សញ្ញាទាំង៥ ដែលបង្ហាញថាអ្នកមានបញ្ហាកង្វះប្រូតេអ៊ីន!

ប្រូតេអ៊ីនគឺជាផ្នែកដ៏សំខាន់មួយនៃរបបអាហារមានសុខភាពល្អ ដែលត្រូវបានបង្កើតឡើងដោយសារធាតុម្យ៉ាងដែលហៅថាអាស៊ីតអាមីណូ។ ហើយរាងកាយរបស់យើងគឺត្រូវការប្រើប្រូតេអ៊ីនយ៉ាងខ្លាំងដើម្បីបង្កើត និង ជួសជុលសាច់ដុំ, ឆ្អឹង , បង្កើតអរម៉ូន និង អង់ស៊ីមជាដើម។ ម្យ៉ាងទៀត ប្រូតេអ៊ីនក៏អាចត្រូវបានប្រើជាប្រភពថាមពលផងដែរ ដូច្នេះហើយទើបអ្នកគួរតែយកចិត្តទុកដាក់អំពីវា។

ខាងក្រោមនេះគឺជាសញ្ញាទាំង៥ ដែលបង្ហាញថាអ្នកញុំាប្រូតេអ៊ីនមិនបានគ្រប់គ្រាន់!

A1

១.ហើម

សញ្ញាមួយក្នុងចំណោមសញ្ញាទូទៅបំផុតដែលបង្ហាញថាអ្នកមិនទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់នោះ គឺហើម( អវយវៈ ) ជាពិសេសនោះគឺនៅត្រង់ពោះ ជើង និង ដៃ។

A2

២.ការផ្លាស់ប្តូរអារម្មណ៍

កង្វះប្រូតេអ៊ីននៅក្នុងរបបអាហារគឺអាចធ្វើអោយរាងកាយរបស់អ្នកមិនអាចផលិតសារធាតុបញ្ជូនសរសៃប្រសាទអោយបានគ្រប់គ្រាន់ ដែលជាធ្វើអោយខួរក្បាលរបស់អ្នកផ្លាស់ប្តូររបៀបដែលដំណើរការ។ ឧទាហរណ៍ ប្រសិនបើរាងកាយរបស់អ្នកមានកម្រិតដូប៉ាមីន និង សេរ៉ូតូនីនទាប ដូចនេះអ្នកនឹងអាចមានអារម្មណ៍ថាក្រៀមក្រំ ឬ តានតឹងខ្លាំងជាដើម។

A3

៣.មានបញ្ហាសក់ ក្រចក និង ស្បែក


បញ្ហាទាំងនេះគឺសុទ្ធតែត្រូវបានបង្កើតឡើងដោយកង្វះប្រូតេអ៊ីនដូចជា អេឡាស្ទីន ខូឡាជែន និង keratin ។ ហើយនៅពេលដែលរាងកាយរបស់អ្នកមិនអាចបង្កើតវាបានគ្រប់គ្រាន់ នោះសក់របស់អ្នកនឹងមានសភាពពុកផុយ, ស្បែករបស់អ្នកចាប់ផ្តើមស្តើង(ស្ងួតនិងប្រេះ) ហើយនៅលើក្រចកដៃរបស់អ្នកនឹងមានស្នាមជ្រួញថែមទៀតផង។

A4

៤.ទន់ខ្សោយ និង អស់កម្លាំង

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការមិនទទួលទានប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងមួយសប្តាហ៍គឺអាចនឹងប៉ះពាល់ដល់សាច់ដុំដែលទ្រទង់ចលនារបស់អ្នក ដែលជាពិសេសនោះគឺកើតឡើងទៅលើអ្នកដែលមានអាយុ ៥៥ ឆ្នាំ ឬ ចាស់ជាងនេះ។ ហើយយូរៗទៅ កង្វះប្រូតេអ៊ីននឹងអាចធ្វើឱ្យអ្នកបាត់បង់ម៉ាសសាច់ដុំ ដោយកាត់បន្ថយកម្លាំងរបស់អ្នក និង ធ្វើឱ្យការរំលាយអាហាររបស់អ្នកចុះខ្សោយ។ ម្យ៉ាងទៀត វាក៏អាចនាំឱ្យមានភាពស្លេកស្លាំងនៅពេលកោសិការបស់អ្នកមិនមានអុកស៊ីសែនគ្រប់គ្រាន់ដែលធ្វើឱ្យអ្នកអស់កម្លាំងផងដែរ។

A5

៥.តែងតែឃ្លាន

ឃ្លានគ្រប់ពេលវេលាគឺជាសញ្ញាមួយទូទៅជាងគេ ដែលបង្ហាញអោយឃើញយ៉ាងច្បាស់ថាអ្នកគឺមានកង្វះប្រូតេអ៊ីន។ ព្រោះប្រសិនបើអ្នកញ៉ាំអាហារដែលមានប្រូតេអ៊ីនគ្រប់គ្រាន់នោះ វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតពេញមួយថ្ងៃ ដោយមិនឃ្លានគ្រប់ពេលបែបនេះឡើយ៕

A6

ប្រភព ៖ បរទេស