កងអន្តរាគមន៍សង្គ្រោះចំណុះយោធភូមិភាគទី១ បានចេញសកម្មភាពចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ថ្មីៗនេះនៅស្រុកលំផាត់ខេត្តរតនគិរីបានទទួលរងនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ យ៉ាងខ្លាំងហើយ កងអន្តរាគមន៍សង្គ្រោះចំណុះយោធភូមិភាគទី១ បានចេញសកម្មភាពចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រងដែលបានមកពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

246877384_407904890799914_5017007371163756586_n

ចំពោះមុខជាបន្ទាន់សភាពការណ៍គ្រោះធម្មជាតិ ដោយទឹកជំនន់ នៅស្រុកលំផាត់ខេត្តរតនគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី១ បានចាត់តាំងលោកឧត្តមសេនីយទោ ឯក ចេត្តនា មេបញ្ជាការរងយោធភូមិភាគទី១ ដឹកនាំកម្លាំងរបស់ទីបញ្ជាការ យោធភូមិភាគ១ ចំនួន ៥៦នាក់ និងកម្លាំងរបស់តំបន់ប្រតិបត្តិការ សឹករងរតនគិរី ចំនួន ៣០នាក់ និងមធ្យោបាយសំភារ សម្រាប់សង្រ្គោះ រួមមាន៖ រថយន្តចំនួន ០៤ គ្រឿង, ទូកម៉ាស៊ីនចំនួន ០៥គ្រឿង, អូប័រចំនួន ០១គ្រឿង ផ្ទះតង់ចល័តចំនួន ១០ និងសម្ភារមួយចំនួនទៀត ចុះជួយប្រជាពលរដ្ឋទទួលរងគ្រោះដោយទឹកជំនន់ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី

246665905_407904757466594_6808049912853209667_n

246745026_407904684133268_3318878672032588202_n

ក្រុមការងារបានរៀបចំផ្ទះតង់ចល័ត និងបានជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ មកកាន់ទីតាំងសុវត្តិភាព ជាបន្តបន្ទាប់ជាបឋមសង្រ្គោះបាន ៤៧គ្រួសារ មានមនុស្សចំនួន ១៩៦នាក់ និងបានចាត់កម្លាំងជិះអូប័រស្វែងរក ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះ ខ្លាំងតាមការរាយការណ៍របស់ អាជ្ញាធរដែនដីដើម្បីធ្វើការសង្រ្គោះឲ្យបានទាន់ពេលវេលា។

246457687_407904610799942_1877592118381268525_n


246694859_407904807466589_7020819476788465901_n

246704552_407904650799938_5548977386133971667_n

246770967_407904724133264_3965439291170266567_n

247059868_407904857466584_3141484434219931696_n

សូមជម្រាបថាបច្ចុប្បន្នកម្លាំងយើង រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កំពុងបន្តប្រត្តិបត្តិការជួយសង្រ្គោះយ៉ាងមមាញឹកនៅឃុំ ស្រុកខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ប្រភព៖កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ដោយ៖ Youth Team