មូលហេតុដែលអ្នកគួរតែញុំាត្រីអោយបានញឹកញាប់ជាងសាច់ដទៃទៀត

ត្រីគឺជាអាហារដែលល្អចំពោះសុខភាពជាងគេ ដោយសារតែវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជា៖ ប្រូតេអ៊ីន, វីតាមីនឌី និង ជាប្រភពផ្តល់នូវអូមេហ្គា៣ដែលមានសារៈសំខាន់បំផុតចំពោះរាងកាយ និង ខួរក្បាលរបស់មនុស្សយើង។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាព៦យ៉ាងនៃការបរិភោគសាច់ត្រី៖

1

១.មានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន

ត្រីសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលមនុស្សភាគច្រើនខ្វះខាត ដែលក្នុងនោះរួមមានដូចជា៖ ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ អ៊ីយ៉ូត វីតាមីន និង សារធាតុរ៉ែផ្សេងៗទៀត។ ហើយប្រភេទខ្លាញ់របស់ត្រីគឺត្រូវបានគេចាត់ទុកថាមានសុខភាពល្អ ម្យ៉ាងទៀតត្រីដែលមានខ្លាញ់រួមមានត្រីសាលម៉ុន, ត្រីធូណាត្រី, សាឌីន និង ត្រីម៉ាការ៉ែលគឺមានផ្ទុកនូវសារធាតុចិញ្ចឹមដែលមានជាតិខ្លាញ់ខ្ពស់បំផុត។

2

២.អាចកាត់បន្ថយហានិភ័យនៃជម្ងឺគាំងបេះដូង និង ដាច់សរសៃឈាមខួរក្បាល

តាមការស្រាវជ្រាវធំៗជាច្រើនបានបង្ហាញថា អ្នកដែលទទួលទានត្រីជាប្រចាំគឺតែងតែមានហានិភ័យទាបនៃការគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និង ការស្លាប់ដោយសារជំងឺបេះដូង។

3

៣.អាចបង្កើនសុខភាពខួរក្បាល

មុខងារខួរក្បាលរបស់អ្នកជារឿយៗត្រូវបានធ្លាក់ចុះជាមួយនឹងភាពចាស់ តែតាមការសិក្សាបានបង្ហាញថាអ្នកដែលបរិភោគត្រីជារៀងរាល់សប្តាហ៍នឹងមានជាលិកាមុខងារសំខាន់របស់ខួរក្បាល ដែលអាចគ្រប់គ្រងអារម្មណ៍ និង ពង្រឹងការចងចាំ។

4


៤.ជួយការពារ និង ព្យាបាលជំងឺបាក់ទឹកចិត្ត

ត្រីសំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និង បង្កើនប្រសិទ្ធភាពនៃថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តបានយ៉ាងប្រសើរ។ ម្យ៉ាងទៀតត្រី និង អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏អាចជួយដល់ស្ថានភាពផ្លូវចិត្តផ្សេងទៀតផងដែរ។

5

៥.អាចជួយការពារជំងឺហឺតកុមារ

ជំងឺហឺតគឺជាជំងឺទូទៅមួយដែលត្រូវបានសម្គាល់ដោយការរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើមរបស់អ្នក ហើយអត្រានៃជំងឺនេះគឺបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តាមរយៈការសិក្សាបានបង្ហាញថាការទទួលទានត្រីជាប្រចាំក៏អាចធ្វើអោយថយចុះហានិភ័យជំងឺហឺត ២៤% ចំពោះកុមារផងដែរ។

6

៦.ជំនួយដល់ភ្នែកនៅពេលអ្នកមានវ័យចំណាស់

នៅពេលវ័យចំណាស់ភ្នែករបស់អ្នកនឹងចាប់ផ្តើមចុះខ្សោយ ហើយការបរិភោគត្រីញឹកញាប់គឺប្រៀបដូចជាការបង្កើនអូមេហ្គា៣ក្នុងខ្លួន ដែលវាអាចជួយកាត់បន្ថយអត្រាចុះខ្សោយរបស់ភ្នែកអ្នក៕

7

ប្រភព ៖ បរទេស