តោះ! មកដឹងពីស្ថានភាពសុខភាពរបស់អ្នកតាមរយៈការពិនិត្យមើលពណ៌ទឹកនោម

ទឹកនោមគឺតែងតែផ្លាស់ប្តូរពណ៌ជានិច្ចទៅតាមបរិមាណទឹកដែលយើងបរិភោគ ហើយពណ៌ទឹកនោមដែលមានលក្ខណៈធម្មតាគឺមានពណ៌លឿងស្រាលដែលគ្រូពេទ្យឲ្យឈ្មោះថា «Urochrome»។ យ៉ាងណាមិញ ធាតុផ្សំផ្សេងៗដែលមាននៅក្នុងអាហារដែលយើងបរិភោគក៏អាចជះឥទ្ធិពលទៅលើពណ៌ទឹកនោមយើងបានដែរ ប៉ុន្តែពណ៌ទឹកនោមខ្លះក៏អាចជារោគសញ្ញានៃជម្ងឺមួយចំនួនដែលអ្នកមិនដឹងក៏ថាបាន។

A1

១.ថ្លា

ប្រសិនបើទឹកនោមអ្នកគ្មានពណ៌ឬថ្លាឆ្វង់ នោះបានន័យថា អ្នកបានទទួលទានទឹកច្រើនលើសបរិមាណកំណត់ហើយ។ ថ្វីត្បិតតែទឹកមានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែការបរិភោគច្រើនពេកក៏មិនល្អចំពោះសុខភាពដែរ។

A2

២.ពណ៌លឿងចាស់

ទឹកនោមដែលបង្ហាញសុខភាពល្អមានពណ៌លឿងខ្ចី ឬ លឿងស្រាល ចំណែកឯពណ៌លឿងចាស់វិញគឺអាចនឹងឲ្យសញ្ញាថាអ្នកបរិភោគទឹកតិចពេក ឬ ដោយសារតែការកើនឡើងនៃវីតាមីន B នៅក្នុងសរសៃឈាមជាដើម។

A3

៣.ពណ៌ក្រហម ឬ ពណ៌ផ្កាឈូក


បន្លែ ឬ ផ្លែឈើខ្លះដូចជាមើមឆៃថាវក្រហម និង ប្លូបើរីជាដើម គឺសុទ្ធសឹងតែមានល័ក្ខពណ៌ធម្មជាតិដែលអាចធ្វើអោយទឹកនោមរបស់យើងផ្លាស់ប្តូរពណ៌បាន។ ប៉ុន្តែប្រសិនបើទឹកនោមមានពណ៌បែបនេះដោយគ្មានមូលហេតុ នោះវាអាចបញ្ជាក់អំពីបញ្ហាមួយចំនួនដូចជា ហើមក្រពេញប្រូស្តាត គ្រោះតម្រងនោម ឬ មហារីកប្លោកនោមជាដើម។

A4

៤.ពណ៌ត្នោត

ជាទូទៅ ទឹកនោមពណ៌ត្នោតអាចបណ្តាលមកពីកង្វះទឹក ហើយក្នុងករណីផ្សេងទៀត វាក៏អាចបណ្តាលមកពីការប្រើប្រាស់ប្រភេទថ្នាំដូចជា metronidazole (Flagyl) និង chloroquine (Aralen) ជាដើម។ ចំណែកឯករណីមួយវិញទៀត ទឹកនោមពណ៌ត្នោតក៏អាចជារោគសញ្ញានៃជម្ងឺថ្លើមផងដែរ ដែលវាបង្កឡើងដោយសារទឹកប្រមាត់ជ្រាបចូលក្នុងទឹកនោម។

A5

៥.ពណ៌ស្រអាប់

ទឹកនោមពណ៌រៀងស្រអាប់ ឬ ពណ៌ទឹកដោះគោ គឺអាចបណ្តាលមកពីការឆ្លងមេរោគនៅបរិវេណបង្ហួរនោម ហើយវាក៏អាចជារោគសញ្ញានៃជម្ងឺក្រលៀនផងដែរ។ ម្យ៉ាងទៀត ប្រសិនបើទឹកនោមមានពណ៌ស្រអាប់ហើយមានពពុះថែមទៀតនោះ វាប្រាកដជារោគសញ្ញានៃជម្ងឺធ្ងន់ធ្ងរណាមួយ ដូចនេះអ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់៕

A6

ប្រភព ៖ បរទេស