អត្ថប្រយោជន៍នៃការបរិភោគផ្សិតចំបើង ដែលអ្នកគួរតែដឹង!

ប្រភេទផ្សិតចំបើងគឺត្រូវបានគេពេញនិយមបរិភោគទាំងប៉ែកអ៊ឺរ៉ុប និង អាស៊ីដោយសារតែវាមានរសជាតិឆ្ងាញ់។ ហើយមិនត្រឹមតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ តោះកុំបង្អង់យូរមកដឹងពីអត្ថប្រយោជន៍របស់វាទាំងអស់គ្នា!

1

១.សំបូរសារធាតុចិញ្ចឹម

ផ្សិតនេះមានផ្ទុកទៅដោយជាតិសរសៃ វីតាមីន រ៉ែ និង សារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ ហើយវាក៏មានសារជាតិកាបូអ៊ីដ្រាតទាបផងដែរ ដូច្នេះហើយវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានរបបអាហារមានជាតិកាបូអ៊ីដ្រាតទាប។

ខាងក្រោមនេះគឺជាខ្លឹមសារអាហារូបត្ថម្ភនៃផ្សិតចំបើងដែលរកឃើញដោយអ្នកជំនាញ៖

-កាឡូរី: 28

-កាបូអ៊ីដ្រាត៖ ៥ ក្រាម

-ប្រូតេអ៊ីន៖ ៣ ក្រាម

-ខ្លាញ់៖ <១ ក្រាម

-ជាតិសរសៃ៖ ២ ក្រាម

-នីយ៉ាស៊ីន៖ ២៧% នៃតម្រូវការប្រចាំថ្ងៃ

-អាស៊ីត Pantothenic (វីតាមីន B5)៖ ២២% នៃតម្រូវការប្រចាំថ្ងៃ

-ហ្វូលេតៈ ៨% នៃតម្រូវការប្រចាំថ្ងៃ

-កូលីន៖ ៨% នៃតម្រូវការប្រចាំថ្ងៃ

-ប៉ូតាស្យូម៖ ៨% នៃតម្រូវការប្រចាំថ្ងៃ

-ជាតិដែក៖ ៦% នៃតម្រូវការប្រចាំថ្ងៃ

-ផូស្វ័រ៖ ៨% នៃតម្រូវការប្រចាំថ្ងៃ

-ស័ង្កសី៖ ៦% នៃតម្រូវការប្រចាំថ្ងៃ


២.ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម

វាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជាសារធាតុជួយកាត់បន្ថយការខូចខាតកោសិកានៅក្នុងរាងកាយរបស់មនុស្សម្នាក់ៗ។

2

៣.អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង

វាជួយកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូងដូចជាកូលេស្តេរ៉ុលខ្ពស់ និង សម្ពាធឈាមខ្ពស់ជាដើម។

Bunch Of Fresh Oyster Mushrooms Ready For Cooking

៤.ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

តាមការសិក្សាបានបង្ហាញថា ការថយចុះជាតិស្ករនៅក្នុងឈាមគឺអាចបណ្តាលមកពីការប្រមូលផ្តុំបេតា-គ្លូកានខ្ពស់របស់ផ្សិតចំបើងដោយសារតែជាតិសរសៃរបស់វាអាចបន្ថយការរំលាយអាហារ និង ការស្រូបយកកាបូអ៊ីដ្រាតបានយ៉ាងល្អ។

4

៥.ជួយពង្រឹងប្រព័ន្ធភាពសុំា

ការបរិភោគផ្សិតចំបើងជាប្រចាំគឺអាចជួយបង្កើនប្រព័ន្ធការពាររាងកាយដោយការធ្វើឱ្យសកម្ម interferon-γ (IFN-γ) ដែលជាម៉ូលេគុលដើរតួយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងការឆ្លងមេរោគ៕

5

ប្រភព ៖ បរទេស