តោះមកស្គាល់ប្រភេទស្ករធម្មជាតិទាំង៦ប្រភេទដែលល្អសំរាប់បរិភោគ

ការបរិភោគស្ករលើសកំរិតគឺមិនល្អចំពោះសុខភាពនោះទេ ដោយសារវាអាចបណ្តាលអោយមានជំងឺធ្ងន់ធ្ងរដូចជាជំងឺធាត់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺមហារីកមួយចំនួនជាដើម។ ហើយការបរិភោគផ្អែម ឬ ស្ករកែច្នៃនឹងធ្វើអោយអ្នកញៀន ម្យ៉ាងទៀតបើអ្នកកាន់តែបរិភោគគឺកាន់តែត្រូវការវាឡើងជារៀងរាល់ថ្ងៃ។ ដូច្នេះលោកអ្នកគួរតែកាត់បន្ថយការប្រើប្រាស់ស្ករ ឬ បរិភោគភេសជ្ជៈដែលមានជាតិស្ករខ្ពស់។

ខាងក្រោមនេះជាប្រភេទស្ករធម្មជាតិ 6ប្រភេទដែលមានសុវត្ថិភាពបំផុតក្នុងការបរិភោគ៖

១.Stevia

ស្លឹករបស់វាត្រូវបានគេយកទៅចំរាញ់ធ្វើជាស្ករដែលគ្មានកាឡូរី ប៉ុន្តែមានជាតិផ្អែមជាងស្ករធម្មតាដល់ទៅ៣៥០ដងឯណោះ តែវាក៏មានរសជាតិខុសពីស្ករធម្មតា។ ហើយវាត្រូវបានគេបង្ហាញថាអាចកាត់បន្ថយសម្ពាធឈាម ជាតិស្ករក្នុងឈាម និង កម្រិតអាំងស៊ុយលីនជាដើម។

1

២.Xylitol

គឺជាជាតិអាល់កុលដែលមានជាតិស្ករ និង មានរសជាតិផ្អែមស្រដៀងទៅនឹងស្ករ។ វាត្រូវបានគេចំរាញ់ចេញពីពោត ឬសឈើ ផ្លែឈើ និង បន្លែជាច្រើន។ ហើយ Xylitol គឺមាន ២.៤ កាឡូរីក្នុងមួយក្រាមដែលមានកាឡូរីតិចជាងស្កររហូតដល់ទៅ ៤០ ភាគរយ។

2

៣.Erythritol

ដូចទៅនឹង xylitolដែរ erythritol គឺជាជាតិអាល់កុលដែលមានជាតិស្ករ ប៉ុន្តែវាមានកាឡូរីតិចជាង ត្រឹមតែ ០,២៤ កាឡូរីក្នុងមួយក្រាម ។ ហើយវាជាស្ករធម្មតាដែលមិនបង្កើនជាតិស្ករក្នុងឈាម អាំងស៊ុយលីន កូឡេស្តេរ៉ុល ឬ កម្រិតទ្រីគ្លីសេរីដនោះទេ។

3


៤.Monk fruit sweetener

វាជាប្រភេទផ្លែឈើម្យ៉ាងដែលដុះនៅនៅអាស៊ីអាគ្នេយ៍ ផ្លែឈើនេះមានជាតិស្ករធម្មជាតិដូចជា fructose និង glucose ប៉ុន្តែវាទទួលបានជាតិផ្អែមពីសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេហៅថា mogrosides ។ ក្នុងកំឡុងពេលកែច្នៃ មីហ្គ្រូហ្សីដត្រូវបានគេញែកចេញពីទឹកផ្លែឈើស្រស់យកជាតិហ្វ្រូតូស និង គ្លុយកូសចេញពីជាតិផ្អែមរបស់វា។

4

៥.Yacon syrup

វាជាប្រភេទទឹកស្ករដែលចំរាញ់ចេញពីមើមឈូកទឹកកក ដែលវាមានរសជាតិផ្អែមពណ៌ក្រម៉ៅហើយវាមានផ្ទុកជាតិហ្វ្រូកូលូហ្គោសាក់ខារីដ ៤០-៥០% ដែលជាម៉ូលេគុលស្ករពិសេសដែលរាងកាយមនុស្សមិនអាចរំលាយបាន។

5

៦.ស្ករដូង ស្ករត្នោត ទឹកឃ្មុំ Maple syrup Molasses

ជាតិស្ករដែលទទួលបានពីដូង ស្ករត្នោត ទឹកឃ្មុំ Maple syrup និង Molasses (ស្រដៀងម្រះព្នៅ )ត្រូវបានគេដឹងថាមានសារធាតុចិញ្ចឹមមួយចំនួន មានរសជាតិផ្អែមឆ្ញាញ់តែមានកំរិតជាតិស្ករទាបជាងស្ករធម្មតា៕

 

 ប្រភព ៖ បរទេស