ផលប៉ះពាល់នៃពន្លឺអេក្រង់ទូរស័ព្ទមកលើផ្ទៃមុខ ដែលមនុស្សគ្រប់គ្នាមិនចាប់អារម្មណ៍

ឧបករណ៍អេឡិចត្រូនិចដែលយើងប្រើប្រាស់រាល់ថ្ងៃរួមមានកុំព្យូទ័រ ថេបប្លែត ទូរស័ព្ទ ទូរទស្សន៍ និង អំពូលភ្លើងជាដើមគឺសុទ្ធសឹងតែជាប្រភពនៃ Blue Light។ តាមរយៈការរកឃើញថ្មីៗនេះ ពន្លឺ Blue Light បែបនេះគឺមិនត្រឹមតែប៉ះពាល់ដល់សុខភាពភ្នែកប៉ុណ្ណោះទេ តែវាថែមទាំងមានឥទ្ធិពលទៅលើស្បែកមុខទៀតផង។

A1

ខុសពីកាំរស្មី UV ដែលធ្វើការបំផ្លាញទៅលើកោសិកា DNA ផ្ទាល់ ពន្លឺ Blue Light បានចូលទៅបំផ្លាញស្រទាប់កូឡាជែននៅក្នុងស្បែកមុខតែម្តង។ ហើយសារធាតុគីមីមួយប្រភេទហៅថា Flavin បានស្រូបយកពន្លឺនោះចូលមកក្នុងស្បែកមុខ។ ក្រោយមកនៅពេលដែលស្រទាប់កូឡាជែនរងនូវការបំផ្លាញនោះវានឹងនាំឲ្យស្បែកមុខបាត់បង់ភាពតឹងណែន ឆាប់ជ្រីវជ្រួញ និង ងាយរងប្រតិកម្មពីមជ្ឃដ្ធានខាងក្រៅជាដើម។

A2

ប៉ុន្តែអ្នកអាចដោះស្រាយបញ្ហាមួយនេះបានដោយបន្ថយនូវពន្លឺទូរស័ព្ទ និង កុំព្យូទ័រ។ ហើយប្រសិនបើអ្នកប្រើ iPhone វានឹងមាន function “Night Shift” ដែលធ្វើឲ្យអេក្រង់ទូរស័ព្ទមានពន្លឺតិច និង ពណ៌រាងស្រាលជាងមុន។ មួយវិញទៀតអ្នកគួរតែកាត់បន្ថយការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរម៉ោងពេកព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ភ្នែក និង ស្បែកនោះទេ តែការសម្លឹងមើលទូរស័ព្ទយូរពេកក៏នាំឲ្យអ្នកឈឺក្បាលបានដែរ។


A3

បន្ថែមពីនេះទៅទៀត គេតែងនាំគ្នាមើលរំលងឡេការពារកម្តៅថ្ងៃ ប៉ុន្តែអ្នកជំនាញបានណែនាំឲ្យប្រើ Sunscreen រាល់ពេលចេញទៅក្រៅហើយបើទោះជាមិនចេញក្រៅក៏គួរលាបតិចតួចដែរដើម្បីការពារឥទ្ធិពលនៃពន្លឺ Blue Light ចេញពីអេក្រង់ទូរស័ព្ទនេះឯង។ ដូចនេះអ្នកគួរតែស្វែងរកឡេការពារកម្តៅថ្ងៃណាដែលមានផ្ទុកនូវសារធាតុ Iron Oxides ព្រោះវានឹងជួយការពារស្បែកពីពន្លឺអេក្រង់យ៉ាងមានប្រសិទ្ធិភាពបំផុត៕

A4

 

ប្រភព ៖ បរទេស