ផ្លែម្នាស់ អាចធ្វើជាម៉ាស់បិទមុខ ៣យ៉ាង ដែលជារូបមន្តថែរក្សាសម្រស់ពីបរទេស

ការថែរក្សាសម្រស់តាមបែបធម្មជាតិគឺជាជម្រើសមួយដ៏ល្អ ដែលអ្នកគួរពិចារណា ព្រោះវាផ្តល់ផលល្អដល់ស្បែករបស់អ្នក និងមិនខូចស្បែកទៅថ្ងៃមុខ។ ជាការពិតត្បិតថារូបមន្តថែរក្សាសម្រស់បែបធម្មជាតិពុំទទួលបានលទ្ធផលលឿន ប៉ុន្តែវានឹងអាចជួយឲ្យអ្នកស្អាតបន្តិចម្តងៗ និងស្អាតបានយូរអង្វែងផងដែរ។

ថ្មីៗនេះមានការណែនាំរូបមន្តធ្វើឲ្យស្បែកមុខស្អាត បំបាត់ជ្រួញ ស្នាម ផ្តល់សំណើម និងធ្វើឲ្យមុខរលោង ដោយប្រើផ្លែឈើ និងរបស់ដែលងាយស្រួលរក។

Best Pineapple Face Masks To Make It Yourself.jpg

ខាងក្រោមនេះជារូបមន្តទាំង ៣យ៉ាងផ្សំពីផ្លែម្នាស់ ហើយងាយស្រួលធ្វើ!!

១/ ម៉ាស់មុខផ្សំពីម្នាស់ ឬល្ហុង និងខ្ទិះដូង

ម្នាស់ និងល្ហុង មានលក្ខណៈសម្បត្តិបំបាត់ស្នាម និងមានអាស៊ីត alpha-hydroxy ដែលអាចផ្តល់សំណើម និងជម្រុះកោសិកាស្បែកដែលងាប់ចេញ ធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា។

573 5738484_pineapple And Papaya Fruits Png Transparent Png

វិធីធ្វើ៖

• យកទឹកម្នាស់ស្រស់ៗ ឬល្ហុង 1/4 ពែង លាយជាមួយខ្ទិះដូចចំនួន 1 ស្លាបព្រាបាយ

• ក្រោយពីលាយចូលគ្នារួច យកវាមកលាបលើមុខ និង ក របស់អ្នក ហើយទុកចោលរយៈពេល 10-15 នាទី។

• លាងជម្រះ និងជូតឱ្យស្ងួត ហើយលាបក្រែមផ្តល់សំណើមជាការស្រេច។

• អ្នកគួរអនុវត្ត ២សប្តាហ៍ម្តង

• ចូរចាំថា នៅពេលណាដែលអ្នកជម្រុះកោសិកាចាស់ៗនៅលើស្បែកមុខរួច អ្នកគួរកុំឲ្យស្បែកមុខត្រូវកម្តៅថ្ងៃខ្លាំងពេក ឬគួរប្រើលេការពារកម្តៅថ្ងៃផងដែរ។

Papayamask Step8

២/ ម៉ាស់ផ្សំពីផ្លែឈើ៣មុខ និងទឹកឃ្មុំ

ម៉ាស់នេះនឹងជួយការពារស្បែកជ្រួញ ជម្រុះកោសិកាចាស់ៗ និងធ្វើឲ្យមុខភ្លឺ ព្រោះសារធាតុផ្សំទាំងអស់នេះមានផ្ទុកនូវវីតាមីនសំខាន់ៗជាច្រើនសម្រាប់ថែរក្សាស្បែកមុខរបស់អ្នក។


Image 2

វិធីធ្វើ៖

• ដំបូងអ្នកត្រូវយកល្ហុងទុំស្រស់ៗចំនួន ១ចំហៀង (ចិតសម្បក និងយកគ្រាប់ចេញ ហើយលាងទឹកឲ្យបានស្អាត) ម្នាស់យកតែទឹកចំនួន ១ពែង ផ្លែស្ត្របឺរី ៥ ផ្លែ ទឹកឃ្មុំ ១ស្លាបព្រាបាយ និងប្រអប់តូចៗសម្រាប់ដាក់បង្កកនៅក្នុងទូរទឹកកក

• បន្ទាប់ពីមានគ្រប់អស់ហើយ អ្នកត្រូវយកវាទៅក្រឡុកចូលគ្នារហូតទាល់តែម៉ត់ល្អជាការស្រេច ហើយប្រសិនបើអ្នកចង់ទុកវាប្រើនៅពេលក្រោយ អ្នកអាចចាក់នៅក្នុងប្រអប់តូចៗ រួចដាក់ឲ្យវាកកនៅក្នុងទូរទឹកកក។

• ជាទូទៅម៉ាស់មុខប្រភេទនេះ ក្រោយពីលាបលើស្បែកមុខហើយ(ចៀសវាងតំបន់រង្វង់ភ្នែក) អ្នកគួរទុកត្រឹមតែ១០នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហៗ ជាការស្រេច។

Image 1

៣/ ម៉ាស់ល្ហុង ម្នាស់ និងទឹកឃ្មុំ

រូបមន្តមួយនេះក៏ជួយឲ្យស្បែកមុខបាត់ស្នាម បំបាត់ជ្រួញ និងជម្រុះស្បែកដែលងាប់បានយ៉ាងមានប្រសិទ្ធិភាព។

2021 11 03 21.39.44

វិធីធ្វើ៖

• ទីមួយអ្នកគ្រាន់តែយកល្ហុងទុំចំនួន ១ចំហៀង លាយជាមួយទឹកម្នាស់ស្រស់ៗ ១ពែង(កិនម្នាស់យកតែទឹក) និងទឹកឃ្មុំបន្តិច រួចកូរ ឬក្រឡុកចូលគ្នា បន្ទាប់មកច្របាច់យកកាកចេញ ដោយទុកតែទឹក ហើយចាក់ទុកក្នុងកូនដបស្អាតជាការស្រេច។

• នៅពេលប្រើអ្នកគ្រាន់តែយកសំឡីស្អាតជ្រលក់ រួចជូតថ្មមៗនៅលើមុខ ដោយចៀសរង្វង់ភ្នែក ហើយទុករយៈពេល ១០ ទៅ ១៥នាទី ទើបលាងសម្អាត។

• អ្នកអាចប្រើម៉ាស់នេះ ១ ទៅ ២ដងក្នុងមួយអាទិត្យ។

Papayamask Step3b

Pineapple Honey Mix 1024x512

ប្រភព៖បរទេស