គន្លឹះ ៥យ៉ាង ដែលអាចជួយកាត់បន្ថយការស្រមុករបស់អ្នកបាន

ការគេងស្រមុកគឺអាចកើតឡើងនៅពេលដែលអ្នកមិនអាចធ្វើចលនាខ្យល់ដោយសេរីតាមច្រមុះ និង បំពង់ក ក្នុងអំឡុងពេលគេងជាដើម។ ហេតុនេះហើយទើបវាបណ្តាលអោយជាលិកាជុំវិញមាត់មានរំញ័រ ដែលបង្កើតបានជាសម្លេងស្រមុក។ ម្យ៉ាងទៀតអ្នកដែលគេងស្រមុក ច្រើនតែមានសាច់បំពង់ក និង ជាលិកាច្រមុះច្រើនពេក ឬ មានជាលិកា“ ទន់” ដែលងាយនឹងរំញ័រអោយលឺចេញជាសម្លេងស្រមុកនេះឯង។ ប៉ុន្តែកុំបារម្ភអី ព្រោះថ្ងៃនេះយើងនឹងចែករំលែកនូវគន្លឹះ៥យ៉ាងដែលអាចជួយកាត់បន្ថយការស្រមុករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព!

A1

១.កុំគេងផ្ងារ

ប្រសិនបើអ្នកគេងផ្ងារនោះអ្នកប្រាកដជាដាក់សម្ពាធកាន់តែច្រើនទៅលើបំពង់ករបស់អ្នក ម្យ៉ាងទៀតអណ្តាតរបស់អ្នកនឹងធ្លាក់ចូលទៅក្នុងបំពង់ករបស់អ្នកបន្តិច ដែលជាហេតុបណ្តាលអោយអ្នកគេងស្រមុកខ្លាំង។ ដូចនេះហើយដើម្បីដោះស្រាយបញ្ហាមួយនេះ សូមអ្នកប្តូរទម្លាប់គេងផ្អៀងទៅខាងឆ្វេងវិញ ដើម្បីកាត់បន្ថយការស្រមុករបស់អ្នក។

A2

២.តាមដានរកមូលហេតុ

មូលហេតុធំបំផុតចំនួនបីដែលធ្វើអោយមនុស្សស្រមុកនោះគឺដោយសារតែពួកគេធាត់ ឬ ដោយសារតែពួកគេជក់បារី (ច្រើន) និង ផឹកស្រា (ច្រើន) ។ ហើយប្រសិនបើអ្នករកឃើញថា ខ្លួនឯងស្រមុកដោយសារតែជក់បារី ឬ ផឹកស្រា សូមអ្នកបញ្ឈប់នូវការធ្វើរឿងទាំងនោះអោយបានច្រើនជាងមុន។ ហើយយ៉ាងហោចណាស់ត្រូវប្រាកដថាអ្នកមិនផឹកស្រាមុនពេលចូលគេងឡើយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកសម្រុកដោយសារតែលើសទម្ងន់នោះ សូមអ្នកព្យាយាមសម្រកទម្ងន់បន្តិច ដើម្បីទទួលបានសុខភាពល្អ និង មនិនសូវស្រមុកខ្លាំងដូចមុន។

A3

៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់


បំពង់ក និង ច្រមុះរបស់អ្នកស្ងួត ក៏អាចជាកត្តាដែលបណ្តាលឱ្យរលាក និង បង្កឱ្យមានការស្រមុកផងដែរ។ ដូច្នេះហើយអ្នកត្រូវប្រាកដថា បានផឹកទឹកគ្រប់គ្រាន់នៅពេលថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏គួរតែបើកឧបករណ៍ផ្តល់សំណើមនៅក្នុងបន្ទប់គេងរបស់អ្នកនៅពេលយប់ផងដែរ ដើម្បីជំនួយអោយមានការដកដង្ហើមបានស្រួល និង កាត់បន្ថយការគេងស្រមុកបានយ៉ាងមានប្រសិទ្ធភាព។

A4

៤.កុំញ៉ាំច្រើនពេកនៅពេលល្ងាច

វាមិនមែនជាគំនិតល្អនោះទេក្នុងការញ៉ាំច្រើនពេក ហើយជាពិសេសនោះសូមចៀសវាងការធ្វើបែបនេះមុនពេលចូលគេង។ ព្រោះនៅពេលដែលអ្នកញុំាអាហារមានខ្លាញ់ ឬ ស្ករច្រើនពេក វាអាចនឹងរំខានដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកដែលធ្វើឱ្យពិបាកក្នុងការគេងលក់។ ម្យ៉ាងទៀត សូមអ្នកកុំទទួលទានផលិតផលទឹកដោះគោមុនពេលចូលគេង ព្រោះវាអាចបន្សល់ទុកនូវស្រទាប់ស្តើងនៅក្នុងបំពង់ក ដែលអាចរារាំងផ្លូវដង្ហើមរបស់អ្នក ហើយវាក៏ជាកត្តាដែលអាចបណ្តាលឱ្យអ្នកគេងស្រមុកផងដែរ។

A5

៥.ងូតទឹកក្តៅឧណ្ឌៗ

ការមានជំងឺផ្តាសាយអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការស្រមុករបស់អ្នក ព្រោះនៅពេលអ្នកមានជំងឺផ្តាសាយនោះផ្លូវដង្ហើមរបស់អ្នកនឹងរួមតូចដែលជាហេតុបណ្តាលអោយមានការស្រមុកខ្លាំង។ ហើយដំណោះស្រាយគឺគ្មានអ្វីលំបាកនោះទេ ដោយគ្រាន់តែធ្វើការងូតទឹកក្តៅឧណ្ឌៗ នោះចំហាយក្តៅនឹងជួយបន្ធូរជាតិទឹករំអិល និង ជួយអោយអ្នកដកដង្ហើមបានស្រួល៕

A6

ប្រភព ៖ បរទេស