ទេព បូព្រឹក្ស ទិញវីឡាចំនួនប្រាំជូនលោក ងួន ចាន់ដេវិត ក្នុងថ្ងៃខួបប្រាំឆ្នាំនៃស្នេហារបស់ខ្លួន(មានវីឌីអូ)

ទេព បូព្រឹក្សលេងមួយក្បាច់នេះ ធ្វើឲ្យលោក G-Devith គាំងនិយាយលែងចេញតែម្តង​ ព្រោះក្នុងថ្ងៃខួបប្រាំឆ្នាំរបស់ខ្លួន ទេព បូព្រឹក្ស ទិញវីឡាជូនខ្លួន ចំនួនប្រាំតែម្តង សម្រាប់ការធ្វើជាStudio ផ្ទាល់ខ្លួនដើម្បីកុំឲ្យរំខានដល់អ្នកជិតខាង។

១២

240396797_387766992713103_8709305130084037383_n

240883481_389003879256081_2563879899832191831_n

ជាមួយគ្នានេះដែល តារាចម្រៀង ទេព បូព្រឹក្ស ក៏បានធ្វើជា Video Blog បង្ហោះនៅលើគណនី Page របស់ខ្លួន ព្រមជាមួយនឹងសារយ៉ាងផ្អែមល្ហែមថា៖


"ឆ្នាំមុនបងកាដូ rolls Royce ឆ្នាំនេះអូនកាដូផ្ទះវិឡា 5ជូនបងវិញ💛❤️

ឆ្នាំមុនអូនគ្មានអ្វីពិសេសជូនបងទេ ហើយអូនបានសន្យាហើយថាឆ្នាំនេះអូននឹង មានកាដូពិសេសជូនបងនឹងមានន័យបំផុត ចឹង5ឆ្នាំហើយដែលយើង ពុះពារជាមួយគ្នារាល់ឧបសគ្គ សប្បាយ ឈឺចាប់ កើតទុក្ខដែលយើងឆ្លងកាត់មករួមគ្នា អ្វីដែលអូនតែងគិតនឹងប្រាថ្នាតាំងពីមុនមកគឺចង់បានបុរសម្នាក់ដែលស្មោះត្រង់ ផ្តល់សេចក្តីសុខផ្លូវចិត្ត នឹង ចាប់ដៃឆ្លងកាត់រឿងគ្រប់បែបយ៉ាងរួមគ្នា តែមិននឹងស្មានថាវាអាចក្លាយជាការពិតសោះ អូននឹងសន្យាថានឹងកាន់ដៃបងលុះដល់ដង្ហើមចុងក្រោយន័យជីវិត"

សូមទស្សនាវីឌីអូ៖

អត្ថបទ៖ ស្លាបប៉ាកកាមាស