៥ យ៉ាងដែលអ្នកមិនគួរធ្វើជាដាច់ខាត នៅអំឡុងពេលពោះទទេ!

មនុស្សចំនួនគឺតែងតែរំលងនូវអាហារពេលព្រឹករបស់ពួកគេជាញឹកញាប់ ដោយមិនបានគិតអំពិគុណវិបត្តិសោះឡើយ នោះហើយដែលជាហេតុដែលធ្វើអោយពួកគេឈឺក្រពះដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ប្រសិនបើនៅអំឡុងពេលពោះទទេ អ្នកក៏មិនត្រូវទទួលទានរបស់៥យ៉ាងខាងក្រោមនេះដែរ ព្រោះវានឹងធ្វើអោយសុខភាពរបស់អ្នកចាប់ផ្តើមទ្រុឌទ្រោមទៅៗ និង អាចបង្កជាជម្ងឺផ្សេងៗថែមទៀតផង។

A1

១.លេបថ្នាំ

មានថ្នាំមួយចំនួនដែលអ្នកមិនគួរលេបនៅពេលពោះទទេឡើយ ដោយក្នុងនោះមានដូចជាថ្នាំបំបាត់ការឈឺចាប់ ប៉ារ៉ាសេតាមុល និង អ៊ីប៊ុយប្រូហ្វេនជាដើម។ ព្រោះការធ្វើបែបនេះនឹងកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំ ហើយវាក៏អាចនាំឱ្យមានបញ្ហាក្រពះ និង ហូរឈាមក្រពះថែមទៀតផង ដូច្នេះហើយសូមប្រាកដថាអ្នកតែងតែញ៉ាំអ្វីមុននឹងលេបថ្នាំទាំងនេះ។

This Will Fix That Toothache!

២.ផឹកកាហ្វេ

មនុស្សមួយចំនួនគឺតែងតែមានកំហុសចំពោះរឿងនេះជារៀងរាល់ថ្ងៃ ព្រោះភាគច្រើនពួកគេចូលចិត្តញុំាកាហ្វេមុននឹងទទួលទានអាហារពេលព្រឹក។ ប៉ុន្តែពួកគេមិនដឹងនោះទេថា ការលដែលធ្វើបែបនេះនឹងហេតុបណ្តាលអោយមានការច្រាល់អាស៊ីត និង អាការៈផ្សេងទៀតជាដើម។

A3


៣.ស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូនៅពេលពោះទទេគឺអាចជះឥទ្ធិពលយ៉ាងអាក្រក់ដល់ការរំលាយអាហាររបស់អ្នក។ ម្យ៉ាងទៀត វាថែមទាំងអាចនាំឱ្យមានជំងឺរលាកក្រពះថែមទៀតផង។

A4

៤.ទឹកផ្លែឈើស្រស់

បើអ្នកផឹកទឹកផ្លែឈើស្រស់ពេលពោះទទេ នោះក្រពះរបស់អ្នកនឹងមានបញ្ហាក្នុងការដំណើរការអាស៊ីត និង សារជាតិសរសៃដែលមាននៅក្នុងទឹកផ្លែឈើស្រស់នោះជាក់ជាមិនខាន។ ហើយប្រសិនបើអ្នកផឹកទឹកផ្លែឈើនៅលើពោះទទេជាប្រចាំ នោះវានឹងអាចនាំឱ្យមានជំងឺរលាកក្រពះធ្ងន់ធ្ងរថែមទៀតផង៕

A5

ប្រភព ៖ បរទេស