អ្នកនិពន្ធទាំង៣ ត្រៀមខ្លួនរួចរាល់ “ខ្លោងទ្វារមរណៈ” វគ្គបញ្ចប់

បន្ទាប់ពីការចេញផ្សាយសៀវភៅ “ខ្លោងទ្វារមរណៈ” វគ្គ១ ទទួលបានការគាំទ្រដ៏ច្រើន និងសរសើរមិនដាច់ពីមាត់របស់អ្នកអានរបស់ដ្រាម៉ា។ នៅពេលនេះ គ្រឹះស្ថាន ដ្រាម៉ា គ្រោងនឹងបញ្ចាក់ថ្ងៃចេញផ្សាយសៀវភៅភាគបញ្ចប់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ចំណាប់អារម្មណ៍អ្នកនិពន្ធទាំង៣៖

១. ឆោម សុពៅ (ជូន)

ខ្ញុំពិបាកណាស់កាលនិពន្ធរឿង “ខ្លោងទ្វារមរណៈ” វគ្គ១ ជាមួយអ្នកនិពន្ធទាំងពីរ ព្រោះថាពួកគាត់គឺនៅក្មេងខ្លាំងក្នុងការនិពន្ធ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ យើងនឹងជួបគ្នាជាថ្មីក្នុងការនិពន្ធវគ្គ២ ឱ្យកាន់តែល្អជាងមុនបន្ថែមទៀត។ ហើយសាច់រឿងទាំងមូលនឹងធ្វើឱ្យមិត្តអ្នកអានដកចិត្តមិនរួចតែម្តង។

Photo_2021 09 20_22 50 32

២. ប៉ាន់ សុរ៉ាន់

ខ្ញុំជឿជាក់ថាក្រោយពេលអានរឿងខ្លោងទ្វារមរណៈ វគ្គ១ រួចហើយ មិត្តអ្នកអានប្រាកដជាចង់ដឹងសាច់រឿងវគ្គ២ថាតើនឹងទៅជាយ៉ាងណា? តើបញ្ញារិទ្ធអាចជួយវីឌីណាចេញពីពេលវេលាអតីតកាលបានទេ? សូមមិត្តអ្នកអានរីករាយជាមួយការអានរឿងខ្លោងទ្វារមរណៈវគ្គ២នេះដោយក្ដីរីករាយ។


Photo_2021 09 20_22 50 37

៣. អ្នកនិពន្ធ ហៀប រក្សា

Photo_2021 09 20_22 50 42

រឿងខ្លោងទ្វារមរណៈ ជាប្រលោមលោកបែបបុរាណ លាយឡំជាមួយនឹងសម័យបច្ចុប្បន្ន ហើយផ្លាស់ប្តូរគ្នាទៅវិញទៅមក ដែលធ្វើឱ្យការសរសេរសាច់រឿងមួយនេះ ប្រព្រឹត្តទៅមិនធម្មតាឡើយពោលគឺទាមទារឱ្យអ្នកនិពន្ធមានភាពជាក់លាក់ ច្បាស់លាស់ ហ្មត់ចត់បំផុតទើបអាចក្តោបប្រលោមលោកមួយនេះជាប់។ ដូចច្នេះហើយ កាលពីពេលដែលដឹងថា ខ្ញុំត្រូវចូលរួមនិពន្ធរឿងនេះ ខ្ញុំដូចជាភ័យបន្តិចដែរព្រោះសៀវភៅនេះគ្រាន់តែជាបទពិសោធទីពីររបស់ខ្ញុំប៉ុណ្ណោះ។ លុះមកដល់ពេលនេះ រឿងខ្លោងទ្វារមរណៈត្រូវមានវគ្គ២ទៀត ខ្ញុំកាន់តែរំភើបព្រោះខ្ញុំក៏ត្រូវបានជ្រើសរើសក្នុងការនិពន្ធរឿងនេះម្តងទៀតដែរ។ សម្រាប់វគ្គពីរនេះ ខ្ញុំជឿជាក់ថារឿងមួយនេះនឹងកាន់តែប្លែក និងពិសេសសម្រាប់អ្នកអាន ព្រោះ Drama for you នឹងសម្រិតសម្រាំងផលិតពេញមួយទំហឹង ដើម្បីឱ្យសៀវភៅមួយក្បាលៗរបស់យើងពោរពេញដោយគុណភាព។

យ៉ាងណាមិញ ដើម្បីដឹងកាន់តែច្បាស់ថា "ខ្លោងទ្វារមណរៈ" វគ្គបញ្ចប់ ចេញជាផ្លូវការពេលណា កុំភ្លេចតាមដានផេក Drama for you  ទាំងអស់គ្នា។ ហើយបើមានដំណឹងផ្សេងៗ KnongSrok TV នឹងផ្សព្វផ្សាយបន្តទៀត៕

អត្ថបទ៖ លួន ស្រីនាង