តោះមកដឹងពីបឺហ្គឺតម្លៃ៥០០០ដុល្លារនេះ ថាតើផ្សំឡើងពីអ្វីខ្លះទើបមានតម្លៃថ្លៃដូចមាសបែបនេះ?

នរណាៗក៏ចូលចិត្តញុំាបឺហ្គឺដែរ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ហើយថែមទាំងមានតម្លៃសមរម្យ និង ងាយស្រួលរកទិញថែមទៀតផង។ ប៉ុន្តែប្រសិនបើអ្នកដឹងថាមានបឺហ្គឺតម្លៃប្រហែល ៥០០០ដុល្លារ នោះអ្នកប្រាកដជាភ្ញាក់ផ្អើល និង មិនជឿនោះទេ តែវាមិនមែនជាពាក្យកុហកនោះទេព្រោះបឺហ្គឺតម្លៃថ្លៃនេះគឺពិតជាមានមែននៅប្រទេសហូឡង់។

A1

មានភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសហូឡង់គឺបានបង្កើតបឺហ្គឺមួយនេះឡើង ដោយពួកគេឲ្យឈ្មោះវាថា “The Golden Boy” នៅក្នុងបំណងបំបែកឯកត្តកម្មពិភពលោក។ គួរអោយដឹងដែរថា “The Golden Boy” ដែលជាបឺហ្គឺតម្លៃថ្លៃមួយនេះ ត្រូវបានទិញដោយលោក Rober Wilemse ដែលជាប្រធានសមាគមអាហារ និង ភេសជ្ជៈប្រទេសហូឡង់ក្នុងតម្លៃ ៥៩៦៤ ដុល្លារអាមេរិក។

A2

អ្វីដែលសំខាន់នោះ តើបឺហ្គឺនេះមានអ្វីពិសេសទើបវាមានតម្លៃថ្លៃយ៉ាងនេះ? តោះមកដឹងទាំងអស់គ្នា!


“The Golden Boy” ត្រូវបានផ្សំឡើងពីធាតុផ្សំដែលសុទ្ធសឹងតែមានតម្លៃថ្លៃៗ ដែលរួមមានដូចជា៖ សាច់គោ Wagyu កម្រិតខ្ពស់បំផុត, ស្តេចក្តាម, ពងត្រី Caviar និង ទឹកជ្រលក់ធ្វើពី kopi luwak ដែលជាប្រភេទកាហ្វេមានតម្លៃថ្លៃជាងគេលើលោក។ ក្រៅពីនេះ គ្រឿងផ្សំបន្ថែមគឺមានដូចជា ប៉េងបោះជ្រក់ក្នុងតែបៃតងជប៉ុន, មេយ៉ូណេសធ្វើពីពងទា និង សាច់នំបុ័ងស្រោបដែលដោយបន្ទះមាស។

A3

Robert Jan de Veen ដែលជាអ្នកធ្វើបឺហ្គឺមួយនេះឡើងបានឲ្យដឹងថា គាត់ចំណាយពេលរហូតដល់ទៅជិត៩ម៉ោងដើម្បីរៀបចំចម្អិនបឺហ្គឺ “The Golden Boy” នេះ។ ហើយអ្នកក៏អាចសាកល្បងបឺហ្គឺថ្លៃដូចមាសនេះបានផងដែរ ដោយគ្រាន់តែកម្មង់ពីរអាទិត្យទុកមុន និង កក់លុយ ប្រហែល ៨០០ដុល្លារជាមុនសិន៕

A4

ប្រភព ៖ បរទេស