ប្រវត្តិនៃសក់ពាក់នៅតាមបណ្តាប្រទេសផ្សេងៗ

នរណាៗក៏ចង់បង្ហាញស្ទាយ ឬ ម៉ូតសក់ដែលខ្លួនស្រលាញ់ដែរ ប៉ុន្តែការកាត់ លាបពណ៌ ឬ គៀបសក់ញឹកញាប់ពេកក៏អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពសក់បានដែរ។ ដូចនេះហើយ សក់ពាក់គឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តលេងខ្លូន និង ផ្លាស់ប្តូរម៉ូតសក់ទៅតាមការចង់បាន។ ប៉ុន្តែសក់ពាក់ ឬ សក់ក្លែងក្លាយក៏មានប្រវត្តិរបស់វាតាំងពីយូរលង់ណាស់មកហើយទៅតាមបណ្តាតំបន់ផ្សេងៗនៅលើពិភពលោក ដែលក្នុងនោះមានដូចជា៖

A1

១.អេហ្ស៊ីប

បុរស និង ស្ត្រីនៅអេហ្ស៊ីបជំនាន់នោះភាគច្រើនកាត់សក់ខ្លី ឬ កោរសក់តែម្តង ដោយសារតែអាកាសធាតុក្តៅ និង ជៀសវាងការកើតចៃ។ ហេតុនេះហើយសក់ពាក់ក៏ត្រូវបានបង្កើតឡើងដើម្បីការពារក្បាលពីកម្តៅព្រះអាទិត្យដែលធ្វើឡើងពីរោមសត្វ និង សសៃអំបោះជាដើម។ ហើយគុណភាពនៃសក់ពាក់ក៏អាចឆ្លុះបញ្ចាំងពីជីវភាពរបស់មនុស្សសម័យនោះផងដែរ ដោយសក់ពាក់ណាដែលមានភាពលម្អស្អាត លេចធ្លោជាងគេ នោះបានន័យថាអ្នកពាក់គឺមានជីវភាពធូរធារ ឬ អ្នកមានឋានៈខ្ពស់ជាដើម។

A2

A3

២.បារាំង


ប្រវត្តិនៃសក់ពាក់នៅប្រទេសបារាំងគឺគិតចាប់ពីសម័យស្តេចល្វីសទី១៣ (Louis XIII) ដែលទ្រង់បានប្រើប្រាស់សក់ពាក់ដើម្បីបិទបាំងភាពទំពែករបស់ខ្លួន។ បន្ទាប់មកសក់ក្លែងក្លាយមិនត្រឹមតែជានិមិត្តសញ្ញាបង្ហាញពីជីវភាពមនុស្សសម័យនោះទេ ថែមទាំងត្រូវបានគេប្រើប្រាស់ជាគ្រឿងលម្អកាយថែមទៀតផង។ ដោយសក់ពាក់ទាំងនោះត្រូវបានគេបាញ់ទឹកអប់យ៉ាងឆួលហើយមានទម្ងន់ធ្ងន់តែទោះជាយ៉ាងណាក៏ពួកគេនៅតែមិនចោលដែរ ដោយសារសក់ពាក់ទាំងនោះបង្ហាញពីភាពអង់អាចរបស់ពួកគេ។

A4

៣.អង់គ្លេស

ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទីមួយគឺជាអ្នកដែលនាំចូលការពាក់សក់នេះពីប្រទេសបារាំង ហើយចាប់តាំងពីពេលនោះមក តម្រូវការនៃសក់ពាក់ក៏ចាប់ផ្តើមកើនឡើងជាលំដាប់ដែលនាំឲ្យអ្នកផលិតនៅប្រទេសបារាំងមិនអាចរ៉ាប់រងតម្រូវការទាំងនោះបានឡើយ។ លុះក្រោយមក សក់ពាក់ក៏ក្លាយទៅជារបស់ដែលអ្នកណាក៏អាចចំណាយលុយដើម្បីទិញបាន និង លែងចាត់ទុកជានិមិត្តសញ្ញារបស់ត្រកូលអភិជនតទៅទៀត៕

A5

 

ប្រភព ៖ បរទេស