គួរតែប្រយ័ត្ន! ព្រោះអាហារទាំងនេះគឺអាចធ្វើអោយអ្នកពុលបាន

ប្រសិនបើអ្នកធ្លាប់ពុលអាហារ នោះយើងមិនចាំបាច់រៀបរាប់ប្រាប់អ្នកនោះទេ ថាវាគួរឱ្យរំខាន និង គួរឱ្យភ័យខ្លាចប៉ុណ្ណា។ ហើយការពុលអាហារភាគច្រើន គឺបណ្តាលមកពីអ្នកមិនបានលាងសម្អាតវាអោយបានស្អាត រីឯពេលខ្លះទៀតគឺវាកើតឡើងដោយសារតែសារធាតុមួយចំនួនដែលមាននៅក្នុងអាហារនោះ។ ប៉ុន្តែកុំបារម្ភអី ព្រោះថ្ងៃនេះយើងនឹងលើកបង្ហាញអំពីអាហារមួយចំនួនដែលអាចធ្វើអោយអ្នកពុលបាន ដើម្បីអោយអ្នកចេះការពារខ្លួនទុកជាមុន!

A1

១.ពងទា(មាន់)ជ័រភ្នៅ

ពងចៀនគឺសំបូរទៅដោយវីតាមីនខ្លាំងណាស់ ប៉ុន្តែវាក៏មានផ្ទុកទៅដោយពពួកបាក់តេរី Salmonella ដែលអាចធ្វើអោយអ្នកឈឺបានដែរ។ ដូចនេះហើយសូមប្រាកដចិត្តថាអ្នកចំអិនវាអោយបានឆ្អិនល្អ ព្រោះប្រសិនបើវានៅជ័រភ្នៅនោះវានឹងអាចឆ្លងមេរោគនេះទៅអ្នកញុំា ជាពិសេសនោះគឺចំពោះកុមារតូចៗ, ស្ត្រីមានផ្ទៃពោះ, មនុស្សចាស់ ឬ អ្នកដែលមានប្រព័ន្ធការពារខ្សោយ។

A2

២.ត្រីធូណា

នៅពេលដែលអ្នកទទួលទានត្រីធូណាដែលត្រូវបានគេរក្សាទុកមិនត្រឹមត្រូវ នោះបាក់តេរីនឹងលូតលាស់ ព្រមទាំងធ្វើអោយអ្នកឆ្លងរោគពុលអាហារបាន។ ហើយដើម្បីប្រាកដថាត្រីធូណារបស់អ្នកមានគុណភាពល្អ អ្នកគួរតែដាក់វានៅក្នុងទូរទឹកកកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទិញវាពីផ្សារ។ ម្យ៉ាងទៀតបើយកល្អអ្នកក៏គួរតែចម្អិនវា ដោយជៀសវាងការញុំាឆៅ ព្រោះញុំារបស់ឆៅក៏អាចធ្វើអោយអ្នកឈឺបានដែរ។

A3


៣.សាឡាត់

ទោះបីវាជាករណីតិចតួចក៏ពិតមែន ប៉ុន្តែអ្នកក៏អាចទទួលបានការពុលអាហារពីសាឡាត់ដែរ។ ដូច្នេះហើយបន្ទាប់ពីទិញវារួច សូមអ្នកលាងសម្អាតវាឱ្យស្អាតគ្រប់ស្លឹកទាំងអស់មុនពេលអ្នកញ៉ាំវា ព្រោះស្លឹកបន្លែដូចជាសាឡាត់គឺអាចត្រូវបានចម្លងរោគដោយបាក់តេរីមកពីជី ឬ ចៃជាដើម។

A4

៤.សណ្ដែកបណ្ដុះ

ដើម្បីអោយសណ្ដែកបណ្ដុះដុះលូតលាស់ល្អ គឺគេត្រូវការបរិយាកាសដែលមានសំណើម ប៉ុន្តែមូលហេតុនេះហើយទើបបណ្តាលអោយវាមានផ្ទុកនូវបាក់តេរីជាច្រើន។ ដោយក្នុងនោះ លោកវេជ្ជបណ្ឌិត Diez-Gonzales មានប្រសាសន៍ថា“ ការបង្ករោគគឺតែងតែកើតមានឡើងលើគ្រាប់ពូជ ហើយនៅពេលគ្រាប់ពូជដុះលូតលាស់កោសិកាបាក់តេរីក៏កើតមាននៅក្នុងរុក្ខជាតិនោះដែរ” ។ ហើយវាគឺដូចជាសាឡាត់ដែរ គឺមានឱកាសមានតិចតួចដែលនឹងធ្វើអោយអ្នកពុលណាស់ ប៉ុន្តែយ៉ាងណាក៏អ្នកត្រូវតែចម្អិនវាមុនពេលដែលញ៉ាំដែរ ព្រោះការពារគឺប្រសើរជាងព្យាបាល៕

A5

ប្រភព ៖ បរទេស