ចំណុចសំខាន់ៗដែលអ្នកគួរធ្វើមុនឈានចូលវ័យ ៣០ឆ្នាំ

អាយុគឺជាតួរលេខដែលដើរទៅមុខមិនឈប់ឈរ ហើយវាក៏ជារឿងដែលអ្នកមិនគួរចំណាយពេលឥតប្រយោជន៍ច្រើននោះឡើយ។ ម្យ៉ាងទៀតនៅពេលឈានចូលវ័យ ៣០ឆ្នាំ វាគឺជាពេលដែលអ្នកត្រូវគិតគូរពីផែនការជីវិតអោយបានម៉ត់ចត់ និង ត្រូវដឹងថាអ្វីដែលអ្នកគួរធ្វើ និង មិនគួរធ្វើ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរធ្វើមុនឈានចូលវ័យ ៣០ឆ្នាំ !

A1

១.ចំណាយពេលជាមួយគ្រួសារ

នៅពេលមុនអ្នកឈានចូលវ័យ 30 ឆ្នាំ វាគឺជាពេលដែលអ្នកមានកិច្ចការរវល់ខ្លាំងជាមួយនឹងការងារប្រចាំថ្ងៃ ដែលពេលខ្លះសឹងតែគ្មានពេលសម្រាប់គ្រួសារ។ យ៉ាងណាមិញ នៅវ័យនេះអ្នកគួរតែបង្កើនការចាប់អារម្មណ៌ខ្លះលើគ្រួសាររបស់អ្នក និង ឆ្លៀតពេលនៅជាមួយពួកគាត់អោយបានច្រើនតាមដែលអាចធ្វើបាន។ ម្យ៉ាងទៀត ចូលបង្កើតអនុស្សាវរីយ៍ល្អៗអោយបានច្រើនជាមួយមនុស្សជុំវិញខ្លួន និង ព្រមទាំងខិតខំរកប្រាក់ចំណូលផងដែរ។

A2

២.ការធ្វើដំណើរកម្សាន្តតែម្នាក់ឯង

បន្ទាប់ពីអ្នកចំណាយពេលច្រើនចំពោះការងារជារៀងរាល់ថ្ងៃ អ្នកក៏គួរតែចំណាយពេលខ្លះដើម្បីក្តីសុខផ្ទាល់ខ្លួន។ ព្រោះនៅក្រោយអាយុ ៣០ ឆ្នាំឆាកជីវិតរបស់អ្នកនឹងផ្លាស់ប្តូរច្រើន ហើយអ្នកប្រហែលជាមិនមានឱកាសដើរលេងជាមួយមនុស្សក្នុងគ្រួសារ ឬ មិត្តភក្តិទៀតឡើយ។ ប៉ុន្តែការដើរលេងម្នាក់ឯងក៏ជាជម្រើសល្អសម្រាប់អ្នកផងដែរ ព្រោះវានឹងផ្តល់ឱ្យអ្នកនូវពេលវេលាដ៏មានតម្លៃដើម្បីស្វែងយល់ពីខ្លួនឯង ចំណង់ចំណូលចិត្ត និង ឯករាជ្យ។


A3

៣.ចាប់ផ្តើមសន្សំ

អ្នកប្រាកដជាមិនដឹងនោះទេថាអនាគតរបស់អ្នកនឹងក្លាយជាបែបណា ដូច្នេះហើយការសន្សំលុយគឺជារឿងដ៏ល្អមួយ ដើម្បីជួយអោយខ្លួនអ្នកមានលុយគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាទាន់ពេលដោយមិនចាំបាច់សុំជំនួយពីអ្នកដទៃ។

A4

៥.ឈប់មានការសោកស្តាយចំពោះអ្វីដែលអ្នកខកខាន

ការដែលអ្នកធ្លាប់មានកំហុសខុសឆ្គងបើទោះបីជាកំហុសធ្ងន់ធ្ងរ ឬ ស្រាល មិនថាជារឿងការងារ គ្រួសារ និងស្នេហានោះទេ អ្នកគួរតែដោះលែងខ្លួនឯងពីការសោកស្តាយទាំងនោះ ហើយគួរតែចាប់យកអ្វីដែលថ្មី។ ព្រោះនៅពេលដែលអ្នកកាន់តែចាស់នោះអ្នកនឹងឆ្លាតជាងមុន ហើយអ្នកកាន់តែយល់ថារឿងអស់ទាំងនេះគឺគ្រាន់តែជាបទពិសោធន៍ដែលកន្លងហួសប៉ុណ្ណោះ ដូច្នេះហើយអ្នកតគួរតែចាប់ផ្តើមជាថ្មី រួចបន្តដំណើរទៅមុខទៀត៕

A5

ប្រភព ៖ បរទេស