មានដឹងឬអត់ថា គ្រាប់ខ្នុរមិនត្រឹមតែឆ្ងាញ់នោះទេតែថែមទាំងល្អចំពោះសុខភាពទៀតផង

ផ្លែខ្នុរគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន និង សារធាតុចិញ្ចឹមដូចជាវីតាមីន B និង ប៉ូតាស្យូម។ ចំណែកឯគ្រាប់ខ្នុរវិញក៏មានរសជាតិឆ្ងាញ់មិនចាញ់សាច់វាដែរ ហើយថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពទៀតផង៖

A1

១.បំបាត់ស្នាមជ្រីវជ្រួញ

អ្នកអាចធ្វើម៉ាស់បិទមុខដោយប្រើគ្រាប់ខ្នុរបានដោយកិនវាជាមួយនឹងទឹកដោះគោឲ្យម៉ត់រួចយកមកលាបនៅលើមុខ។ ការធ្វើម៉ាស់បិទមុខបែបនេះគឺអាចធ្វើឲ្យស្នាមជ្រីវជ្រួញដែលមាននៅលើស្បែកមុនចាប់ផ្តើមបាត់បន្តិចម្តងៗ និង ធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យផងដែរ។

A2

២.កាត់បន្ថយបញ្ហាគេងមិនលក់

ការញុំាគ្រាប់ខ្នុរគឺអាចចិញ្ចឹមសរីរាង្គយើងបានដោយការជំនួយជាតិដែក។ ហើយរបបអាហារដែលសម្បូរទៅដោយជាតិដែកដូចជាគ្រាប់ខ្នុរក៏អាចកាត់បន្ថយការគេងមិនសូវលក់ និង ការពារពីការឆ្លងរោគឈាមផ្សេងៗជាដើម។

A3

៣.ជំនួយសក់ និង ភ្នែក


គ្រាប់ខ្នុរគឺសម្បូរទៅដោយវីតាមីន A ដែលជំនួយដល់សុខភាពភ្នែកឲ្យភ្លឺច្បាស់ និង បង្ការជម្ងឺភ្នែកផ្សេងៗទៀត។ រីឯវីតាមីនដែលអាចមាននៅក្នុងគ្រាប់ខ្នុរក៏អាចជំនួយដល់សក់ឲ្យឆាប់លូតវែង ត្រង់ល្អ និង ភ្លឺរលោងផងដែរ។

A4

៤.ជំនួយប្រព័ន្ធរំលាយអាហារ

គ្រាប់ខ្នុរគឺជាប្រភពនៃសរសៃ Fiber ដែលជំនួយដល់សុខភាពក្រពះឲ្យរំលាយអាហារបានល្អ។ ហើយការបរិភោគគ្រាប់ខ្នុរក៏អាចក្លាយជាថ្នាំព្យាបាលបែបធម្មជាតិសម្រាប់អ្នកដែលឧស្សាហ៍ឈឺក្រពះ ឬ មានបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ។

A5

៥.ពង្រឹងសាច់ដុំ

ប្រូតេអ៊ីនដែលមាននៅក្នុងគ្រាប់ខ្នុរក៏អាចជំនួយដល់ការបង្កើនទំហំ និង ពង្រឹងសាច់ដុំថែមទៀតផង។ ព្រោះរាល់ប្រូតេអ៊ីនដែលទទួលបានពីគ្រាប់ខ្នុរគឺគ្មានជាតិកូឡេស្តូរ៉ុលនោះទេ ដែលធ្វើឲ្យវាមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង៕

A6

ប្រភព ៖ បរទេស