លាប់ទៅអ្នកដទៃនឹងរីករាយជំនួសអ្នក៕

#ប្រែសំរួលពីអត្ថបទបរទេស #វរលក្ខណ៍

How To Save Money With Your Small Business 02