ដើម្បីត្រៀមខ្លួនក្លាយជាអ្នកបោះពុម្ពសៀវភៅអ្នកត្រូវគិតដល់ចំណុចទាំង៥នេះ៖

ការបោះពុម្ពផ្សាយសៀវភៅ គឺជាក្តីស្រមៃដ៏ធំមួយរបស់អ្នកដែលស្រឡាញ់ការសរសេរគ្រប់រូប។ ទោះបីជាយ៉ាងណាក៏ដោយ ការបោះពុម្ពផ្សាយសៀវភៅ ដោយជោគជ័យមិនមែនជារឿងងាយស្រួលនោះឡើយ។ ថ្ងៃនេះ  KhnongSrokPlus សូមនាំអារម្មណ៍ប្រិយមិត្តមកដឹងពីចំណុចមួយចំនួនដែលអ្នកត្រូវគិតដល់មុនពេលបោះពុម្ពផ្សាយសៀវភៅ៖

 

 

១.សាច់រឿង

ចំណុចមួយដែលសំខាន់ និងត្រូវយកចិត្តទុកដាក់បំផុត ព្រោះបើយើងបោះពុម្ពជាសៀវភៅហើយ ប៉ុន្តែសាច់រឿងរបស់អ្នកទាំងអស់គ្នាគ្មានគុណភាព គ្មានអត្ថន័យ អត្ថរូប និងអត្ថរសទេនោះ នោះសៀវភៅទាំងអស់គ្នាអត់អាចយកឈ្នះចិត្តអ្នកអានបាននោះទេ។ ដូចនេះ សាច់រឿងរបស់អ្នកទាំងអស់គ្នាត្រូវតែល្អមើល និងមានអ្វីពិសេសប្លែកធ្វើឱ្យអ្នកអានសរសើរមិនដាច់ពីមាត់ថាមានអ្នកមានសាច់រឿងល្អ និងការនិពន្ធល្អលើសពីការរំពឹងទុករបស់គាត់។

សាច់រឿង

២.ការផលិតក្របសៀវភៅ

ក្របសៀវភៅដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកផលិតសៀវភៅគួរតែស្វែងយល់ឱ្យបានជាក់លាក់។ ចំពោះការផលិតក្របនេះ មាន៣ចំណុចគួរស្វែងយល់បន្ថែម៖

១. ការជ្រើសរើសពណ៌ (សម្រាប់ក្របសៀវភៅ)

២. ការដាក់ចំណុចសង្ខេបរបស់សៀវភៅ

៣. និងការរចនា (របស់អ្នកឌីហ្សាញ)

ការផលិតក្រប


៣.ការផ្សព្វផ្សាយលក់

ត្បិតថាម្នាក់ៗ មានសមត្ថភាព មានលុយកាក់ដូចគ្នា តែការផ្សព្វផ្សាយការលក់គឺមិនដូចគ្នាឡើយ។ ផលិតក្របសៀវភៅស្អាត មានសាច់រឿងល្អហើយ តែបើខ្សោយការផ្សព្វផ្សាយ គឺពិបាកណាស់នឹងលក់សៀវភៅនោះចេញទៅបាន។ ជាទូទៅការផ្សព្វផ្សាយគឺស្មុគស្មាញ ហើយក៏ត្រូវការចំណាយថវិកាច្រើនគួរសមដែរ។ តែអ្នកត្រូវមានភាពឈ្លាសវៃ ដោយផ្សព្វផ្សាយយ៉ាងណាដើម្បីចំណាយលុយតិច តែបានផលច្រើនលើសខ្ទង់ចំណាយ។

ការផ្សាយ

៤. ការវេចខ្ចប់សៀវភៅ

ការវេចខ្ចប់សៀវភៅឱ្យស្អាត ក៏ជាចំណុចសំខាន់មួយផងដែរ ព្រោះភាពស្រស់ស្អាតនៃការរចនាពីខាងក្រៅរបស់សៀវភៅ គឺជាចំណុចទាក់ទាញបំផុតសម្រាប់អ្នកអាន។ ជាអ្នកលក់ ត្រូវតែអាចរៀបចំតម្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកគាំទ្រអ្នក។ ការវេចខ្ចប់ឱ្យស្អាត ដ្រាម៉ាអាចឱ្យជាំគំនិតបាន ដូចជាការរៀបចំជាកាដូ ការរៀបចំដាក់ក្នុងប្រអប់ ឬ ការរៀបចំដោយចងខ្សែកាដូជាដើម។

ការេចខ្ចប់

៥.ការដឹកជញ្ជូន

ការដឹកជញ្ជូន

ចំណុចនេះ ទាំងអស់គ្នាត្រូវចាំថាគ្រប់យ៉ាងមិនរលូនដូចការគ្រោងទុក១០០%នោះទេ ពោលគឺប្រាកដជាមានបញ្ហាអ្វីមួយដែលអាចកើតឡើងដូចជា អ៊ីវ៉ានរៀបចំមិនទាន់ ខ្វះសៀវភៅឱ្យភ្ញៀវ ច្រឡំសៀវភៅ ឬ បញ្ហាជាច្រើនទៀតដែលអាចធ្វើឱ្យទាំងអស់គ្នាវិលមុខបាន។ ដូចនេះ ទាំងអស់គ្នាត្រូវចេះនិយាយទៅកាន់ភ្ញៀវ សុំពន្យាពេល សុំការអធ្យាស្រ័យជាដើម៕

អត្ថបទ៖ ជូន & ហៀប រក្សា