មហាជនស្គាល់លោកគ្រូ សៀវ សុផល កាន់តែច្រើនក្រោយចេញមុខបកស្រាយរឿងបំណុលអ្នកនាងខ្ញុង

មកដល់ពេលនេះរឿងរ៉ាវគ្រប់យ៉ាងទាក់ទងជាមួយនឹងរឿងបំណុលរបស់អ្នកនាងខ្ញុង ហាក់មានភាពស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែនៅឡើយតែលោកគ្រូ សៀវ សុផល ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនទាក់ទិនជាមួយនឹងរឿងនេះ។

168184635_1403831543305128_4430804409051651233_n

បន្ទាប់ពីអ្នកនាងខ្ញុងទទួលបានការបរិច្ចាគពីមហាជនភ្លាមដោយមានអ្នកខ្លះបរិច្ចាគដល់ខ្ទង់ពាន់ដុល្លារសហរដ្ឋអាមេរិក លោកគ្រូសៀវ សុផល មិនចាំយូរក៏បានចេញមុខបកស្រាយឲ្យមហាជនបានស្គាល់ថានេះគឺជាយុទ្ធសាស្ត្រក្នុងការចាកចេញពីបំណុលរបស់លោកគ្រូ។

240748543_1518290178525930_2041894736179976152_n

បន្ទាប់បានធ្វើការចេញមុខបកស្រាយលោកគ្រូ សៀវ សុផលក៏ទទួលបានប្រយោជន៍ជាច្រើនទាក់ទងនឹងរឿងនេះ ព្រោះបានធ្វើឲ្យមហាជូនទាំងក្នុងនិងក្រៅប្រទេសស្គាល់លោកគ្រូកាន់តែច្រើនថែមទៀតផង។


ទោះបីជាអ្នកនាងខ្ញុងទទួលបានលុយក៏ពិតមែន ប៉ុន្តែអ្នកនាងត្រូវបានមហាជនស្អប់វិញភ្លាមក្រោយពីអាណិតដោយសារតែការបកស្រាយរបស់លោកគ្រូ សៀវ សុផល

240532423_1511796075842007_2807905344483770361_n

លោកគ្រូ សៀវ សុផល ជាអ្នកបង្កើតលាភក្នុងគ្រោះឲ្យអ្នកនាងខ្ញុង ហើយក៏ជាអ្នកបង្កើតគ្រោះក្នុងលាភឲ្យអ្នកនាងខ្ញុងវិញភ្លាមៗដូចគ្នា។

166709993_1405326209822328_7240592082417828614_n

អត្ថបទ៖ Mss Soma