ផ្លែឈើទាំង ៣ ប្រភេទនេះ គឺអាចជួយអ្នកពីការហើមពោះបានយ៉ាងមានប្រសិទ្ធភាព

ជាទូទៅ មនុស្សភាគច្រើនគឺតែងតែជួបប្រទះនូវការហើមពោះ ដែលបណ្តាលមកពីការញុំាអាហារដែលមិនមានសុខភាពល្អ ប៉ុន្តែសូម្បីតែបន្លែក៏អាចជាមូលហេតុធ្វើអោយហើមពោះបានដែរ ជាពិសេសនោះគឺបន្លែប្រភេទស្ពៃ។ ហើយប្រសិនបើអ្នកជួបបញ្ហាបែបនេះ សូមកុំបារម្ភអី ព្រោះផ្លែឈើ៣ប្រភេទខាងក្រោមនេះនឹងជួយអ្នកពីការហើមពោះបានយ៉ាងមានប្រសិទ្ធភាពបំផុត!

A1

១.ផ្លែព្រូន

ផ្លែព្រូនគឺជាដំណោះស្រាយដែលល្អបំផុតជាមួយនឹងបញ្ហាទល់លាមក ដែលត្រូវបានគេយកមកប្រើប្រាស់អស់ជាច្រើនសតវត្សមកហើយ។ នោះដោយសារតែផ្លែព្រូនមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា sorbitol ដែលមានឥទ្ធិពលបញ្ចុះលាមក។ លើសពីនេះទៅទៀត ផ្លែព្រូនគឺពោរពេញទៅដោយជាតិសរសៃ ដែលជាសារជាតិសំខាន់បំផុតដែលរាងកាយយើងត្រូវការ។ ហើយផ្លែព្រូនស្ងួត និង ស្រស់ គឺសុទ្ធតែអាចជួយអ្នកបំបាត់ការហើមពោះបានយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក។

A2

២.ផ្លែល្ហុង

ល្ហុងគឺជាផ្លែឈើត្រូពិចដែលល្អបំផុតសម្រាប់ពោះវៀន និង ការរំលាយអាហាររបស់អ្នក។ លើសពីនេះទៅទៀត ផ្លែឈើនេះក៏សំបូរទៅដោយជាតិសរសៃផងដែរ ដែលនឹងធ្វើឱ្យពោះវៀនរបស់អ្នកដំណើរការបានយ៉ាងរលូន។ ហើយអ្វីដែលសំខាន់ ល្ហុងគឺពោរពេញទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាល់ស្យូម, ម៉ាញេស្យូម និង ផូស្វ័រ ដែលអាចដោះស្រាយនូវបញ្ហា ហើមពោះ, ចុកច្អល់, ទល់លាមក និង រាគជាដើម។


Whole And Half Of Ripe Papaya Fruit With Seeds Isolated On White Background

៣.គីវី

គីវីគឺជាផ្លែឈើដែលអាចជំនួយអោយអ្នកញុំាមានសុខភាពល្អ ហើយថែមទាំងមានឥទ្ធិពលព្យាបាលការហើមពោះបានយ៉ាងឆាប់រហ័សថែមទៀតផង។ គីវីក៏មានអង់ហ្ស៊ីមមួយឈ្មោះថា “ អាទីនីនឌីន” ដែលជួយដល់ការរំលាយអាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្លែគីវីក៏ផ្ទុកនូវជាតិសរសៃច្រើនផងដែរ ដូចនេះវាពិតជាល្អណាស់សម្រាប់សារពាង្គកាយរបស់មនុស្សយើង។ ហើយមិនត្រឹមតែល្អចំពោះសុខភាពនោះទេ គីវីគឺពិតជាមានរសជាតិឆ្ងាញ់ណាស់ ហេតុនេះហើយសូមអ្នកកុំមើលរំលងនូវផ្លែឈើដែលមានអត្ថប្រយោជន៍មួយនេះ៕

A4

 

ប្រភព ៖ បរទេស