សំណួរ-ចម្លើយពេល និពន្ធរឿងមិនចេញ

ការនិពន្ធរឿងអាចនិយាយបានថា រឿងដែលងាយសម្រាប់អ្នកនិពន្ធ ប៉ុន្តែការដែលបញ្ចប់រឿងឱ្យចប់មួយរឿងៗមិនមែនជារឿងងាយស្រួលនោះទេ។ ក្នុងនោះដែរ អ្នកនិពន្ធតែងតែមានអារម្មណ៍ស្មុគស្មាញ តប់ប្រមល់នៅពេលដែលមិនអាចបញ្ចប់រឿងរបស់ខ្លួនបាន ហើយថ្ងៃនេះ KnongSrok TV នឹងអារម្មណ៍លោកអ្នកទៅស្រាយចម្ងល់ពីការនិពន្ធរឿងមិនចេញ៖

—Pngtree—student Thinking Question Mark_5923210

១. តើអ្នកនិពន្ធត្រូវតែមានគោលបំណងជាមុនសិន ទើបអាចចាប់ផ្តើមនិពន្ធរឿងបាន?

 

ចម្លើយ៖ ជាការពិតណាស់ អ្នកនិពន្ធត្រូវតែមានគោលបំណងរឿងជាមុនសិន មុននឹងចាប់ផ្តើមនិពន្ធរឿង។ គោលបំណងនៃរឿង ប្រៀបបាននឹងបំណងយ៉ាងធំរបស់អ្នកនិពន្ធថាគាត់ចង់បានអ្វី? ចង់សរសេរចូលទៅក្នុងសៀវភៅរបស់ខ្លួន។

 

 

២. ពេលខ្លះមិនចង់គិតច្រើន ហើយចង់សរសេរយកៗដើម្បីឆាប់ចប់ព្រោះបើគិតវែងឆ្ងាយពេក នាំឱ្យខ្ញុំនិពន្ធអីមិនចេញដដែល?

 

ចម្លើយ៖


ពេលខ្លះ ខ្ញុំក៏ទទួលស្គាល់ចំណុចនេះដែរ តែថាការនិពន្ធដូច្នោះ វាមិនខុសពីមនុស្សម្នាក់ដែលរស់នៅដោយគ្មានគោលដៅ គ្មានអ្វីត្រូវខ្វល់ដូច្នោះលទ្ធផលរបស់មនុស្សគ្មានគោលដៅយើងដឹងខ្លួនច្បាស់ថាចុងក្រោយនឹងទទួលបានផលអ្វី?

 

៣. ពេលខ្លះខ្ញុំរៀបគោលបំណងនៃរឿងរួចរាល់ហើយ តែស្រាប់តែលែងចង់និពន្ធរឿងតាមគោលបំណងនោះ?

 

ចម្លើយ៖

សូមចាប់ផ្តើមសួរខ្លួនឯងឡើងវិញ នៅពេលអ្នករៀបចំគោលបំណងរឿងរបស់ខ្លួនឡើងមកហើយ អ្នកស្រាប់តែលែងចង់និពន្ធតាមគោលបំណងរបស់ខ្លួន អ្នកទៅចាប់ផ្តើមនិពន្ធឬសរសេរគោលបំណងថ្មី តើអ្នកនឹងត្រូវជួបអ្វីខ្លះ? មិនខុសពីសាងសង់ផ្ទះជិតនឹងរួចរាល់ទៅហើយ តែអ្នកបែរជារុះរើចេញវិញ។

 

ខាងលើនេះជាដំណោះស្រាយនៅពេលដែលនិពន្ធរឿងមិនចេញ សង្ឃឹមថា ចម្លើយទាំងនេះជាចំណែកមួយអាចជួយឱ្យអ្នកដែលសរសេររឿងមិនចេញអាចបញញចប់ការនិពន្ធរបស់ខ្លួនបាន៕

អត្ថបទ៖ ជូន × ស្រីនាង