របៀបដាក់ចំណងជើងរឿង តាមពូជូន

ការដាក់ចំណងជើងរឿងមិនមែនជារឿងងាយស្រួលឡើយ ហើយវាក៏មិនមែនជារឿងដែលពិបាកដែរ។ នៅថ្ងៃនេះ ក្នុងស្រុកនឹងចែករំលែកគន្លឹះខ្លះៗជូនអ្នកទាំងអស់គ្នាដើម្បីស្វែងយល់បន្ថែម។

១. ត្រូវដឹងច្បាស់ពីសាច់រឿងរបស់ខ្លួន

អ្នកត្រូវដឹងថា តើរឿងរបស់អ្នកមានសាច់រឿងបែបណា ស្នេហា ឃាតកម្ម ឬស៊ើបអង្កេត។ ការដែលដឹងច្បាស់ពីសាច់រឿងរបស់ខ្លួន វាបង្កភាពងាយស្រួលដល់ការដាក់ចំណងជើង។

ឧ.បញ្ជាក់៖ រឿងប្រភេទស្នេហា ចំណងជើងដែលអ្នកគួរដាក់មានដូចជា៖ ស្នេហាមួយដែលខ្ញុំមិនធ្លាប់គិតដល់, សុបិនស្នេហ៍នៅមិនឆ្ងាយ, ស្នេហ៍នៅក្នុងភ្លើងគំនុំ, និងការបាត់បង់មនុស្សសំខាន់។

ចំពោះរឿងបែបឃាតកម្ម ឬបែបស៊ើបអង្កេត៖ ទីស្ងាត់មច្ចុរាជ, កាំបិតឃាតក និងឆាកជីវិតខ្មៅងងឹត ជាដើម។

M07

M09

២. ជ្រើសរើសចំណងជើងវែងឬខ្លី


ការជ្រើសរើសប្រើចំណងជើងវែងឬខ្លី សុទ្ធតែមានចំណុចពិសេស។ ចូរអ្នកនិពន្ធគិតថា ដាក់ចំណងជើងណាមួយដែលខ្លួនគិតថាសមស្របគឺបានហើយ។

 

៣. ចំណងជើងដែលងាយចងចាំ

ពិតមែនហើយ ចំណងជើងដែលងាយនឹងចងចាំក៏ល្អម្យ៉ាងសម្រាប់ការដាក់ចំណងជើងសម្រាប់យើងជាអ្នកនិពន្ធដែរ។ ចូរយកការសម្រេចចិត្តខ្លួនឯងជាធំ ក្នុងការដាក់ចំណងជើងបែបណា ព្រោះមានតែយើងជាអ្នកនិពន្ធរឿងរបស់ខ្លួនទេ ទើបដឹងច្បាស់ថារឿងយើងគួរដាក់ចំណងជើងបែបណាល្អ៕

Photo_2021 10 30_22 31 31

អត្ថបទ៖ អ្នកនិពន្ធ ជូន