សារី សុវត្តី សម្តែងអារម្មណ៍ត្រេកអរបន្ទាប់ពីក្លាយខ្លួនជាម្ចាស់មកុដ Miss World Cambodia 2021

នាពេលថ្មីៗនេះ កម្មវិធីMiss World Cambodia 2021 បានប្រព្រឹត្តិទៅយ៉ាងរលូន ហើយក៏រកឃើញម្ចាស់មកុដថ្មីសម្រាប់បវកញ្ញាដែលនឹងតំណាងឱ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ។ ក្នុងបទសម្ពាសជាមួយ KhnogsrokTv កញ្ញា សារី សុវត្តី បានលើកឡើងថា កំឡុងពេលដែលប្រកួត Miss World Cambodia 2021 កញ្ញាពិតជាសប្បាយរីករាយយ៉ាងខ្លាំងព្រោះជាពេលវេលាដែលកញ្ញាបានស្គាល់ និងមានទំនាក់ទំនងល្អ ជាមួយនឹងមនុស្សថ្មីៗជាពិសេសបេក្ខភាព និងក្រុមការងាររៀបចំកម្មវិធី Miss World Cambodia 2021។ ហើយកញ្ញាក៏បន្តថា កញ្ញាក៏បារម្ភណាស់ដែរក្នុងពេលប្រកួត ព្រោះមានបេក្ខភាពដទៃៗទៀតដែល ពួកគាត់សុទ្ធតែជើងខ្លាំង ហើយមានសមត្ថភាព ប៉ុន្តែកញ្ញានៅតែមានទំនុកចិត្តលើខ្លួនឯង ដើម្បីជំនះភាពភ័យខ្លាច រហូតទទួលបានតំណែងមួយនេះ។

MWC1

MWC2

លើសពីនេះ ម្ចាស់តំណែង Miss World Cambodia 2021 កញ្ញា សារី សុវត្តី បានលើកឡើងបន្តទៀតថា បន្ទាប់ពីឮការប្រកាសលទ្ធិផល កញ្ញាពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមមិនបាន ដោយគ្រប់យ៉ាងហាក់បីដូចជាការយល់សុបិន ព្រោះថានេះជាក្តីស្រមៃរបស់កញ្ញាតាំងពីក្មេងមកម្លេះ។

គួរបញ្ជាក់ផងដែរថា Miss World Cambodia 2021 គ្រាន់តែជាជំហានជើងដំបូងប៉ុណ្ណោះរបស់កញ្ញា ប៉ុន្តែកញ្ញាពិតជាធ្វើបានល្អ រហូតទទួលបានតំណែងដ៏ធំ និងអស្ចារ្យមួយនេះ។

MWC3

MWC4


ងាកមកចាប់អារម្មណ៍នឹងសំណួរដែលកញ្ញាបានឆ្លើយនៅកម្មវិធី៖

តើបញ្ហាអ្វីដែលទាក់ទងនឹងភាពស្មើសិទ្ធិគ្នាដែលយើងគួរដោះស្រាយមុនគេ?

"ចាសសម្រាប់នាងខ្ញុំ បញ្ហាដែលទាក់ទងនឹងភាពស្មើសិទ្ធគ្នារវាងបុរស និងស្ត្រីដែលយើងគួដោះស្រាយមុនគេនោះគឺ បញ្ហាទទួលបានប្រាក់ខែ និងឱកាសមិនស្មើគ្នា។ សម្រាប់មនុស្សស្រី គាត់ធ្វើការទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះ គាត់មានអាជីពជាមនុស្សស្រី គាត់ជាមាតាដៃ១០០ ប៉ុន្តែស្ថិតិពិភពលោកបានបង្ហាញថា ស្ត្រីត្រូវបានប្រាក់ខែតិចជាងបុរសដល់ទៅ២៥ភាគរយ។ ដូចច្នេះយើងគួរដោះស្រាយបញ្ហានេះ ដើម្បីបញ្ជាក់ថា មនុស្សយើងមានសិទ្ធស្មើគ្នា ធ្វើការដូចគ្នា ទទួលបានប្រាក់កម្រៃស្មើគ្នា។ សូមអរគុណ"។ បន្ទាប់ពីបញ្ចប់ចម្លើយដែលឆ្លើយដោយភាពជឿជាក់ និងទំនុកចិត្តភ្លាម ទស្សនិកជនដែលទស្សនាទាំងអស់ពិតជាមានរំភើបយ៉ាងខ្លាំងចំពោះចម្លឹយដ៏មានន័យមួយនេះ ហើយទស្សនិកជនដែលទស្សនាការផ្សាយផ្ទាល់ ក៏នាំគ្នាបញ្ចេញមតិទាំងអស់គ្នាថា កញ្ញា សារី សុវត្តីពិតជាសាកសមជាមួយតំណែងនេះបំផុត៕

MWC5

អត្ថបទ៖ ហៀបរក្សា

កែសម្រួល៖ ជូន