វិធីសាស្រ្តកម្ចាត់បញ្ហាកខ្មៅងាយៗ និង ចំណាយថវិការតិចបំផុត

ការពិតទៅមិនត្រឹមតែស្បែកមុខទេដែលទទួលរងឥទ្ធិពលនៃពន្លឺព្រះអាទិត្យ ព្រោះសូម្បីតែស្បែកកក៏អាចប្រែជាខ្មៅបានដែរ។ ហើយជាទូទៅ គេតែងចំណាយពេលដុសខាត់សម្អាតផ្ទៃមុខ ប៉ុន្តែតែងតែមើលរំលងនូវម្តុំស្បែកកដែលជាហេតុធ្វើអោយវាប្រែពណ៌ទៅជាខ្មៅខ្លាំង។ ហើយប្រសិនបើអ្នកជួបបញ្ហាកខ្មៅ ចូរសាកល្បងវិធីសាស្រ្តងាយៗកម្ចាត់បញ្ហាកនេះ ដើម្បីទទួលបានការផ្លាស់ប្តូរដ៏អស្ចារ្យ៖

A1

១.ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺមានសារធាតុ Antioxidants ដែលអាចជួយក្នុងការជម្រះស្បែកឲ្យភ្លឺថ្លាដោយបំបែកអង់ស៊ីមដែលធ្វើឲ្យស្បែកខ្មៅ។ ហើយវាថែមទាំងផ្តល់សំណើម និង ចិញ្ចឹមដល់សុខភាពស្បែកទៀតផង។ ដូច្នេះអ្នកគ្រាន់តែចិតប្រទាលកន្ទុយក្រពើរួចលាបសាច់ប្រទាលនោះទៅបរិវេណករួចទុកចោលប្រហែល២០នាទីសឹមលាងចេញគឺជាការស្រេច។

A2

២.ម្សៅ Baking Soda


ប្រសិនបើអ្នកចង់កម្ចាត់កោសិកាចាស់ៗដែលងាប់នោះ Baking Soda គឺជាជម្រើសល្អបំផុត។ ដោយវាមានប្រសិទ្ធិភាពក្នុងការកម្ចាត់ធូលី និង ចិញ្ចឹមស្បែកពីខាងក្នុង។ រីឯវិធីធ្វើគឺអ្នកគ្រាន់តែលាយម្សៅBaking Soda ជាមួយនឹងទឺកឲ្យក្លាយជាល្បាយរួចលាបទៅលើកន្លែងដែលខ្មៅហើយទុកចោលប្រហែល២ទៅ៣នាទី ហើយនៅពេលវាស្ងួតនោះអ្នកគ្រាន់តែប្រើកន្សែងសើមជូតចេញថ្នមៗរួចលាបឡេផ្តល់សំណើមជាការស្រេច។

A3

៣.ទឹកដំឡួងបារាំង

ដំឡូងបារាំង និង ប៉េងប៉ោះគឺសុទ្ធតែមានសារធាតុជំនួយឲ្យស្បែកស ហើយជាពិសេសគឺដំឡូងនេះតែម្តង។ ដូច្នេះចូរអ្នកយកដំឡូងបារាំងមកហាន់ជាពីររួចច្របាច់ទឹកចេញពីដំឡូងនោះ។ រួចជូតទឹកដំឡូងនោះទៅលើម្តុំកដោយប្រើសំឡីស្អាត បន្ទាប់មកទុកឲ្យស្ងួតរួចសម្អាតចេញជាការស្រេច។ ហើយអ្នកអាចអនុវត្តវិធីសាស្រ្តទាំងអស់នេះបានជារៀងរាល់ថ្ងៃដើម្បីឆាប់ឃើញលទ្ធផល៕

A4

ប្រភព ៖ បរទេស