កិច្ចការតែងតែបើមានបញ្ហា ត្រូវដើរទៅមុខជាមួយក្តីសង្ឃឹម

គ្មានការងារណាដែលចាប់ផ្តើមភ្លាមរលូនភ្លាមនោះទេ​ គ្រប់យ៉ាងត្រូវការពេលវេលា​ព្រមជាមួយនឹងការតាំងចិត្ត។ ការងារដែលយើងធ្វើ មិនប្រាកដថារលូនទាំងអស់នោះទេ តែងតែមានឧបសគ្គ ប៉ុន្តែសួរថាយើងគួរតែឈប់ត្រឹមហ្នឹង ឬក៏បន្ត?

KnongsrokTV សូមណែនាំវិធីខ្លះៗ គួរដោះស្រាយពេលកំពុងជួបឧបសគ្គ៖

ចំណុចទី១៖​ ត្រូវគិតវិជ្ជមានជានិច្ច ការគិតវិជ្ជមាននឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ ហើយអាចរកវិធីដោះស្រាយទៅមុខទៀតនឹងមិនមានគំនិតចង់បង់បោះដោយងាយៗទេ។ 

 

150584870_458184965220010_6900454439624846446_n

ចំណុចទី២: ត្រូវតែទន្ទេញពាក្យតស៊ូនិងប្រឹងប្រែងជានិច្ច 

បើសិនជាយើងមិនខំប្រឹងទេ​ មិនគិតវិជ្ជមានទេ​ មិនលើកទឹកចិត្តខ្លួនងងទេ មិនស៊ូទេ​  មិនគិតពីក្តីស្រមៃដែលខំសាងមកទេ​ យើងនឹងចុះចាញ់ហើយបោះបង់ចោល! ការតស៊ូ និងការប្រឹងប្រែងតែងតែនាំឲ្យយើងដើរទៅរកផ្លូវដែលចង់ដើរ ផ្លូវដែលដើរទៅរកភាពជោគជ័យនៅកន្លែងដែលមនុស្សចេះតស៊ូ និងមិនបោះបង់ងាយ។


៣

 

ចំណុចទី៣ : តស៊ូរហូតជោគជ័យ

២

ផ្ទុយទៅវិញ បើយើងនូវតែហ៊ានជន្នះឧបសគ្គ ប្រឹងប្រែងដូចមុន ស៊ូទ្រាំជានិច្ចមិនយូរទេ យើងនឹងទៅដល់គោលដៅ ហើយមនុស្សជាច្រើននឹងចាំទះដៃអបអរសាទរជាមួយយើង។

សរុបជារួម ពេលខ្លះភាពជោគជ័យនៅជិតបង្កើយតែគ្រាន់តែត្រូវការពេលវេលាថាអ្នកអាចអត់ធ្មត់បានដែរឬទេ​   ត្រូវដាក់គោលដៅហើយត្រូវធ្វើឲ្យក្ដីស្រមៃនោះក្លាយជាការពិតឲ្យបាន៕

អត្ថបទដោយ ឌី ដានីកា